no-alternative title
no-alternative title

Chery Tiggo 9 Super Hybrid 2026 ត្រៀមចេញលក់នៅទីផ្សារអូស្ត្រាលីខែក្រោយនេះជាមួយតម្លៃ 6 ម៉ឺនដុល្លារ

ក្រុមហ៊ុន Chery Australia បានប្រកាសផ្លូវការណ៍ថា ឡាន PHEV SUV ម៉ូដែល Chery Tiggo 9 Super Hybrid (CHS) នឹងបង្ហាញវត្តមាននៅទីផ្សារអូស្ត្រាលីនៅខែវិច្ឆិកាខាងមុខនេះ ដោយមានតម្លៃខ្ទង់ $59,990 (តម្លៃមិនទាន់គិតពន្ធ)។ រថយន្ត Flagship PHEV SUV ស៊េរីថ្មីនេះ បំពាក់មកជាមួយកៅអីចំនួន 7 ដំណើរការដោយប្រព័ន្ធ All-wheel-drive គាំទ្រដោយប្រព័ន្ធ Hybrid ដែលអាចបើកបានចម្ងាយប្រមាណ 170km ដោយប្រើថាមពលអគ្គិសនីសុទ្ធ និងដល់ 1,250km នៅពេលប្រើគូបជាមួយម៉ាស៊ីនចាក់សាំងពេញម្តង។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

Chery Tiggo 9 CSH បំពាក់មកជាមួយម៉ាស៊ីនសាំងប្រភេទ turbocharged 1.5-litre four-cylinder petrol engine ភ្ជាប់ដំណើរការជាមួយម៉ូទ័រអគ្គិសនីពីរ ដែលម៉ូទ័រទាំងពីររបស់ Tiggo 9 CSH អាចផលិតកម្លាំងសរុបបាន 315kW និងកម្លាំងរមួល 580Nm ហើយម៉ូទ័រអគ្គិសនីទាំងពីរត្រូវបានផ្តល់ថាមពលដោយកញ្ចប់ថ្ម Lithium-lion ទំហំ 34kWh។

សម្រាប់ម៉ូដែល Tiggo 9 Ultimate AWD CSH 2026 មានបំពាក់នូវកញ្ចក់កាត់បន្ថយសំឡេង Acoustic Glass សម្រាប់ដំបូលខាងមុខ និងទ្វារខាងមុខ, ប្រព័ន្ធជំនួយការចូលចំណោត Automatic Parking Assist, កាមេរ៉ា 360 ដឺក្រេ, កៅអីស្បែកមានមុខងារម៉ាស្សា ក្តៅត្រជាក់, អេក្រង់បង្ហាញព័ត៌មានរថយន្តទំហំ 10.25-inch, អេក្រង់កម្សាន្តនៅកណ្តាល Dashboard ទំហំ 15.6-inch, ប្រព័ន្ធសំឡេង Sony Speaker Sound System ចំនួន 14 គ្រាប់ និង Speaker ភ្ជាប់ត្រង់ក្បាលកៅអីអ្នកបើកចំនួន 2 គ្រាប់ផ្សេងទៀត។

Tiggo 9 Ultimate AWD CSH 2026 ក៏មានប្រព័ន្ធ GPS, Head up display, មានមុខងារ Apple CarPlay និង Android Auto, កន្លែងសាកភ្លើងកំលាំង 50W Wireless Phone Charging, បច្ចេកវិទ្យាបញ្ជាដោយសំឡេង, ប្រព័ន្ធភ្លើងបំភ្លឺក្នុងកាប៊ីន Ambient Lighting, ដំបូលបើក និងប្រើយ៉ាន់កង់ទំហំ 21-inch ជាដើម។

Tiggo 9 Series គឺជារថយន្តដំបូងរបស់ Chery សម្រាប់ទីផ្សារអូស្ត្រាលីដែលមានភ្ជាប់នូវបច្ចេកវិទ្យា Automatic Parking Assist។ Chery Tiggo 9 Series មានភ្ជាប់មកជាមួយប្រព័ន្ធការពារពិសេសដូចជា ពោងសុវត្ថិភាពចំនួន 10 គ្រាប់, ប្រព័ន្ធចាប់ហ្វ្រាំងបន្ទាន់ស្វ័យប្រវត្តិ autonomous emergency braking (AEB), ប្រព័ន្ធគ្រប់គ្រងល្បឿន adaptive cruise control និង forward collision warning ជាដើម។ ជាពិសេស Chery Tiggo 9 Series បានបំពាក់មកជាមួយប្រព័ន្ធបច្ចេកវិទ្យា Super Hybrid technology ដែលផ្តល់នូវអនុភាពកម្លាំងក្នុងការបើកបរ និងជួយសន្សំសំចៃខ្ពស់។ 

Chery Australia បានបើកទទួលការកក់មុន “special pre-order bonus” សម្រាប់ Tiggo 9 CSH ដែលអតិថិជនដែលបានធ្វើការកក់មុនចាប់ពីថ្ងៃទី 7 ដល់ថ្ងៃទី 30 ខែតុលា នឹងទទួលបានការបញ្ចុះតម្លៃចាប់ពី $500 ទៅ $2,000៕

 

ព័ត៌មានពាណិជ្ជកម្ម