no-alternative title
no-alternative title

Chery Fulwin T11 ជិះបានចម្ងាយ 1,400km ដាក់លក់ជាផ្លូវការណ៌ជាមួយតម្លៃជាង 2 ម៉ឺនដុល្លារ

 

កាលពីថ្ងៃទី 30 ខែតុលាកន្លងទៅនេះក្រុនហ៊ុន Chery បានប្រកាសដាក់លក់ជាផ្លូវការណ៌នូវឡាន Fulwin T11 range-extender SUV នៅលើទីផ្សារប្រទេសចិនហើយ។ឡានថ្មីនេះ 4 ជម្រើសនិមានតម្លៃចាប់ពី 189,900 យ៉ន់ទៅ 249,900 យ៉ន់ដែលប្រហាក់ប្រហែល 26,800 ដុល្លារទៅ 35,200 ដុល្លារ។សូមជំរាបថា Fulwin T11 EREV មានការតម្លើងមកជាមួយនិងបច្ចេកវិទ្យាថ្មីអាចរត់បាន 1,400km នៅពេលចាក់សំាងពេញនិងសាកថ្មពេញម្តងហើយឡាននេះមានជម្រើស RWD, AWD រួមជាមួយនិងបច្ចេកវិទ្យាបើកបរឆ្លាតវៃ Chery Falcon 500 និង Falcon 700 ព្រមទាំងមានការគាំទ្រដោយបន្ទះឈីប Nvidia Orin-Y intelligent driving ថែមទៀតផង។


 

Chery Fulwin T11 មានការឌីស្សាញរូបរាងប្រណិតហាប់មាំជាមួយនឹងផ្នែកខាងមុខឌីស្សាញរំលេចជាមួយអំពូល LED ស្លីមនិងមានប៉ាណាឌីស្សាញជារាងទឹកធ្លាក់យ៉ាងទាក់ទាញ។នៅផ្នែកចំហៀងត្រូវបានបង្អួតរាងជាមួយយ៉ាន់កង់ជាប្រភេទកាំរាយ Multi-spoke rims មានទំហំ 21-inch និងបំពាក់ជាមួយសម្បកកង់ប្រទាលធំរចនាបែបស្ព័រ។

Fulwin T11 EREV មានបណ្តោយ 5,150mm/ ទទឹង 1,995mm/ កំពស់ 1,800mm និងគម្លាតចន្លោះកង់មុខទៅកង់ក្រោយ 3,120mmផ្នែកកាប៊ីនរបស់Fulwin T11 មានការឌីស្សាញឡើងបែបទំនើបភាពជាមួយនឹងអេក្រង់បង្ហាញព័ត៌មាន Full LCD Instrument, អេក្រង់កម្សាន្តទំហំធំដល់ទៅ 30-inch ជាប្រភេទ panoramic 6K Display រួមទាំងមានមុខងារបង្ហាញនៅលើអេក្រង់ខាងមុខ AR-HUD head-up display ផងដែរ


រថយន្តស៊េរីថ្មីនេះមានកៅអីចំនួន 6 រៀបជា 2x2x2, មានប្រព័ន្ធភ្លើងបំភ្លឺតាមកាប៊ីន Ambient lighting ចំនួន 256 ពណ៌និងប្រព័ន្ធបំពងសំឡេងចំនួន 23 គ្រាប់។សម្រាប់ម៉ូដែលFulwin T11 ស្តង់ដារមានភ្ជាប់មកជាមួយប្រព័ន្ធជំនួយការបើកបរ Falcon 500 assistance system ដែលមានមុខងារដូចជាប្រព័ន្ធជំនួយការបើកបរលើផ្លូវល្បឿនលឿន highway driving assistance និងប្រព័ន្ធជំនួយការចូលចំណោត parking assistanceហើយសម្រាប់ម៉ូដែល High-Trim វិញគាំទ្រមកជាមួយប្រព័ន្ធ Falcon 700 assistance system ដែលភ្ជាប់មកជាមួយមុខងារ urban NOA និង ETC ជាដើម។


ចំពោះប្រព័ន្ធ Hybrid របសFulwin T11 វិញបានដំណើរការនៅលើម៉ាស៊ីនសាំង 1.5L និងរួមដំណើរការដោយប្រព័ន្ធម៉ូទ័រអគ្គិសនីឆ្លាតវៃចំនួនពីរនៅផ្នែកខាងក្រោយ។ជាពិសេសFulwin T11 បានភ្ជាប់មកជាមួយប្រព័ន្ធដំណើរការកង់ទាំងបួនឆ្លាតវៃ intelligent all-wheel-drive system ថែមទៀតផង។ចំពោះម៉ាស៊ីន Hybrid 1.5L អាចផលិតកម្លាំងបាន 115kW (154hp) ដែលអាចជាន់ល្បឿនស្ទុះពីកុងទ័រ 0 ទៅ 100km/h ចាយពេលខ្ទង់ 5 វិនាទី។Fulwin T11 មានជម្រើសកញ្ចប់ថ្មទំហំ 33.6798kWh និង 39.9168kWh ជាប្រភេទថ្ម lithium iron phosphate ដែលសាកភ្លើងមួយពេញអាចជិះបានចម្ងាយ 170km និង 180km តាមជម្រើសទំហំតាមការបញ្ជាក់ពី WLTC


 

យ៉ាងណាមិញបើតាមការអះអាងពី Chery ការសាកភ្លើងមួយពេញម្តងអាចឲ្យFulwin T11 ជិះបានចម្ងាយ 220km ហើយបើគូបនិងការចាក់សាំងមួយពេញម្តងអាចជិះបានដល់ចម្ងាយ 1,400km

 

ព័ត៌មានពាណិជ្ជកម្ម