Avatr ដែលជាម៉ាកយីហោឡានអគ្គិសនីថ្មី ដែលមានការអភិវឌ្ឍរួមគ្នារវាង Changan, CATL និង Huawei នៅថ្ងៃនេះ បានប្រកាស ថា ឡានអគ្គិសនី Avatr 07 សេរីថ្មី 2026 ត្រៀមបង្ហាញខ្លួននៅថ្ងៃទី 20 ខែកញ្ញាជាមួយជំនួយការបើកបរឆ្លាតវៃ Huawei ADS 4។ ឡានថ្មីនេះ គឺមានឌីស្សាញខាងក្រៅដូចជំនាន់មុន ប៉ុន្តែមានការខាងក្នុងមានការអាប់ដែតជាមួយនិងជម្រើសពណ៌ថ្មី “Sky Blue” ហើយនិងដំណើរការនូវប្រព័ន្ធបើកបរ HarmonyOS Smart Cockpit OS 5។
ឡានអគ្គិសនី Avatr 07 សេរីថ្មី 2026 មានការឌីស្សាញដៃទ្វាថ្មី និងមានកៅអី Dual Zero-Gravity Massage ហើយនិងមានឧបាកល័រ Premium Meridian ចំនួន 25 គ្រាប់ រួមជាមួយអត្ថប្រយោជន៌ជាច្រើនទៀតសម្រាប់អ្នកបើកបរ នៅក្នុងនោះក៏មានកញ្ចក់អេឡិចត្រូនិកសម្រាប់មើលក្រោយ និងភ្លើងសម្រាប់អ្នកបើកបរ ក៏ដូចជាទូទឹកកកផងដែរ។ សម្រាប់ម៉ូដែលនេះ គឺមានជម្រើសអគ្គិសនី (EV) និងអគ្គិសនីលាយចំហេះ (EREV) ហើយថែមទាំងមានការគាំទ្រដោយអាគុយ CATL batteries ទៀតផង។
តាមការបញ្ជាក់ខាងលើនេះ អោយដឹងថា ម៉ូដែល EREV ក៏នឹងមានពីរជម្រើសដែរ ក្នុងនោះមាន RWD និង 4WD ដែលនៅលើឡានទាំងពីរនេះ គឺមានម៉ាស៊ីនចំណុះ 1.5T និងអមដោយម៉ូទ័រអគ្គិសនី។ សម្រាប់ម៉ាស៊ីន 1.5T នេះ គឺមានកម្លាំង 115 kW។ ក្រឡេកមក RWD EREV គឺមានម៉ូទ័រកម្លាំង 231 kW (310សេះ) ខណៈដែលម៉ូដែល 4WD គឺមានបន្ថែមនូវម៉ូទ័រមុខកម្លាំង 131 kW (176 សេះ)។
ឡាន EREV នេះ មានអាគុយទំហំ kWh CATL “Freevoy Hybrid Battery.” មានសមត្ថភាពអាចបើកបរជាមួយអគ្គិសនីសុទ្ធបាន 333km និងសាកពេញចាក់សាំងពេញអាចជិះបាន 1,200 km។ និយាយពីការសាកថ្មវិកញ ឡានអគ្គិសនី Avatr 07 សេរីថ្មី 2026 នេះ គឹមានការទ្រទ្រង់នូវបច្ចេកវិទ្យា 5C supercharging ដែលសាកពី 30% ទៅ 80% ប្រើពេលតិចជាង 10 នាទីប៉ុណ្ណោះ។
ចំពោះឡានអគ្គិសនីសុទ្ធ Avatr 07 សេរីថ្មី 2026 គឺមានការប្រើប្រាស់នូវប្រព័ន្ធសាក 800V ដោយនៅលើម៉ូដែល RWD EV គឺមានការបំពាក់នូវម៉ូទ័រកម្លាំង 252 kW (338 សេះ) និងម៉ូដែល 4WD EV មានបន្ថែមនូវម៉ូទ័រក្រោយកម្លាំង 188 kW (252 សេះ) បូករួមនិងម៉ូទ័រមុខកម្លាំង 252 kW (338 សេះ)។ ឡាន RWD និង 4WD EV មានអាគុយទំហំ 82.16 kWh CATL Shenxing Supercharging Battery ដែលសាកពេញរត់បានចម្ងាយ 650km សម្រាប់ RWD និង 610km សម្រាប់ម៉ូដែល 4WD។