no-alternative title
no-alternative title
no-alternative title
no-alternative title

Chery Fulwin A8L C-DM រថយន្ត Plug-in-Hybrid ជំនាន់ថ្មី បានបង្ហាញវត្តមានផ្លូវការណ៍ហើយ

ក្រុមហ៊ុនផលិតរថយន្ត Chery បានធ្វើការប្រកាសចេញរថយន្ត Sedan ស៊េរីថ្មីម៉ូដែល Fulwin A8L C-DM ដែលជាជំនាន់ថ្មីបន្ទាប់ពីម៉ូដែល Fulwin A8 C-DM។ រថយន្ត Plug-in-hybrid sedan ជំនាន់ថ្មីនេះនៅរក្សាទម្រង់នៃការរចនាផ្នែកមុខ-ក្រោយ និងប្រវែងតួរខ្លួន ក៏ដូចជាការប្រើប្រាស់នូវប្រព័ន្ធម៉ាស៊ីន Plug-in-hybrid ទំហំ 1.5T ដូចនឹងជំនាន់មុនដដែល។ សម្រាប់ការចេញលក់ផ្លូវការណ៍ត្រូវបានរំពឹងទុកថា នឹងធ្វើឡើងនៅចុងឆ្នាំ 2024។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

បច្ចុប្បន្នម៉ាករថយន្ត Fulwin Series របស់ Chery ដែលមានវត្តមានលក់នៅលើទីផ្សារ គឺមានដូចជាម៉ូដែល Fulwin A8 និង Fulwin A8 Voyage Edition ដែលមានតម្លៃចាប់ពីខ្ទង់ប្រហែល $15,400 ដល់ $20,600។ សម្រាប់រថយន្តម៉ូដែលថ្មី Fulwin A8L C-DM ត្រូវបានប្រកាសទទួលស្គាល់ផ្លូវការណ័ដោយស្ថាប័ន MIIT របស់ប្រទេសចិនកាលពីខែមុខនេះ។ រថយន្ត Plug-in-hybrid sedan ស៊េរីថ្មីនេះបំពាក់នូវយ៉ាន់កង់ទំហំ 17-inch និង 18-inch ជាមួយការរចនាកាំញឹកហៅថា multi-spoke rim។

Fulwin A8L C-DM មានប្រវែងបណ្តោយ 4,790mm/ ទទឹង 1,843mm/ កម្ពស់ 1,487mm និងគម្លាតចន្លោះកង់មុខទៅកង់ក្រោយ 2,790mm ដែលមានគម្លាតវែងជាងប្រហែល 10mm ធៀបនឹងម៉ូដែល Fulwin A8។ រថយន្ត Plug-in-hybrid sedan ស៊េរីថ្មីនេះមានទំងន់ 1,730kg និង 1,770kg ទៅតាមជម្រើស Option របស់វា។ Fulwin A8L C-DM នៅតែបន្តប្រើនូវប្រព័ន្ធ Kunpeng Super Performance Electric Hybrid C-DM system របស់ Chery ភ្ជាប់ដំណើរការនៅលើម៉ាស៊ីន 1.5T និងប្រព័ន្ធម៉ូទ័រអេឡិចត្រិចមួយ។ 

ប្រព័ន្ធម៉ាស៊ីន 1.5T Plug-in-hybrid engine របស់ Fulwin A8L C-DM អាចផលិតកំលាំងបាន 115kW ឬស្មើរនឹង 154 សេះ និងកំលាំងបង្វិល 220Nm។ រថយន្តស៊េរីថ្មីនេះ ប្រើប្រាស់កញ្ចប់ថ្មប្រភេទ lithium iron phosphate battery pack ទំហំ 18.67kWh ដែលផ្គត់ផ្គង់ដោយក្រុមហ៊ុន Gotion High-tech ដែលអាចបើកបរដោយថាមពលថ្មសុទ្ធបានចម្ងាយដល់ 106km តាមការបញ្ជាក់ពីស្ថាប័ន CLTC។

