no-alternative title
no-alternative title

GAC ចេញឡានអគ្គិសនីស៊េរីថ្មី Hyptec GT Lite Edition មានតម្លៃខ្ទង់ជាង 2 ម៉ឺនដុល្លារប៉ុណ្ណោះ

ក្រុមហ៊ុន GAC បានប្រកាសចេញលក់ឡានអគ្គិសនីស៊េរីថ្មីម៉ូដែល Hyptec GT Lite Edition ចំនួនពីរម៉ូដែលនៅថ្ងៃនេះដោយមានតម្លៃចាប់ពីខ្ទង់ $21,500 ដល់ $22,200ឡានអគ្គិសនីស៊េរីថ្មីនេះសាកភ្លើងពេញម្តងអាចជិះបានចម្ងាយ 560km និង 630km ទៅតាមម៉ូដែលរៀងគ្នា។


រូបភាពពាណិជ្ជកម្ម
no-alternative title

GAC Hyptec GT Lite Edition ជាប្រភេទឡានអគ្គិសនី mid-to-large-sized coupe ដែលត្រូវបានផលិតឡើងដោយប្រើគ្រោងឆ្អឹងប្រភេទ AEP3.0ឡានអគ្គិសនីស៊េរីថ្មីនេះមានបណ្តោយតួរខ្លួនប្រវែង 4,886mm/ ទទឹង 1,885mm/ កំពស់ 1,449mm និងគម្លាតកង់មុខទៅកង់ក្រោយប្រវែង 2,920mmនៅផ្នែកខាងក្នុងរបស់ GAC Hyptec Lite Edition មានបំពាក់នូវអេក្រង់បង្ហាញព័ត៌មានក្រោយដៃចង្កូងដែលឌីស្សាញរាងមូលមានបីកាំអេក្រង់កម្សាន្តធំនៅចំកណ្តាលកន្លែងសាកថ្មស្មាតហ្វូនឥតខ្សែចំនួនពីរហើយសម្រាប់ប៊ូតុងបញ្ជាមុខងារមួយចំនួននៅលើស្នូលកណ្តាលរបស់ម៉ូដែលបច្ចុប្បន្នត្រូវបានប្តូរទៅញាត់បញ្ចូលបញ្ជាលើអេក្រង់ជំនូសវិញ។


Hyptec GT Lite Edition ដំណើរការដោយប្រព័ន្ធម៉ូទ័រអគ្គិសនីមួយមានកម្លាំង 180kW (241hp) និងកម្លាំងរមូល 355Nm ដែលទទួលថាមពលដំណើរការពីកញ្ចប់ថ្មដែលសាកពេញម្តងអាចជិះបានចម្ងាយ 560km និង 630km តាមការបញ្ជាកនៅលើស្តង់ដារតេស្តរបស់ CLTCលក្ខណៈពិសេសស្តង់ដារដែលមាននៅលើ Hyptec GT Lite Edition ថ្មីនេះរួមមានប្រព័ន្ធ ASTC “Eagle Claw” និងបច្ចេកវិទ្យាហ្វ្រាំង CST ដែលផ្តល់នូវភាពរលូននិងមានផាសុកភាពសុវត្ថិភាពដែលធានាបាននូវស្ថេរភាពនិងដំណើរការខ្ពស់នៅពេលបត់រថយន្ត។


 

 

 

សូមបញ្ជាក់ថា Hyptec គឺជាម៉ាកយីហោរថយន្តដំណើរការដោយថាមពលថ្មីដែលបានប្តូរឈ្មោះពីម៉ាក GAC Aion Hyperបើយោងតាមការប្រកាសផ្លូវការ HYPTEC បានមកពីពាក្យ “HYP” និង “TEC” ដែលពាក្យដំបូងកម្លាយចេញពីពាក្យ Hyper និង HyperCar ដែលតំណាងឱ្យភាពខ្លាំងភាពអស្ចារ្យនិងអនុភាពកំពូលរីឯពាក្យចុងក្រោយមកពីពាក្យថាTechnology ដែលតំណាងឱ្យវិទ្យាសាស្ត្របច្ចេកវិទ្យាទំនើបនិងទំនើបសិប្បកម្ម៕


 

ព័ត៌មានពាណិជ្ជកម្ម