no-alternative title
no-alternative title
no-alternative title
no-alternative title

រថយន្តអគ្គិសនី Avatr 11 ប្រកាសចេញលក់ជាផ្លូវការណ៍នៅទីផ្សារប្រទេសថៃ

Avatr គឺជាម៉ាកយីហោរថយន្តប្រណិតកម្រិត Premium របស់ក្រុមហ៊ុនផលិតរថយន្តចាស់វស្សារបស់ប្រទេសចិន Changan។ ហើយថ្មីៗនេះ Avatr បានធ្វើការប្រកាសចេញលក់រថយន្តអគ្គិសនី SUV ប្រណិតរបស់ខ្លួនម៉ូដែល Avatr 11 នៅទីផ្សាប្រទេសថៃ។ ការផលិត Avatr 11 គឺត្រូវបានសហកាជាមួយក្រុមហ៊ុនផលិតកញ្ចប់អាគុយអគ្គិសនីល្បីឈ្មោះលំដាប់ពិភពលោក CATL ដែលធ្វើឲ្យរថយន្ត Compact SUV ប្រណិតមួយនេះអាចធ្វើការប្រកូតប្រជែងទីផ្សារជាមួយម៉ាករថយន្តអគ្គិសនីល្បីៗដូចជា Tesla, Nio និង Zeekr ជាដើម។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

Avatr 11 ដែលចេញលក់នៅទីផ្សារប្រទេសថៃមានចម្រើសពីរម៉ូដែល គឺម៉ូដែល Standard Range និង Long Range ជាមួយតម្លៃចាប់ពីខ្ទង់ 2,099,000 បាត ទៅ 2,229,000 បាត។ Avatr 11 ទាំងពីរជម្រើសម៉ូដែល គឺមានភ្ជាប់មកជាមួយប្រព័ន្ធម៉ូទ័រអគ្គិសនីមួយ និងដំណើរការដោយប្រព័ន្ធ rear-wheel-drive (RWD)។ ចំពោះម៉ូទ័រអគ្គិសនីដែលប្រើនៅលើ Avatr11 ជាប្រភេទ metric electric motor កំលាំង 313 សេះ និងកំលាំងរមូល 370Nm។

ម៉ូដែល Standard Range អាចជាន់ស្ទុះល្បឿនពី 0 ទៅ 100km/h ប្រើពេលប្រមាណ 6.9 វិនាទី ខណៈម៉ូដែល Long Range អាចជាន់ស្ទុះពី 0-100km/h ប្រើពេលប្រមាណ 6.6 វិនាទី។ ហើយ Avatr 11 ទាំងពីរម៉ូដែល អាចជាន់ល្បឿនកប់ Top Speed ដល់ 200km/h។ ចំនុចខុសគ្នារវាង Avatr 11 ទាំងពីរម៉ូដែល គឺនៅត្រង់ទំហំអាគុយ ដោយម៉ូដែល Standard Range បំពាក់កញ្ចប់អាគុយទំហំ 90.38kWh អាចកាន់ថាមពលបើកបរបានចម្ងាយផ្លូវ 575km នៅពេលសាកភ្លើងពេញម្តង។

 

ចំនែកម៉ូដែល Long Range បំពាក់កញ្ចប់អាគុយទំហំធំដល់ 116.79kWh សាកភ្លើងពេញម្តងអាចបើកបានចម្ងាយផ្លូវ 680km។ Avatr11 គាំទ្រការប្រព័ន្ធសាកភ្លើងកំលាំង 750V architecture ដែលអាចសាកភ្លើង DC Fast Charging ដល់ 240kW ដែលសាកពី 30% ទៅ 80% ប្រើពេលប្រមាណ 15 នាទីសម្រាប់ម៉ូដែល Avatr 11 Standard Range និង 25 នាទីសម្រាប់ម៉ូដែល Long Range។ ខណៈការសាកជាមួយប្រព័ន្ធភ្លើង AC គឺអាចធ្វើបានត្រឹមកំលាំង 11kW ប៉ុណ្ណោះ។ Avatr 11 Standard Range បំពាក់យ៉ាន់កង់ទំហំ 21-អ៊ីង ប្រភេទ two-tone alloy wheels ខណៈ Avatr 11 Long Range បំពាក់យ៉ាន់កង់ទំហំ 22-អ៊ីង multi-spoke alloy wheels។ រថយន្តនេះប្រើប្រាស់ដៃទ្វារប្រភេទ Hidden door handle។

ចូលមកផ្នែកខាងក្នុងត្រូវបានរចនាឡើងយ៉ាងប្រណិតជាមួយស្បែកគុណភាពខ្ពស់ Nappa leather ជាមួយការរចនាដៃចង្កូតបែប D-Sharped មានបំពាក់នូវអេក្រង់ចំនួនបី គឺអេក្រង់កម្សាន្តធំនៅកណ្តាល Dashboard ទំហំ 15.6-អ៊ីង អេក្រង់ថាច់ស្រ្គីននៅខាងមុខអ្នករួមដំណើរខាងមុខទំហំ 10.25-អ៊ីង និងអេក្រង់បង្ហាញព័ត៌មានរថយន្ត Full-LCD Instrument ទំហំ 10.25-អ៊ីង។ សម្រាប់ប្រព័ន្ធដំណើរការវិញអាចនឹងប្រើនូវ Harmony OS របស់ Huawei សម្រាប់ Avatr 11 ដែលចេញលក់នៅទីផ្សារប្រទេសថៃ ដូចគ្នានឹងម៉ូដែលចេញលក់នៅក្នុងប្រទេសចិនដែរ៕

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម