no-alternative title
no-alternative title

BYD 07 DM-i Hybrid ឆ្នាំ 2026 បង្ហាញខ្លួនជាមួយនិងតម្លៃជាង 2 ម៉ឺនដុល្លារ

នៅថ្ងៃនេះ BYD បានបង្ហាញចេញនូវឡានអគ្គិសនីសេរីថ្មីឆ្នាំ 2026 របស់ Seal 07 DM-i ដែលមានការពង្រឹងសមត្ថភាពខ្លាំងជាងជំនាន់មុន ប៉ុន្តែដាក់លក់ជាមួយនិងតម្លៃទាបជាងជំនាន់មុន។ សម្រាប់ការប្រកាសចេញ Seal 07 DM-i នៅពេលនេះ គឺមាន 2 ជម្រើស រួមមានដូចជា ម៉ូដែលបើកជាមួយនិងអាគុយសុទ្ធបានចម្ងាយ 135km និងចម្ងាយ 230km ហើយនឹងមានតម្លៃចាប់ពី 149,800 យ៉ន់ដែលប្រហាក់ប្រហែល $21,040។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

គួរបញ្ជាក់ថា Seal 07 DM-i បានបង្ហាញខ្លួនជាលើកដំបូងកាលពីខែសីហាឆ្នាំ 2024 ជាមួយនិងជម្រើសដល់ទៅ 5 ម៉ូដែល និងមានតម្លៃចាប់ពី 139,800 យ៉ន់ដល់ 195,800 យ៉ន់ និងមានសមត្ថភាពអាចបើកបានជាមួយនិងអាគុយបានចម្ងាយត្រឹមតែ 70km ទៅ 125km ប៉ុណ្ណោះ។ BYD 07 DM-i Hybrid ឆ្នាំ 2026 មានតួខ្លួនប្រវែង 4,995mm ទទឹងប្រវែង 1,900mm និងកំពស់ 1,495mm ខណៈដែលគម្លាតកង់មុខក្រោយ គឺមានប្រវែង 2,900mm ប្រៀបធៀបជាមួយនិងម៉ូដែលមុន គឺខុសគ្នាតិចតួចប៉ុណ្ណោះ ដោយម៉ូដែលមុនមានប្រវែង 4,980mm ទទឹង 1,890mm និងកំពស់ 1,495mm ហើយនិងគម្លាតកង់មុខក្រោយប្រវែង 2,900mm ដូចគ្នា។

តាមការបញ្ជាក់ពីក្រុមហ៊ុននេះបានអោយដឹងថា សម្រាប់ម៉ូដែលកម្លាំងទាបជាងគេ គឺមានដំណើរការដោយម៉ាស៊ីនចំណុះ 1.5L មានកម្លាំង 74kW និងម៉ូទ័រមុខកម្លាំង 160kW អាចបង្កើតល្បឿនពី 0 ទៅ 100km/h ប្រើពេល 8.0 វិនាទី។ រីឯម៉ូដែលមួយទៀត គឺមានការប្រើប្រាស់នូវម៉ាស៊ីនចំណុះ 1.5T ដូចគ្នា តែមានកម្លាំង 115 kW ស្មើរនឹង 215 សេះ និងមានជំនួយម៉ូទ័រមុខដូចគ្នាដែរ ប៉ុន្តែកម្លាំង 200kW ស្មើរ 268 សេះ ដែលមានសមត្ថភាពអាចបង្កើតល្បឿនពី 0-100 km/h ប្រើប្រាស់ពេល 6.9 វិនាទី។

Seal 07 DM-i គាំទ្រដោយអាគុយទំហំ 17.6-kWh អាចរត់បានចម្ងាយ 135-km និងពីរម៉ូដែលទៀតមានអាគុយទំហំ 29.46-kWh។ ឡានស៊េរីថ្មីទាំង 3 ម៉ូដែលនេះ គឺមានការបំពាក់នូវជំនួយការបើកបរ BYD's God Eye C ដែលផ្អែកលើ Pure-Vision DiPilot 100 Solution សម្រាប់ធ្វើដំណើរនៅលើផ្លូវ Highway ហើយនឹងមានជំនួយការបើកបរ Urban expressway pilot assisted driving ដូចៗគ្នា។

 

ព័ត៌មានពាណិជ្ជកម្ម