no-alternative title
no-alternative title
no-alternative title
no-alternative title

រថយន្តអគ្គិសនីសេរីថ្មី Changan Nevo E07 អាចប្រែខ្លួនពី SUV ទៅកាន់ Pickup បាន!

កាលពីថ្ងៃទី 22 ខែកញ្ញា កន្លងទៅនេះ ក្រុមហ៊ុន Changan បានប្រកាសជាផ្លូវការណ៌នូវការលក់មុនទៅលើរថយន្ត SUV សេរីថ្មី Changan Nevo E07 ហើយ ដោយរថយន្តនេះ គឺដំណើរការនៅលើប្រព័ន្ធ Changan SDA Architecture ហើយក៏ជារថយន្តដែលអាចប្រែខ្លួនពី SUV ទៅកាន់ Pickup Truck Modes បានថែមទៀតផង។ ជាមួយនិងការដាក់អោយមានការ Pre-Sales នៅពលនេះ រថយន្តនេះ គឺមានប្រភេទ EV និង EREV។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

រថយន្ត Nevo E07 ជាម៉ូដែលមួយដែលគេចាត់ថ្នាក់នៅក្នុងស្រឡាយរថយន្តអគ្គិសនីកម្រិតធម្យម និងកម្រិតរថយន្តធំ ដែលមានការផ្តោតខ្លាំងទៅលើប្រព័ន្ធឌីជីថល និងប្រព័ន្ធឆ្លាតវៃ។ បើតាមការបញ្ជាក់ខាងលើនេះ បានអោយដឹងថា រថយន្តថ្មីនេះ គឺនឹងចាប់ផ្តើមសង្វាក់ផលិតកម្មនៅខែតុលាខាងមុខននេះ ហើយគ្រោងនឹងមានការដាក់លក់ជាផ្លូវការណ៌ក្នុងត្រីមាសទី 4 ឆ្នាំ 2024 នេះថែមទៀតផង។ រថយន្តនេះត្រូវបានក្រុមហ៊ុនធ្វើការឌីស្សាញជាមួយនិងវិមាត្រ 5045x1996x3120mm និងមានកម្ពស់ 1640/1665/1695mm។ សម្រាប់ការបើកបរ រថយន្តគឺមានការប្រើប្រាស់នូវស្ថាបត្យកម្ម 0.237Cd។

និយាយពីការផ្លាស់ប្តូររូបរាងនៅលើរថយន្តនេះវិញ រថយន្ត SUV សេរីថ្មី Changan Nevo E07 នេះ អាចក្លាយជារថយន្ត ភPickup trucks បានតាមរយៈនៃការបើកដំបូលខាងក្រោយ។ ហើយផ្នែងខាងក្រោយនេះ អាចដឹកបានទម្ងន 300kg ថែមទៀតផង។ នៅលើរថយន្តនេះត្រូវបានក្រុមហ៊ុនតម្លើងមកជាមួយនូវមុខងារជំនាន់់ថ្មីៗជាច្រើន ក្នុងរួមមានដូចជា Advanced Driving Assistance ជំនាន់ទីពីរ ដែលអភិវឌ្ឍដោយក្រុមហ៊ុន Changan ហើយនឹងប្រព័ន្ធផ្កាយរណប Satellite Communication ទៀតផង។

 

ក្រុមហ៊ុន Changan បញ្ជាក់ថា រថយន្ត SUV សេរីថ្មី Changan Nevo E07 គឺជាម៉ូដែលដំបូងគេនៅលើពិភពលោក ដែលបំពាក់នួវប្រព័ន្ធនេះ។ បន្ថែមពីនេះ នៅលើរថយន្តនេះ ក៏មានការប្រើប្រាស់នូវប្រព័ន្ធ lidars ចំនួន 2 និង Five Millimeter-Wave Radars ហើយនិង Ultrasonic Radars ចំនួន 12 គ្រាប់, High-Definition Cameras ចំនួន 11 គ្រាប់ ព្រមទាំងមានការទ្រទ្រង់ជាមួយនិងបន្ទះឈីប NVIDIA Orin-x intelligent driving chip ទៀតផង។

 

