no-alternative title
no-alternative title
no-alternative title
no-alternative title

ក្រុមហ៊ុនវៀតណាម VinFast ទំនងជានឹងមិនចូលប្រឡូកនៅក្នុងទីផ្សាររថយន្តអគ្គិសនីនៅប្រទេសថៃនោះទេ

នៅក្នុងព្រឹត្តិការណ៍ពិរណ៌រថយន្ត Bangkok International Motor Show (BIMS) កាលពីខែមេសា ឆ្នាំ 2024 ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីរបស់វៀតណាម VinFast បានប្រកាសពីគម្រោងក្នុងការចូលប្រឡូកនៅក្នុងទីផ្សាររថយន្តអគ្គិសនីប្រទេសថៃ ហើយក្រុមហ៊ុនផលិតរថយន្តវៀតណាមនេះ ត្រូវបានគេដឹងថា បានបង្កើតនូវកិច្ចព្រមព្រៀងភាព ជាដៃគូជាមួយក្រុមហ៊ុនចែកចាយក្នុងប្រទេសថៃចំនួន 15 ដែលត្រូវបានគេរំពឹងថា នឹងបង្ហាញរថយន្តអគ្គិសនីរបស់ខ្លួនជាច្រើនម៉ូដែលនៅមុនដំណាច់ឆ្នាំនេះផងដែរ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

យ៉ាងណាមិញនៅពេលឥឡូវនេះ VinFast ត្រូវបានគេដឹងថា ទំនងជានឹងបោះបង់ចោលគម្រោងក្នុងការចូលប្រឡូកក្នុងទីផ្សាររថយន្តអគ្គិសនីរបស់ប្រទេសថៃ។ បើតាមគេហទំព័រព័ត៌មានប្រទេសថៃឈ្មោះថា Headlightmag តាមរយៈការបង្ហោះនៅលើទំព័រហ្វេសប៊ុករបស់ខ្លួន បានរៀបរាប់ថា VinFast Thailand បានបញ្ឈប់កិច្ចសហប្រតិបត្តិការទាំងអស់ ហើយគ្រោងនឹងចាកចេញពីទីផ្សាររថយន្តអគ្គិសនីប្រទេសថៃ ដោយសារតែសង្គ្រាមតម្លៃរថយន្តអគ្គិសនីដែលកំពុងបន្ត ដែលធ្វើឲ្យក្រុមហ៊ុននេះអសមត្ថភាពក្នុងការប្រកួតប្រជែងពីទិដ្ឋភាពនៃតម្លៃបាន។

 

ជាមួយគ្នានេះសម្រាប់ដៃគូដែល VinFast ប្រកាសសហការជាមួយក្នុងប្រទេសថៃត្រូវបានគេរាយការណ៍ថា កំពុងរៀបចំបណ្តឹងទាមទារសំណងការខូចខាតពីបរាជ័យក្នុងការវិនិយោគនេះ។ ប្រភពដដែលបន្ថែមទៀតថា បន្ទាប់ពីការចាកចេញពីទីផ្សារប្រទេសថៃ ម៉ាកយីហោរថយន្តអគ្គិសនីរបស់វៀតណាមនេះ គ្រោងនឹងស្វែងរកទីផ្សារថ្មីក្នុងតំបន់អាស៊ាន ដូចជាទីផ្សារក្នុងប្រទេសហ្វីលីពីនជាដើម។

 

ហេតុការទាំងអស់នេះ បានកើតឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះបន្ទាប់ពីមានសេចក្តីរាយការណ៍ថា VinFast បានពន្យារពេលក្នុងការបើកដំណើរការបណ្តាញអ្នកចែកចាយរបស់ខ្លួននៅក្នុងប្រទេសថៃ ដោយលើកឡើងពីការធ្លាក់ចុះយ៉ាងខ្លាំងនៃការលក់រថយន្តដឹកអ្នកដំណើរនៅក្នុងប្រទេសដែលជាហេតុផលដែលធ្វើឲ្យក្រុមហ៊ុនធ្វលការលប់ចោលគម្រោងរបស់ខ្លួនដូចនេះ។

 

បើតយោងតាមការចេញផ្សាយដោយបណ្តាញសារព័ត៌មាន Bloomberg ដែលបានដកស្រង់ចេញពីសេចក្តីថ្លែងការណ៍របស់ VinFast តាមរយះសារអ៊ីមែលថា ខ្លួននឹង "វាយតម្លៃដោយប្រុងប្រយ័ត្ន" ពេលវេលានៃការលក់រថយន្តអគ្គិសនីរបស់ខ្លួននៅក្នុងប្រទេស។ ក្រុមហ៊ុននេះបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា "យើងបានពន្យារពេលការបើកដំណើរការក្រុមហ៊ុនចែកចាយរបស់យើងនៅក្នុងប្រទេសថៃ ដើម្បីធានាថាហេដ្ឋារចនាសម្ព័ន្ធ និងប្រតិបត្តិការរបស់យើងស្របតាមស្តង់ដារសកលរបស់ VinFast" ។

