
បន្ទាប់ពីមានការប្រកាសដាក់លក់នូវស្មាតហ្វូនជំនាន់ថ្មី OPPO Find X9 និង Find X9 Pro នៅក្នុងទីផ្សារនៅលើទីផ្សារប្រទេសចិនរួចមកថ្មីៗនេះក្រុមហ៊ុននេះបានបន្តសម្ពោធជាផ្លូវការណ៌នៅលើទីផ្សារសកលផងដែរហើយនៅក្នុងព្រឹត្តិការណ៍នេះក្រុមហ៊ុន OPPO ក៏បានចែករំលែកអំពីពេលវេលាក្នុងការដំណើរការនូវ ColorOS 16 របស់ខ្លួនទៀតផង។បើតាមការបញ្ជាក់ខាងលើនេះបាននិយាយថា ColorOS 16 នឹងមានដំណើរការនៅលើឧបករណ៍ជាច្រើនបន្ទាប់ពីក្រុមហ៊ុនបានចាប់ផ្តើមនៅក្នុងប្រទេសចិនកាលពីថ្ងៃទី 30 ខែតុលាកន្លងទៅ។
បើតាមការបញ្ជាក់ពីក្រុមហ៊ុនបានអោយដឹងថាសម្រាប់អ្នកប្រើប្រាស់ជាច្រើននៅក្រៅប្រទេសចិនអាចនឹងត្រូវធ្វើការរង់ចាំបន្តិចសិន។សម្រាប់ការអាប់ដេតស្បែកកម្មវិធីColorOS 16 ថ្មីរបស់ក្រុមហ៊ុន OPPO នេះគឺនឹងដំណើរការមុនគេនៅលើស្មាតហ្វូនជំនាន់ថ្មីៗជាច្រើន Find N5, Find N3, Find N3 Flip, the Find X8 series, Reno 14 lineup, Reno 13 series ហើយនិង Pad 3 Pro នៅក្នុងខែវិច្ឆិកាខាងមុខនេះ។សម្រាប់ស្មាតហ្វូនជំនាន់ថ្មី OPPO ចាស់ៗរួមនិងថេប្លេតជំនាន់មុននេះនឹងទទួលបាននូវការអាប់ដេត Android 16 នៅក្នុងខែធ្នូនិងត្រីមាសទី 1 ឆ្នាំ 2026 ខាងមុខនេះ។

គួរបញ្ជាក់ផងដែរថាស្បែកមុខកម្មវិធីថ្មី ColorOS 16 ដែលទើបតែចេញដោយក្រុមហ៊ុន OPPO នេះនឹងមានការអាប់ដេតថ្មីទៅលើការឌីស្សាញការពង្រឹងទៅលើកម្លាំងម៉ាស៊ីនប្រសិទ្ធិភាពកាន់តែប្រសើរនិងមុខងារ AI ថ្មីៗជាច្រើនទៀតសម្រាប់ឧបករណ៍ទាំងនេះ៕





