no-alternative title
no-alternative title

Nissan កំពុងធ្វើការលើរថយន្ត Hybrid off-road SUV ថ្មីដើម្បីឆ្លើយតបនឹង Toyota 4Runner

បច្ចុប្បន្នក្រុមហ៊ុនផលិតរថយន្តជប៉ុន Nissan ត្រូវបានគេកត់សំគាល់ឃើញថា មានការផលិតរថយន្តប្រភេទ SUV លក្ខណៈគ្រួសារជាជាងរថយន្ត SUV ប្រភេទ off-road។ ដូចដែលយើងបានឃើញរួចហើយសម្រាប់រថយន្ត SUV លក្ខណៈគ្រួសាររបស់ Nissan ដែលមានដូចជា Nissan X-Trail, Pathfinder និង Patrol ជាដើម។ យ៉ាងណាមិញសម្រាប់ Patrol ត្រូវបានគេទទួលស្គាល់ថា ជារថយន្ត SUV ដែលមានសមត្ថភាពក្នុងការបើកបរ off-road បានផងដែរ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ដោយឡែកថ្មីៗនេះ Nissan ត្រូវបានគេរាយការណ៍ថា បាននឹងកំពុងធ្វើការលើរថយន្តប្រភេទ mid-size off-road SUV ថ្មី ដើម្បីធ្វើការប្រកូតប្រជែងជាមួយនឹងក្រុមហ៊ុន Toyota ដែលកំពុងឈរជើងក្នុងទីផ្សារដ៏រឹងមាំជាមួយនឹងរថយន្ត off-road SUV បច្ចុប្បន្ន។ ថ្លែងទៅកាន់សារព័ត៌មាន Bloomberg ថ្មីៗនេះ ប្រធានក្រុមហ៊ុន Nissan Americas លោក Christian Meunier បានបញ្ជាក់ថា ក្រុមហ៊ុន Nissan កំពុងធ្វើការលើការនាំយករថយន្តម៉ូដែល Xterra មកវិញ ហើយវាក៏ជាការឆ្លើយតបរបស់ Nissan ទៅកាន់រថយន្តម៉ូដែល Toyota 4Runner ដែលប្រើម៉ាស៊ីន Hybrid V6 ផងដែរ។

សូមបញ្ជាក់ថា រថយន្ត Nissan Xterra បានបាត់ខ្លួនពីត្រកូលរថយន្ត Nissan នៅអាមេរិកខាងជើង ក្នុងឆ្នាំ 2015 ដោយសារតែការកើនឡើងនូវស្តង់ដារហាមប្រាមនូវការបំភាយឧស្ម័នដ៏តឹងរ៉ឹង។ បើយោងតាមលោក Meunier រថយន្ដ Nissan Xterra ថ្មីនឹងមានការឌីស្សាញបែបថ្មីជាមួយការចែករំលែកការប្រើប្រាស់ម៉ាស៊ីនដ៏មានអនុភាពពីម៉ូដែល Pathfinder ម៉ូដែលចុងក្រោយបង្អស់ ក៏ដូចជាម៉ូដែលជាច្រើនទៀតពីក្រុមហ៊ុន Nissan ហើយនិងបំពាក់នូវ luxury arm, Infiniti ក៏ដូចជាការផ្លាស់ប្តូរពីការឌីស្សញបែប ladder-frame ទៅ unibody (monocoque) ជំនួសវិញ។ 

លោក Meunier បានប្រាប់ Bloomberg ថា "អ្នកចែកចាយនឹងទទួលបាននូវអារម្មរំភើបយ៉ាងខ្លាំងចំពោះ Nissan Xterra ម៉ូដែលថ្មី ព្រោះវានឹងក្លាយជាគំរូរថយន្ត SUV ដ៏អស្ចារ្យនៃក្រុមហ៊ុន Nissan ដែលនាំយកត្រឡប់មកវិញ ដើម្បីបំពេញបំណងរបស់អ្នកប្រើប្រាស់ដែលចង់បានរថយន្ត off-road SUV ពី Nissan”។ Nissan Xterra ជំនាន់ថ្មីនឹងផលិតឡើងជាមួយការប្រើប្រាស់ចង្កូតស្តាំសម្រាប់ទីផ្សារអូស្ត្រាលី ហើយរថយន្តថ្មីនេះ នឹងត្រូវផលិតនៅក្នុងរោងចក្ររបស់ Nissan ស្ថិតក្នុងតំបន់ Mississippi។ Nissan Xterra ជំនាន់ថ្មី នឹងបង្ហាញវត្តមាននៅទីផ្សារអាមេរិកខាងជើងនៅក្នុងឆ្នាំ 2028៕

 

ព័ត៌មានពាណិជ្ជកម្ម