 

ទន្ទឹងនឹងនេះ VinFast បានកំណត់គោលដៅក្នុងការពង្រីកទីផ្សារម៉ាកយីហោរថយន្តអគ្គិសនីរបស់ខ្លួនទៅកាន់ប្រទេសយ៉ាងហោចណាស់ 50 ប្រទេសនៅឆ្នាំ 2024 នេះ។ ខណៈពេលដែលខ្លួនគ្រោងនឹងសាងសង់រោងចក្រដំឡើងរថយន្តថ្មីនៅក្នុងប្រទេសឥណ្ឌូនេស៊ី ហើយថ្មីៗនេះ ក៏បានប្រកាសចេញម៉ូដែល VinFast VF5 នៅក្នុងសាធារណរដ្ឋនោះរួចហើយដែរ។

កាលពីខែមុននេះ ក្រុមហ៊ុន VinFast បានថ្លែងថា ខ្លួននឹងពន្យារពេលការបើកដំណើរការរោងចក្ររបស់ខ្លួននៅសហរដ្ឋអាមេរិកដែលស្ថិតនៅរដ្ឋ North Carolina ក្នុងរយៈពេលបីឆ្នាំ គឺរហូតដល់ឆ្នាំ 2028 ដើម្បីគ្រប់គ្រងការចំណាយរយៈពេលខ្លី “កាន់តែមានប្រសិទ្ធភាព” និងផ្តោតលើធនធានលើគោលដៅកំណើនរយៈពេលខ្លី។ ថ្មីៗនេះ VinFast ត្រូវបានគេដឹងថាបាននឹងកំពុងធ្វើការសាកល្បងរថយន្តស៊េរីថ្មីម៉ូដែល VF e35 និង VF5 ប៉ុន្តែមិនទាន់មានព័ត៌មានផ្លូវការណាមួយបញ្ជាក់ពីការបង្ហាញខ្លួនរថយន្តម៉ូដែលទាំងពីរនេះនៅលើទីផ្សាររថយន្តអាមេរិកនោះទេ៕

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
All-New Honda PCX ស៊េរីថ្មី ទើបចេញក្តៅៗ ទទួលកក់មុនក្នុងតម្លៃពិសេស ជាមួយនឹងកាដូពិសេសមានតម្លៃស្មើរ 150$

All-New Honda PCX ស៊េរីថ្មី ទើបចេញក្តៅៗ ទទួលកក់មុនក្នុងតម្លៃពិសេស ជាមួយនឹងកាដូពិសេសមានតម្លៃស្មើរ 150$

ដោយ ប៉េងលីន
Xiaomi សម្ពោធ Redmi Note 14 Series បច្ចេកវិទ្យាថតរូបកម្រិតខ្ពស់ជាមួយភាពធន់មាំលំដាប់កំពូល

Xiaomi សម្ពោធ Redmi Note 14 Series បច្ចេកវិទ្យាថតរូបកម្រិតខ្ពស់ជាមួយភាពធន់មាំលំដាប់កំពូល

ដោយ ប៉េងលីន
លេចធ្លាយរូបភាពស្មាតហ្វូនបត់បាន OPPO Find N5 បង្ហាញពីឌីស្សាញកាមេរ៉ាយ៉ាងស្រស់ស្អាត

លេចធ្លាយរូបភាពស្មាតហ្វូនបត់បាន OPPO Find N5 បង្ហាញពីឌីស្សាញកាមេរ៉ាយ៉ាងស្រស់ស្អាត

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី BYD Han L និង Tang L បង្ហាញវត្តមានជាផ្លូវការណ៌នៅលើទីផ្សារប្រទេសចិនហើយ

រថយន្តស៊េរីថ្មី BYD Han L និង Tang L បង្ហាញវត្តមានជាផ្លូវការណ៌នៅលើទីផ្សារប្រទេសចិនហើយ

ដោយ ប៉េងលីន
តម្លៃ Samsung Galaxy S25 Series នៅឥណ្ឌា ត្រូវគេទម្លាយថា ខ្ពស់ជាងម៉ូដែលមុន Galaxy S24 Series

តម្លៃ Samsung Galaxy S25 Series នៅឥណ្ឌា ត្រូវគេទម្លាយថា ខ្ពស់ជាងម៉ូដែលមុន Galaxy S24 Series

ដោយ ប៉េងលីន
មកលើកនេះពិតជាមិនធម្មតា! Samsung Galaxy S25 បច្ចេកវិទ្យា AI ពហុមុខងារ មានវត្តមានលើទីផ្សាកម្ពុជាហើយ!

មកលើកនេះពិតជាមិនធម្មតា! Samsung Galaxy S25 បច្ចេកវិទ្យា AI ពហុមុខងារ មានវត្តមានលើទីផ្សាកម្ពុជាហើយ!

ដោយ ប៉េងលីន