សម្រាប់ម៉ូដែល EREV គឺមានពីរជម្រើសគឺម៉ូទ័រ 1 និងម៉ូទ័រ 2 ហើយរថយន្តទាំងពីរនេះ គឺមានដំណើរការជាមួយនិង 1.5T Range Extender ដែលមានកម្លាំង 105 kW ស្មើរនឹង 141 សេះ។ បើតាមការបញ្ជាក់ពីក្រុមហ៊ុននេះបានអោយដឹងថា ម៉ូទ័រ 1 KW មានការប្រើប្រាស់នូវម៉ូទ័រខាងក្រោយកម្លាំង 231 kW (310 សេះ) ខណៈដែលម៉ូទ័រភ្លោះ គឺមានការបន្ថែមនូវម៉ូទ័រខាងមុខមួយទៀតមានកម្លាំង 131 kW (176 សេះ)។ រថយន្តនេះ គឺមានការប្រើប្រាស់នូវអាគុយផ្ទុកអគ្គិសនី 39.05 kWh, ដែលអាចអោយអ្នកបើកបាបចម្ងាយ 200km និង 185km។

ចំពោះរថយន្ត EV វិញ ប្រើប្រាស់នូវម៉ូទ័រ 1 គឺមានការប្រើប្រាស់ម៉ូទ័រក្រោយមានកម្លាំង 252 kW (338 សេះ) ខណៈដែលម៉ូទ័រភ្លោះ គឺមានការបន្ថែមនូវម៉ូទ័រខាងមុខមួយទៀតកម្លាំង 188 kW (252 សេះ)។ រថយន្តនេះប្រើប្រាស់ថាមពលអាគុយ lithium battery packs   អាចធ្វើដំណើរបានចាប់ពី 551 km, 651 km, 701 km និង 1,000 km។ នៅលើរថយន្តនេះ គឺមានការទ្រទ្រ់ជាមួយនិងបច្ចេកវិទ្យាសាកល្បឿនលឿនកម្លាំង 800V សាកត្រឹម 15 នាទី រត់បានចម្ងាយ 365km។

 

 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
 ASUS ប្រកាសចេញនូវ Zenbook S16 និង Zenbook 14 ស៊េរីថ្មី ក្នុងទីផ្សារកម្ពុជា មានបច្ចេកវិទ្យា AI កាន់តែឆ្លាតជាងមុន!

ASUS ប្រកាសចេញនូវ Zenbook S16 និង Zenbook 14 ស៊េរីថ្មី ក្នុងទីផ្សារកម្ពុជា មានបច្ចេកវិទ្យា AI កាន់តែឆ្លាតជាងមុន!

ដោយ ប៉េងលីន
MG Cyber X រថយន្ត Full-size SUV ស៊េរីថ្មីត្រៀមបង្ហាញខ្លួននៅក្នុងព្រឹត្តិការណ៍ 2025 Shanghai Auto Show

MG Cyber X រថយន្ត Full-size SUV ស៊េរីថ្មីត្រៀមបង្ហាញខ្លួននៅក្នុងព្រឹត្តិការណ៍ 2025 Shanghai Auto Show

ដោយ ប៉េងលីន
Zeekr ត្រៀមបង្ហាញរថយន្ត 9X SUV ស៊េរីថ្មីម៉ូដែល Flagship នៅក្នុងព្រឹត្តិការណ៍ 2025 Shanghai Auto Show

Zeekr ត្រៀមបង្ហាញរថយន្ត 9X SUV ស៊េរីថ្មីម៉ូដែល Flagship នៅក្នុងព្រឹត្តិការណ៍ 2025 Shanghai Auto Show

ដោយ ប៉េងលីន
ឡានអគ្គិសនី Geely Galaxy Starship 8 PHEV គាំទ្រប្រព័ន្ធ G-Pilot តម្លៃតែជាង 1 ម៉ឺនដុល្លារទេ

ឡានអគ្គិសនី Geely Galaxy Starship 8 PHEV គាំទ្រប្រព័ន្ធ G-Pilot តម្លៃតែជាង 1 ម៉ឺនដុល្លារទេ

ដោយ ប៉េងលីន
ឡានប្រណិត Denza បង្ហាញវត្តមានលើកដំបូងនៅអឺរ៉ុបជាមួយឡានស្ព័រ Z9 GT របស់ខ្លួននៅប្រទេសអ៊ីតាលី

ឡានប្រណិត Denza បង្ហាញវត្តមានលើកដំបូងនៅអឺរ៉ុបជាមួយឡានស្ព័រ Z9 GT របស់ខ្លួននៅប្រទេសអ៊ីតាលី

ដោយ ប៉េងលីន
Find X8 Ultra បំពាក់កាមេរ៉ាក្រោយ 5 គ្រាប់ គាំទ្រដោយសិនស័រ 1 អ៊ីង បន្ទះឈីប Snapdragon 8 Elite និងមានថ្ម 6100mAh

Find X8 Ultra បំពាក់កាមេរ៉ាក្រោយ 5 គ្រាប់ គាំទ្រដោយសិនស័រ 1 អ៊ីង បន្ទះឈីប Snapdragon 8 Elite និងមានថ្ម 6100mAh

ដោយ ប៉េងលីន