no-alternative title
no-alternative title

Chery ចេញឡាន SUV ថ្មី អាចជិះបានចម្ងាយ 1,400km ត្រៀមដាក់លក់មុននៅថ្ងៃទី 13 ខែតុលានេះហើយ

ក្រុមហ៊ុនផលិតរថយន្ត Chery បានប្រកាសផ្លូវការណ៍ពីការបើកលក់មុនសម្រាប់រថយន្ត SUV ស៊េរីថ្មី ម៉ូដែល Fulwin T11 គឺនៅថ្ងៃទី 13 ខែតុលា ឆ្នាំ 2025។ Fulwin T11 គឺជាប្រភេទរថយន្ត Hybrid SUV ដែលមានបំពាក់នូវម៉ាស៊ីនសាំងចំណុះ 1.5L សម្រាប់ជាជំនួយដល់ការបើកបរបានរយះចម្ងាយឆ្ងាយ។ រថយន្ត Large-side SUV ដំណើរការដោយប្រព័ន្ធ Hybrid ស៊េរីថ្មីនេះ ក៏បានបំពាក់មកជាមួយប្រព័ន្ធសែនស័រ LiDAR នៅលើដំបូលខាងមុខ រួមនឹងប្រព័ន្ធជំនួយការបើកបរ Falcon 700 driving assistance system។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

Chery Fulwin T11 មានការឌីស្សាញរូបរាងប្រណិតហាប់មាំជាមួយនឹងផ្នែកខាងមុខឌីស្សាញរំលេចជាមួយអំពូល LED ស្លីម និងមានប៉ាណាឌីស្សាញជារាងទឹកធ្លាក់យ៉ាងទាក់ទាញ។ នៅផ្នែកចំហៀងត្រូវបានបង្អួតរាងជាមួយយ៉ាន់កង់ជាប្រភេទកាំរាយ ឬ Multi-spoke rims មានទំហំ 21-inch និងបំពាក់ជាមួយសម្បកកង់ប្រទាលធំរចនាបែបស្ព័រ។

Fulwin T11 EREV មានបណ្តោយ 5,150mm/ ទទឹង 1,995mm/ កំពស់ 1,800mm និងគម្លាតចន្លោះកង់មុខទៅកង់ក្រោយ 3,120mm។ ផ្នែកកាប៊ីនរបស់ Fulwin T11 មានការឌីស្សាញឡើងបែបទំនើបភាពជាមួយនឹងអេក្រង់បង្ហាញព័ត៌មាន Full LCD Instrument, អេក្រង់កម្សាន្តទំហំធំដល់ទៅ 30-inch ជាប្រភេទ panoramic 6K Display រួមទាំងមានមុខងារបង្ហាញនៅលើអេក្រង់ខាងមុខ AR-HUD head-up display ផងដែរ។

រថយន្តស៊េរីថ្មីនេះ មានកៅអីចំនួន 6 រៀបជា 2x2x2, មានប្រព័ន្ធភ្លើងបំភ្លឺតាមកាប៊ីន Ambient lighting ចំនួន 256 ពណ៌ និងប្រព័ន្ធបំពងសំឡេងចំនួន 23 គ្រាប់។ សម្រាប់ម៉ូដែល Fulwin T11 ស្តង់ដារ មានភ្ជាប់មកជាមួយប្រព័ន្ធជំនួយការបើកបរ Falcon 500 assistance system ដែលមានមុខងារដូចជា ប្រព័ន្ធជំនួយការបើកបរលើផ្លូវល្បឿនលឿន highway driving assistance និងប្រព័ន្ធជំនួយការចូលចំណោត parking assistance។ ហើយសម្រាប់ម៉ូដែល High-Trim វិញ គាំទ្រមកជាមួយប្រព័ន្ធ Falcon 700 assistance system ដែលភ្ជាប់មកជាមួយមុខងារ urban NOA និង ETC ជាដើម។ 

ចំពោះប្រព័ន្ធ Hybrid របស់ Fulwin T11 វិញ បានដំណើរការនៅលើម៉ាស៊ីនសាំង 1.5L និងរួមដំណើរការដោយប្រព័ន្ធម៉ូទ័រអគ្គិសនីឆ្លាតវៃចំនួនពីរនៅផ្នែកខាងក្រោយ។ ជាពិសេស Fulwin T11 បានភ្ជាប់មកជាមួយប្រព័ន្ធដំណើរការកង់ទាំងបួនឆ្លាតវៃ intelligent all-wheel-drive system ថែមទៀតផង។ ចំពោះម៉ាស៊ីន Hybrid 1.5L អាចផលិតកម្លាំងបាន 115kW (154hp) ដែលអាចជាន់ល្បឿនស្ទុះពីកុងទ័រ 0 ទៅ 100km/h ចាយពេលខ្ទង់ 5 វិនាទី។ Fulwin T11 មានជម្រើសកញ្ចប់ថ្មទំហំ 33.6798kWh និង 39.9168kWh  ជាប្រភេទថ្ម lithium iron phosphate ដែលសាកភ្លើងមួយពេញអាចជិះបានចម្ងាយ 170km និង 180km តាមជម្រើសទំហំ តាមការបញ្ជាក់ពី WLTC។ 

យ៉ាងណាមិញបើតាមការអះអាងពី Chery ការសាកភ្លើងមួយពេញម្តងអាចឲ្យ Fulwin T11 ជិះបានចម្ងាយ 220km ហើយបើគូបនិងការចាក់សាំងមួយពេញម្តងអាចជិះបានដល់ចម្ងាយ 1,400km។ ដោយឡែកសម្រាប់គុណសម្បត្តិមួយចំនួនទៀតដូចជាអនុភាពកម្លាំងម៉ូទ័រ រួមនឹងតម្លៃរបស់ Fulwin T11 EREV ថ្មីនេះ ក្រុមហ៊ុនមិនទាន់បានបញ្ជាក់នៅឡើយទេក្នុងពេលនេះ៕

 

ព័ត៌មានពាណិជ្ជកម្ម