no-alternative title
no-alternative title

ក្រុមហ៊ុន Leapmotor Cambodia បានបោះជំហានរបស់ខ្លួនជាមួយនឹងជំពូកថ្មីក្នុងវិស័យរថយន្តអគ្គិសនីនៅកម្ពុជា

ក្រុមហ៊ុន Leapmotor ដែលជាម៉ាករថយន្តអគ្គិសនីដ៏ល្បីដែលស្ថិតក្រោមក្រុមហ៊ុនយក្សរបស់អឺរ៉ុប Stellantis ហាក់កំពុងរីកចម្រើន យ៉ាងឆាប់រហ័ស ព្រមទាំងបានចាប់ផ្តើមប្រតិបត្តិការនៅក្នុងប្រទេសកម្ពុជាហើយ តាមរយៈការនាំចូលមកទីផ្សារប្រទេសកម្ពុជា ជាផ្លូវការដោយក្រុមហ៊ុន TF Motors។ ជាមួយនឹងការបើកដំណើរការអគារតាំងបង្ហាញរថយន្តថ្មីរបស់ខ្លួន ក្រុមហ៊ុន Leapmotor កំពុងនាំមកនូវទំនុកចិត្តកាន់តែខ្ពស់ និង សក្តានុពលថ្មីមកកាន់ទីផ្សាររថយន្តអគ្គិសនីសម្រាប់ប្រទេសកម្ពុជា តាមរយៈការបង្ហាញនូវម៉ូដែលរថយន្តដ៏ទំនើប និង មានភាពច្នៃប្រឌិតចំនួន 2 ម៉ូឌែល ដែលស្របតាមតម្រូវទីផ្សារក្នុងស្រុកនាពេលបច្ចុប្បន្នគឺរថយន្ត Leapmotor T03 និង Leapmotor C10 ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

នេះជាការបង្ហាញពីជំហានដ៏សំខាន់មួយក្នុងការនាំយកនូវដំណោះស្រាយមធ្យោបាយធ្វើដំណើរប្រចាំថ្ងៃរបស់ប្រជាជនកម្ពុជា ប្រកបដោយនិរន្តភាព និង ប្រសិទ្ធភាពខ្ពស់ដោយឆ្ពោះទៅមុខស្របតាមបច្ចេកវិទ្យាទំនើបចុងក្រោយ និង ការជួយដល់បរិស្ថានដោយងាកមកប្រើប្រាស់រថយន្តអគ្គិសនី Leapmotor។

ព័ត៌មានលម្អិតអំពីអគារតាំងបង្ហាញរថយន្តថ្មី Leapmotor Showroom៖

• មានទីតាំងស្ថិតនៅលើផ្លូវឧកញ្ញាមហាភក្តីហ៊ុន នាង, សង្កាត់ចាក់អង្រែក្រោម, ខណ្ឌមានជ័យ, រាជធានីភ្នំពេញ (ទល់មុខសាលាអន្តរជាតិ ISPP) 

• ក្រុមហ៊ុន Leapmotor Cambodia ចាប់ដំណើររៀងរាល់ថ្ងៃពីថ្ងៃច័ន្ទ ដល់ ថ្ងៃអាទិត្យ ចាប់ពីម៉ោង 8:30 ព្រឹក ដល់ 5:30 ល្ងាច និងផ្តល់ជូនសេវាកម្មបើកបរសាកល្បងរថយន្តដោយឥតគិតថ្លៃ!

• ក្រុមហ៊ុន Leapmotor Cambodia ជាក្រុមហ៊ុននាំចូលផ្តាច់មុខនៅកម្ពុជា ដែលមានចក្ខុវិស័យវែងឆ្ងាយដោយមិនត្រឹមតែជាក្រុមហ៊ុនលក់រថយន្តអគ្គិសនីប៉ុណ្ណោះទេ ក៏ប៉ុន្តែក្រុមហ៊ុនថែមទាំងគិតគូរក្នុងការជួយជម្រុញឱ្យមានការអភិវឌ្ឍកាន់តែខ្លាំងលើវិស័យរថយន្តអគ្គិសនីឱ្យកាន់តែទូលំទូលាយ រួមទាំងផ្តល់សេវាកម្មក្រោយពេលលក់ ហេដ្ឋារចនាសម្ព័ន្ធស្ថានីយសាករថយន្ត និង មានការធានាគុណភាពរយៈពេលវែងរហូតដល់ 5 ឆ្នាំដល់អតិថិជនដែលទិញរថយន្ត Leapmotor ពីក្រុមហ៊ុនផ្លូវការផងដែរ។

