no-alternative title
no-alternative title

GWM នឹងនាំយកឡាន SUV បំពាក់ម៉ាស៊ីនម៉ាស៊ូត 3.0-Liter ជំនាន់ថ្មីចូលក្រឡុកទីផ្សារអូស្ត្រាលីក្នុងឆ្នាំ 2026

ក្រុមហ៊ុន Great Wall Motor ឬ GWM បានត្រៀមខ្លួនក្នុងនាំយករថយន្ត SUV ស៊េរីថ្មីដែលបំពាក់ម៉ាស៊ីនម៉ាស៊ូត 3.0-Litre ជំនាន់ថ្មី ចូលទៅក្រឡុកទីផ្សាររថយន្ត SUV ក្នុងប្រទេសអូស្ត្រាលីនៅពាក់កណ្តាលឆ្នាំ 2026។ ចំពោះរថយន្ត 4WD SUV បំពាក់ម៉ាស៊ីនជំនាន់ថ្មី ដែល GWM ត្រៀមនាំចូលទៅកាន់ទីផ្សារអូស្ត្រាលីនៅឆ្នាំក្រោយនេះ គឺជាម៉ូដែល Tank 500 និង Cannon Alpha។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ទាក់ទិនម៉ាស៊ីនម៉ាស៊ីនម៉ាស៊ូត 3.0-Litre ជំនាន់ថ្មី ត្រូវបានក្រុមហ៊ុនបញ្ជាក់ច្បាស់ហើយថា គឺនឹងប្រើសម្រាប់ម៉ូដែលរថយន្ត GWM ute និង Tank 4WD Series ដែលម៉ាស៊ីនថ្មីនេះ ចូលខ្លួនមកជំនួសម៉ាស៊ីនម៉ាស៊ូត 2.0-liter 120kW/400Nm និង 2.4-liter 135kW/480Nm ដែលប្រើនៅលើម៉ាករថយន្តរបស់ GWM/Tank បច្ចុប្បន្ន។ រថយន្តជំនាន់ថ្មីបំពាក់ម៉ាស៊ីនជំនាន់ថ្មី GWM អាចនឹងប្រកាសចេញផ្លូវការណ៍ជាសកលក្នុងទីផ្សារអូស្ត្រាលីនៅពាក់កណ្តាលឆ្នាំ 2026 មុនការដាក់បង្ហាញនៅក្នុងបន្ទប់តាំងបង្ហាញ Showroom នៅក្នុងឆ្នាំ 2027។

លោក Nicole Wu ប្រធានផ្នែកបច្ចេកវិទ្យារបស់ GWM បានប្រាប់សន្និសីទសារព័ត៌មាន និងអ្នកចែកចាយទូទាំងពិភពលោកនៅទីក្រុង Melbourne ថ្ងៃនេះថា "ម៉ាស៊ីនម៉ាស៊ូតរបស់ GWM គឺមាន ប្រភេទ 2.0-liter turbo, 2.4-liter turbo និង 3.0-litre turbo ដែលនឹងមកដល់ឆាប់ៗនេះ"។ លោក Wu បានបញ្ជាក់ទៀថា ឡាន Tank Series ជំនាន់ថ្មីបំពាក់ម៉ាស៊ីន 3.0-litre turbo-diesel និងឡាន Pick up ជំនាន់ថ្មី នឹងមកដល់ទីផ្សារអូស្រ្តាលីនៅពាក់កណ្តាលឆ្នាំក្រោយនេះ។ ទោះបីជាលោក Wu មិនបានបញ្ជាក់ច្បាស់ចំពោះម៉ូដែលប្រើម៉ាស៊ីនថ្មី 3.0-litre turbo-diesel ក៏ដោយ ក៏មានការរាយការណ៍ថា ម៉ូដែល Cannon Alpha ute និង Tank 500 SUV ជំនាន់ថ្មី នឹងបំពាក់ម៉ាស៊ីនថ្មីនេះ។

ជាមួយគ្នានេះ ក៏មានការព្យាករណ៍ថា GWM ក៏នឹងនាំយកម៉ូដែល Tank 700 ដែលជា Flagship off-road SUV បំពាក់ម៉ាស៊ីនម៉ាស៊ីត 3.0-litre Twin Turbo ដែលលក់នៅទីផ្សារប្រទេសចិន ចូលទៅកាន់ទីផ្សារអូស្ត្រាលីផងដែរនៅឆ្នាំ 2026។ ទោះជាយ៉ាងណាសម្រាប់អនុភាពផលិតកម្លាំងរបស់ម៉ាស៊ីន 3.0-litre turbo diesel ថ្មីរបស់ GWM នៅមិនត្រូវបានបង្ហាញនៅឡើយទេ។ ប៉ុន្តែ មានការប៉ាន់ស្មានថា ម៉ាស៊ីនថ្មីនេះ អាចនឹងមានអនុភាពកម្លាំងប្រហាក់ប្រហែលម៉ាស៊ីន 3.0-litre turbo-diesel V6 184kW/600Nm របស់ Ford Ranger៕

 

ព័ត៌មានពាណិជ្ជកម្ម