no-alternative title
no-alternative title

RAM ប្រកាសលប់ចោលទាំងស្រុងនៅគម្រោងការចេញលក់ឡានអគ្កិសនីភិកអាប់ RAM 1500 REV

នៅទីបំផុតក្រុមហ៊ុន RAM បានប្រកាសលប់ចោលទាំងស្រុងនៅគម្រោងក្នុងការចេញលក់ឡាន Pick up អគ្គិសនីរបស់ខ្លួនម៉ូដែល RAM 1500 REV ដោយសារមានតម្រូវការទាបជាងអ្វីដែលក្រុមហ៊ុនបានគ្រោងទុក។ RAM 1500 REV ត្រូវបានគេដឹងថា ជាដៃគូប្រជែងទីផ្សារជាមួយនឹងឡានភិចអាប់អគ្គិសនី Tesla Cybertruck, និង Ford F-150 Lightning នៅទីផ្សារអាមេរិក ប៉ុន្តែ ដោយសារតែមានតម្រូវការទាបជាងការរំពឹងទុកជាហេតុធ្វើឲ្យ RAM សម្រេចលប់ចោលការលក់តែម្តង។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

សម្រាប់ទីផ្សារអូស្ត្រាលីវិញ RAM 1500 REV ត្រូវបានដាក់តាំងបង្ហាញនៅក្នុងបន្ទប់តាំងបង្ហាញរបស់ក្រុមហ៊ុន ក៏ប៉ុន្តែ ក្រុមហ៊ុនមានប្រកាសចេញលក់នោះទេ ដោយមានការពន្យាពេលម្តងហើយម្តងទៀត ដែលដំបូងឡើយថានឹងចេញលក់ក្នុងឆ្នាំ 2024 ក្រោយមកក៏ប្រកាសពន្យាពេលដល់ឆ្នាំ 2027។ ស្របពេលដែលតម្រូវការឡានអគ្គិសនី Pick up ខ្នាតធំដូចជា Tesla Cybertruck, Ford F-150 Lightning និង Chevrolete Silverado 1500 មានការធ្លាក់ចុះនៅទីផ្សារអូស្ត្រាលីទើបជាហេតុធ្វើឲ្យ RAM លប់ចោលការចេញលក់ RAM 1500 REV របស់ខ្លួនទាំងស្រុងតែម្តង។

RAM 1500 REV ត្រូវបានគេស្គាល់ថាជា Ramcharger ដែលដំណើរការដោយប្រព័ន្ធម៉ាស៊ីន Plug-in-hybrid។ ម៉ូដែលនេះត្រូវបានគេរំពឹងថា នឹងចេញលក់ក្នុងឆ្នាំ 2025 ប៉ុន្តែ ត្រូវបានប្រកាសពន្យាពេលចេញលក់វិញ ហើយត្រូវបានគេរំពឹងថា នឹងចេញលក់នៅដើមឆ្នាំ 2026 ខាងមុខនេះ នៅទឹកដីអាមេរិក។ RAM 1500 Ramcharger ដំណើរការដោយប្រព័ន្ធម៉ូទ័រអគ្គិសនីកម្លាំង 494kW និងកម្លាំងរមួល 834Nm ហើយនិងប្រើម៉ាស៊ីនសាំង V6 ចំណុះ 3.6-litre ដែលដើរតួរជាម៉ាស៊ីនសាកភ្លើងឲ្យថ្មទំហំ 92kWh ដែលសាកភ្លើងមួយពេញ និងចាក់សាំងមួយពេញម្តងអាចបើកបានចម្ងាយ 1110km។ RAM 1500 Ramcharger អាចសណ្តោបន្ទុកទំងន់បានដល់ 6,350kg ហើយអាចជាន់ល្បឿនស្ទុះពីកុងទ័រ 0-97km/h ប្រើពេលខ្ទង់ 4.4 វិនាទី។

បើតាមគម្រោងរបស់ RAM គឺនឹងបញ្ចេញម៉ូដែលបំពាក់កញ្ចប់ថ្មធំដល់ 229kW ដែលសាកភ្លើងពេញម្តងអាចជិះបានចម្ងាយ 800km ដោយប្រើថាមពលអគ្គិសនីសុទ្ធ។ ប៉ុន្តែ បច្ចុប្បន្ន RAM បាននឹងកំពុងផ្តោតសំខាន់ទៅលើការផលិតម៉ូដែលស្តង់ដារជាមុនសិន។ ដោយឡែកសម្រាប់គម្រោងម៉ូដែល RAM 1500 ប្រើអគ្គិសនីសុទ្ធវិញ ត្រូវបានបង្ហាញថា នឹងប្រើកញ្ចប់ថ្មទំហំ 168kWh ដែលសាកភ្លើងពេញម្តងអាចជិះបានចម្ងាយប្រមាណ 565km៕

 

ព័ត៌មានពាណិជ្ជកម្ម