តើក្រុមហ៊ុន Leapmotor នឹងផ្តល់ជូនសេវាកម្មអ្វីខ្លះសម្រាប់អតិថិជននៅក្នុងប្រទេសកម្ពុជា៖ ការបោះជំហាននិងពង្រីកខ្លួនរបស់ក្រុមហ៊ុន Leapmotor ចូលមកកាន់ទីផ្សារប្រទេសកម្ពុជាគឺ ស្របតាមចក្ខុវិស័យដ៏វែងឆ្ងាយក្នុងការគាំទ្រ និង បង្កើនការផ្លាស់ប្តូរនៃការប្រើប្រាស់រថយន្តសាំងអោយងាយមកប្រើប្រាស់រថយន្តអគ្គិសនីដែលផ្តល់ការសន្សំសំចៃខ្ពស់ជាមួយនឹងជម្រើសដ៏ល្អបំផុតនៃរថយន្តទាំង2ម៉ូដែលដូចខាងក្រោម៖

1.រថយន្ត Leapmotor T03 ៖ គឺមានភាពឆ្លាតវៃ សន្សំសំចៃខ្ពស់ ជាមួយតម្លៃសមរម្យត្រឹមតែ $14,xxx អមដោយប្រម៉ូសិនថែមទូរស័ព្ទដៃ iPhone 16

រថយន្ត Leapmotor T03 ជាប្រភេទរថយន្ត hatchback អគ្គិសនីខ្នាតតូ (ឬហៅថា City Car) ដែលរចនាឡើងសម្រាប់ការប្រើប្រាស់ក្នុងយុគសម័យថ្មី និង ការបើកបរក្នុងទីក្រុងបានយ៉ាងល្អបំផុត។ រថយន្តនេះបានបំពាក់ដោយបច្ចេកវិទ្យាថ្មីទំនើប ដែលជាជម្រើសដ៏ល្អឥតខ្ចោះសម្រាប់និស្សិត ឬ អ្នកជំនាញវ័យក្មេង ស្ត្រីមេផ្ទះ ឬ អ្នកចូលនិវត្តន៍ដែលមានតម្រូវការរថយន្តប្រើប្រាស់ក្នុងទីក្រុង។ 

• សាកមួយពេញអាចបើកបរបានរហូតដល់ 310 Km 

• អេក្រង់កម្សាន្ត infotainment ទំហំ 10-អ៊ីញ អាចភ្ផាប់ជាមួយ 4G និង wifi

• តាប់ឡូប្រភេទឌីជីថល 

• បច្ចេកវិទ្យាបែបថ្មីដោយគ្រាន់តែជាន់ហ្រាំងអោយជាប់ ហើយរថយន្តនឹងដំណើរការ

• មានលក្ខណៈពិសេសសុវត្ថិភាពកម្រិតខ្ពស់ដ៏សំបូរបែប

• មានប្រព័ន្ធជំនួយក្នុងការបើកបរជាច្រើនដែលងាយស្រួលក្នុងការចត និងការបើកបរនៅតាមផ្លូវចង្អៀតក្នុងទីក្រុងភ្នំពេញ ដោយបំពាក់ជាមួយ camera ថយខាងក្រោយ 

• ហ្រ្វាំងដៃអេឡិចត្រូនិច

• ពោងសុវត្ថិភាព ។ល។

រថយន្ត Leapmotor T03 បានរួមបញ្ចូលគ្នានូវដំណើរការបើកបរ smooth ល្អជាមួយនឹងតម្លៃសមរម្យដែលធ្វើឲ្យរថយន្តអគ្គិសនីម៉ូឌែលនេះកាន់តែងាយស្រួល និង ទទួលបានការគាំទ្រពីសំណាក់អតិថិជននៅប្រទេសកម្ពុជាយើង។

2.Leapmotor C10 គឺជារថយន្តអគ្គិសនីសុទ្ធប្រភេទ SUV លក្ខណៈគ្រួសារ ដែលមានត្រឹមតម្លៃ $29,xxx

