no-alternative title
no-alternative title

ឡានអគ្គិសនី Geely EX5 ដាក់លក់នៅទីផ្សារចក្រភពអង់គ្លេស ជាមួយតម្លៃជាង 4 ម៉ឺនដុល្លារអាមេរិក

ឡានអគ្គិសនីប្រភេទ Crossover EV ស៊េរីថ្មីម៉ូដែល Geely EX5 បានចូលដល់ទីផ្សារចក្រភពអង់គ្លេសជាមួយនឹងតម្លៃខ្ទង់ $42,970។ Geely EX5 គឺជា Crossover SUV EV ដែលជាគូប្រជែងទីផ្សារជាមួយនឹងម៉ូដែល Hyundai Ioniq 5 និង Skoda Enyaq។ ឡានអគ្គិសនីស៊េរីថ្មីនេះ ប្រើប្រាស់ម៉ូទ័រអគ្គិសនីមួយ មានកម្លាំង 215 សេះ និងកញ្ចប់ថ្ម LFP ទំហំ 60.2kWh សាកភ្លើងពេញម្តងអាចជិះបានចម្ងាយ 267 ម៉ាយល៍ ឬជាង 429km។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

Geely EX5 ត្រូវបានក្រុមហ៊ុនចាត់ទុកជាម៉ាកឡានអគ្គិសនីសុទ្ធ (BEV) ដំបូងរបស់ខ្លួនសម្រាប់ទីផ្សារសកល។ ហើយម៉ូដែល Geely Geometry C គឺជាម៉ូដែលទីពីរដែលលក់នៅទីផ្សារក្រៅប្រទេសចិន។ EX5 ត្រូវបានផលិតឡើងដោយប្រើនូវប្រព័ន្ធគ្រោងឆ្អឹងប្រភេទ GEA modular architecture ដែលមានបណ្តោយ 4,615mm/ ទទឹង 1,901mm/ កំពស់ 1,670 និងគម្លាតកង់មុខទៅកង់ក្រោយ 2,750mm។ EX5 ត្រូវបានក្រុមហ៊ុនប្រកាសចេញលក់ក្នុងប្រទេសចិនក្នុងខែសីហា ឆ្នាំ 2024 ក្រោមឈ្មោះ Geely E5 ដែលមានតម្លៃចាប់ពីខ្ទង់ $15,140 និងក្លាយជាឡាន Crossover EV ដែលលក់ដាច់ខ្លាំងបំផុតមួយនៅលើទីផ្សារ ដោយការលក់ក្នុងខែសីហា ឆ្នាំ 2025 គឺមានចំនួន 150,000 គ្រឿង។ 

បច្ចុប្បន្ន Geely EX5 ត្រូវបានក្រុមហ៊ុនធ្វើការនាំចេញទៅលក់នៅលើទីផ្សារនាយសមុទ្ទបានចំនួន 30 ប្រទេស ហើយចក្រភពអង់គ្លេស គឺជាទីផ្សារចុងក្រោយគេសម្រាប់ឡាន SUV EV មួយនេះ។ សម្រាប់ម៉ូដែល Geely EX5 ដែលចេញលក់នៅចក្រភពអង់គ្លេសពេលនេះ គឺមានជម្រើសម៉ូដែល SE, Pro និង Max ដោយមានតម្លៃខ្ទង់ $42,990 សម្រាប់ម៉ូដែល EX5 SE, ខ្ទង់ $45,670 សម្រាប់ម៉ូដែល EX5 Pro និង $49,700 សម្រាប់ម៉ូដែល EX5 Max។

 នៅលើម៉ូដែល EX5 Max មានបំពាក់នូវប្រព័ន្ធសំឡេង Flyme Sound Speaker ចំនួន 16 គ្រាប់, មានប្រព័ន្ធបង្ហាញលើកញ្ចក់ដំបូលមុខ Head up display, អេក្រង់កម្សាន្តទំហំ 15.6-inch គាំទ្រមុខងារ Apple CarPlay និងបច្ចេកវិទ្យាជំនួយការបើកបរ driver assistance system រួមនឹងមុខងារ និងបច្ចេកវិទ្យាប្រើប្រាស់ទំនើបៗដ៏សម្បូរបែបផ្សេងទៀត៕

 

ព័ត៌មានពាណិជ្ជកម្ម