no-alternative title
no-alternative title

Deepal ប្រកាសចាប់ផ្តើមដាក់លក់មុនឡានអគ្គិសនី Deepal L06 ជាមួយតម្លៃជិត 2 ម៉ឺនដុល្លារ

 

បន្ទាប់ពីប្រកាសចេញកាលពីខែកញ្ញាកន្លងទៅនេះ Deepal ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ Changan Automobile បានចាប់ផ្តើមដាក់លក់មុនទៅលើ L06 ដែលជាម៉ូដែល Midsize Sedan របស់ខ្លួននៅថ្ងៃនេះហើយដោយឡានថ្មីនេះមាន 4 ជម្រើសមានតម្លៃ 139,900 យ៉ន់ ($19,670) និង 149,900 យ៉ន់, 151,900 យ៉ន់និង 161,900 យ៉ន់។

រូបភាពពាណិជ្ជកម្ម
no-alternative title


 

Deepal L06 មានប្រវែង 4,830mm ទទឹង 1,905mm និងកំពស់ 1,480mm ខណៈដែលគម្លាតកង់មុខក្រោយប្រវែង 2,900mm ហើយនិងមានជម្រើសអគ្គិសនីសុទ្ធ (BEV) និងអគ្គិសនីលាយចំហេះ (EREV) Deepal L06 គឺជារថយន្តដំបូងគេក្នុងលោកប្រើប្រាស់នូវបន្ទះឈីបខ្នាត 3nm ប្រភេទ3nm automotive-grade cabin chipរថយន្តស៊េរីថ្មីនេះមានការបំពាក់នូវប្រព័ន្ធចាប់សញ្ញាកម្រិតខ្ពស់ LiDAR ថែមទៀតផង។


 

ផ្នែកខាងមុខ Deepal L06 មានការឌីស្សាញបែបទាក់ទាញជាមួយនឹងរបាំងប៉ាណាមុខលយចេញបន្តិចរំលេចជាមួយចង្កៀងរចនាបែបបញ្ឆិតយ៉ាងទាក់ទាញនិងផ្នែកខាងក្រោយរចនាបែប Hatchback ជាមួយចង្កៀងបំភ្លឺរចនាជា ducktail spoilerចូលមកផ្នែកកាប៊ីនខាងក្នុងវិញត្រូវបានឌីស្សាញបែប T-Shape dashboard layout ភ្ជាប់ជាមួយអេក្រង់កម្សាន្តនៅកណ្តាលទំហំធំដែលមានរន្ធម៉ាស៊ីនត្រជាក់នៅខាងក្រោម។ Deepal L06 មិនមានអេក្រង់សម្រាប់បង្ហាញព័ត៌មាននៅក្រោយដៃចង្កូតនោះដោយវាប្រើប្រាស់នូវប្រព័ន្ធបង្ហាញលើកញ្ចក់ដំបូលខាងមុខ AR-HUD ដែលអាចបង្ហាញចេញបានទំហំធំដល់ 50-inch


 

Deepal L06 មានជម្រើសពីរម៉ូដែលផ្សេងគ្នាគឺម៉ូដែលដំណើរការដោយថាមពលអគ្គិសនីសុទ្ធ Pure electric (EV) និងប្រភេទប្រើម៉ាស៊ីន Hybrid EREVដោយក្នុងនោះម៉ូដែល Deepal L06 EV មានបំពាក់នូវម៉ូទ័រអគ្គិសនីមួយមានកម្លាំង 200kW (268hp) ជាមួយជម្រើសកញ្ចប់ថ្មទំហំ 56.12kWh សាកភ្លើងពេញម្តងអាចជិះបានចម្ងាយ 560km និងទំហំ 68.82kWh អាចជិះបានចម្ងាយ 670km នៅពេលសាកភ្លើងពេញម្តង។


 

 

ចំពោះម៉ូដែល Deepal L06 EREV វិញមានបំពាក់ដោយម៉ាស៊ីន 1.5L Engine កម្លាំង 72kW ជាមួយម៉ូទ័រអគ្គិសនីមួយកម្លាំង 175kW (235hp) និងកញ្ចប់ថ្មទំហំ 28.39kWh ដែលសាកភ្លើងពេញម្តងអាចជិះបានចម្ងាយ 180km ដោយប្រើថាមពលថ្មសុទ្ធ៕


 

ព័ត៌មានពាណិជ្ជកម្ម