ហើយបើតាមការបញ្ជាក់ពីស្ថាប័ន MIIT រថយន្តជំនាន់ថ្មីរបស់ Chery មួយនេះអាចជាន់ល្បឿន Top Speed បានដល់ 185km/h។ យ៉ាងណាមិញសម្រាប់តម្លៃផ្លូវការណ៍ និងលក្ខណៈសម្បត្តិខាងក្នុងរបស់ Fulwin A8L C-DM មិនទាន់ត្រូវបានក្រុមហ៊ុនបង្ហើបឲ្យដឹងនៅឡើយទេ៕

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
ឡានអគ្គិសនី Toyota bZ5 ដែលប្រើអាគុយ BYD ដាក់លក់ជាមួយតម្លៃតែជាង 1 ម៉ឺនដុល្លារប៉ុណ្ណោះ

ឡានអគ្គិសនី Toyota bZ5 ដែលប្រើអាគុយ BYD ដាក់លក់ជាមួយតម្លៃតែជាង 1 ម៉ឺនដុល្លារប៉ុណ្ណោះ

ដោយ ប៉េងលីន
Geely ចេញឡាន PHEV ម៉ូដែលថ្មី  Galaxy M9 ប្រភេទ 6-កៅអី សាកពេញម្តងអាចរត់បានដល់ទៅ 1,500km

Geely ចេញឡាន PHEV ម៉ូដែលថ្មី Galaxy M9 ប្រភេទ 6-កៅអី សាកពេញម្តងអាចរត់បានដល់ទៅ 1,500km

ដោយ ប៉េងលីន
Infinix NOTE 50 Series ស្មាតហ្វូនបំពាក់មុខងារលំដាប់ Flagship, One-Tap Infinix AI ∞ និងការសាកថ្មកម្រិតខ្ពស់ 90W នៃ Note 50 series Collaboration ជាមួយ MLBB បានមកដល់ហើយ!!

Infinix NOTE 50 Series ស្មាតហ្វូនបំពាក់មុខងារលំដាប់ Flagship, One-Tap Infinix AI ∞ និងការសាកថ្មកម្រិតខ្ពស់ 90W នៃ Note 50 series Collaboration ជាមួយ MLBB បានមកដល់ហើយ!!

ដោយ ប៉េងលីន
ជាប្រវត្តិសាស្ត្រថ្មី ឡានម៉ាក Toyota RAV4, Highlander និង Sienna នឹងត្រូវផ្លាស់ប្តូរការអភិវឌ្ឍន៍ផលិតទៅកាន់ប្រទេសចិន

ជាប្រវត្តិសាស្ត្រថ្មី ឡានម៉ាក Toyota RAV4, Highlander និង Sienna នឹងត្រូវផ្លាស់ប្តូរការអភិវឌ្ឍន៍ផលិតទៅកាន់ប្រទេសចិន

ដោយ ប៉េងលីន
 ASUS ProArt P16 (H7606WP) កុំព្យូទ័រ Copilot+PC ដ៏ស្តើងស្រាល បានប្រកាសជាផ្លូវការនៅក្នុងទីផ្សារកម្ពុជាហើយ

ASUS ProArt P16 (H7606WP) កុំព្យូទ័រ Copilot+PC ដ៏ស្តើងស្រាល បានប្រកាសជាផ្លូវការនៅក្នុងទីផ្សារកម្ពុជាហើយ

ដោយ ប៉េងលីន
Chery QQ Domi ឡានដ៏សែន Cute ជិះបានចម្ងាយ 405km ចេញលក់ក្នុងតម្លៃតែជាង 8 ពាន់ដុល្លារប៉ុណ្ណោះ

Chery QQ Domi ឡានដ៏សែន Cute ជិះបានចម្ងាយ 405km ចេញលក់ក្នុងតម្លៃតែជាង 8 ពាន់ដុល្លារប៉ុណ្ណោះ

ដោយ ប៉េងលីន