សម្រាប់គ្រួសារដែលកំពុងស្វែងរករថយន្តមានភាពធំទូលាយ និងមានផាសុកភាពខ្ពស់ជាមួយនឹងការរចនាដ៏ប្រណីត នោះរថយន្ត Leapmotor C10 គឺជាជម្រើសដ៏លេចធ្លោ និង ឆ្លាតវៃបំផុត។ Leapmotor C10 ត្រូវបានរចនាឡើងយ៉ាងស្រស់ស្អាត ភ្ជាប់ដោយកៅអីពូកស្បែកដ៏ប្រណិតដែលជារចនាបទបែបថ្មី និងមានប្រព័ន្ធសុវត្ថិភាពកម្រិតខ្ពស់។ 

• ចម្ងាយបើកបររហូតដល់ 530Km សម្រាប់ការសាកមួយពេញ 

• ផលិតថាមពលបាន 215 hp 

• កាប៊ីនខាងក្នុងធំទូលាយ ដែលផ្តល់ផាសុកភាពខ្ពស់សម្រាប់សមាជិកគ្រួសារ 

• កៅអីអូតូ Welcome seat 

• ការរចនាជាមួយភ្លើងបំភ្លឺ Ambient Light ខាងក្នុងរថយន្តមានភាពស្រស់ស្អាត 

• ការប្រើកាតស្កេនសម្រាប់ Lock/Unlock រថយន្ត 

• មុខងារសាកថ្មទូរស័ព្ទឥតខ្សែ 

• បំពាក់ដោយធុងបាសកម្រិតខ្ពស់ចំនួន 12 គ្រាប់ 

• បំពាក់ដោយកាមេរ៉ា 540 ដឺក្រេ ជាមួយសេនស័រមុខក្រោយដែលផ្តល់សុវត្ថិភាពខ្ពស់ក្នុងការចូលចតរថយន្ត

• កាមេរ៉ា record កម្រិត 4K បំពាក់មករួចជាស្រេច

• តុល្យភាពដ៏ល្អឥតខ្ចោះទាំងដំណើរការបើកបរ ថាមពល បច្ចេកវិទ្យាទំនើប និងប្រសិទ្ធភាពនៃការសាកអគ្គិសនី។

តាមរយៈការបើកដំណើរការអគារតាំងបង្ហាញរថយន្តថ្មី និងការនាំចូលនូវរថយន្តទំនើបៗទាំង 2 ម៉ូឌែលគឺ Leapmotor T03 និង C10 បានជម្រុញឱ្យក្រុមហ៊ុន Leapmotor បង្កើតនូវប្រវត្ថិសាស្ត្រនៃយុគសម័យថ្មីនៃការប្រើប្រាស់រថយន្តអគ្គិសនីនៅកម្ពុជា។ ជាមួយនឹងការបង្ហាញពីការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការផ្តល់ជូននូវជម្រើសដ៏ឆ្លាតវៃពីរថយន្ត Leapmotor ដែលមានតម្លៃសមរម្យ និងការច្នៃប្រឌិតខ្ពស់។

អគារតាំងបង្ហាញរថយន្ត Leapmotor ក៏ធានាក្នុងការផ្តល់ជូនសេវាកម្មបើកបរសាកល្បងដោយឥតគិតថ្លៃ និង ការពិភាក្សាអំពីការបង់រំលោះដើម្បីក្លាយជាម្ចាស់រថយន្តអគ្គិសនីយ៉ាងងាយស្រួល និងជាដំណោះស្រាយដ៏ឆ្លាតវៃសម្រាប់អតិថិជនដែលកំពុងមានតម្រូវការស្វែងរថយន្តដែលមានការសន្សំសំចៃខ្ពស់។

នៅពេលដែលប្រទេសកម្ពុជាកំពុងអភិវឌ្ឍនិងជម្រុញនូវការប្រើប្រាស់មធ្យោបាយធ្វើដំណើរដែលមិនប៉ះពាល់ដល់បរិស្ថាន និង មានភាពឆ្លាតវៃ ក្រុមហ៊ុន Leapmotor ពិតជាមានមោទនភាពក្នុងការគាំទ្រការផ្លាស់ប្តូរឆ្ពោះទៅរកការប្រើប្រាស់រថយន្តអគ្គិសនីប្រកបដោយនិរន្តរភាព និង ប្រសិទ្ធភាព។ ជាមួយនឹងម៉ូដែលដ៏ទំនើបទាំង2របស់ខ្លួនគឺ Leapmotor T03 និង C10 បានត្រៀមខ្លួនរួចជាស្រេចដើម្បីបំពេញតម្រូវការចម្រុះរបស់អ្នកប្រើប្រាស់នៅប្រទេសកម្ពុជា។

 

ព័ត៌មានពាណិជ្ជកម្ម