no-alternative title
no-alternative title

Nissan Navara ជំនាន់ថ្មីនឹងបង្ហាញវត្តមានផ្លូវការណ៍នៅទីផ្សារអូស្ត្រាលីក្នុងឆ្នាំ 2026

គណៈគ្រប់គ្រងទូទៅនៃក្រុមហ៊ុន Nissan Oceani លោក Andrew Humberstone បានប្រកាសផ្លូវការណ៍ថា Nissan Navara ជំនាន់ថ្មី នឹងប្រកាសចេញផ្លូវការណ៍នៅទីផ្សារអូស្រ្តាលីក្នុងឆ្នាំ 2026។ ឡានភិចអាប់ជំនាន់ថ្មីរបស់ជប៉ុនមួយនេះ ត្រូវបានគេដឹងថា គឺប្រើប្រាស់ប្រព័ន្ធគ្រោងឆ្អឹងដូចគ្នានឹងម៉ូដែល Mitsubishi Triton ហើយនឹងត្រូវផលិតនៅក្នុងរោងចក្រ Mitsubishi ក្នុងប្រទេសថៃ។កន្លងមកលោក Humberstone បានអះអាងថា Navara ជំនាន់ថ្មី គឺនឹងមានចំនុចពិសេសជាងម៉ូដែល Triton។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

សម្រាប់គុណសម្បត្តិ និងលក្ខណៈសម្បត្តិរបស់ Nissan Navara ជំនាន់ថ្មីមិនទាន់ត្រូវបានក្រុមហ៊ុនទម្លាយចេញនៅឡើយទេក្នុងពេលនេះ។ ប៉ុន្តែ បើតាមការអះអាងរបស់លោក Humberstone ខាងលើ គឺមានន័យថា Navara ជំនាន់ថ្មី គឺម៉ូដែល Higher-grade  ដែលនឹងមានការបំពាក់នូវម៉ាស៊ីន 2.4-litre twin-turbo diesel four-cylinder engine មានកម្លាំង 150kW និងកម្លាំងរមួល 470Nm របស់ក្រុមហ៊ុន Mitsubishi។ ម៉ាស៊ីននេះ គឺមានកម្លាំងខ្លាំងជាងម៉ាស៊ីន 2.3-litre twin-turbo ដែលអភិវឌ្ឍន៍ផលិតដោយក្រុមហ៊ុន Renault របស់ Nissan ដែលអាចផលិតកម្លាំងបាន 140kW និងកម្លាំងរមួល 450Nm។ 

Nissan Navara ជំនាន់ថ្មីអាចនឹងបំពាក់នូវប្រព័ន្ធប្រអប់លេខស្វ័យប្រវត្តិ 7 វគ្គរបស់ Nissan ផ្ទាល់ ដែលមិនជាប្រអប់លេខ 6 វគ្គ ដែលប្រើនៅលើ Mitsubishi Triton ឡើយ។ បើតាមរបាយការណ៍ព័ត៌មានចុងក្រោយបានបញ្ជាក់ថា ការចេញលក់ Navara ជំនាន់ថ្មី គឺធ្វើឡើងនៅក្នុងឆ្នាំ 2026 ខណៈការប្រកាសចេញផ្លូវការណ៍អាចនឹងធ្វើឡើងនៅចុងឆ្នាំ 2025 នេះ។ ចំពោះតម្លៃ Next-Generation Nissan Navara មិនទាន់ត្រូវបានបង្ហើបឲ្យដឹងនៅឡើយទេក្នុងពេលនេះ៕

 

ព័ត៌មានពាណិជ្ជកម្ម