no-alternative title
no-alternative title
no-alternative title
no-alternative title

ច្បាស់ផ្លូវការណ៍ហើយ Xiaomi SU7 Ultra ដែលជា Supercar EV នឹងចាប់ផ្តើមផលិតនៅថ្ងៃស្អែកនេះហើយ

ក្រោយពីហក់ចូលប្រឡូកនៅក្នុងវិស័យយានយន្តដំណើរការដោយថាមពលអគ្គិសនីជាមួយការបង្ហាញចេញវត្តមាន និងបានចេញលក់ផ្លូវការណ៍រថយន្តអគ្គិសនីដំបូងម៉ូដែល SU7 រួចមក ក្រុមហ៊ុនផលិតស្មាតហ្វូន និងគ្រឿងបរិក្ខាអេឡិចត្រូនិកខ្នាតយក្សរបស់ប្រទេសចិន Xiaomi ពិតជាទទួលបានការចាប់អារម្ម និងទទួលបានការគាំទ្រខ្លាំងមែនទែនពីសំណាក់អ្នកប្រើប្រាស់។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

SU7 មានសមាជិកចំនួនបី គឺ SU7, SU7 Pro និង SU7 Ultra ដែលបច្ចុប្បន្ន SU7 និង SU7 Pro ត្រូវបានក្រុមហ៊ុនធ្វើការចេញលក់នៅលើទីផ្សារជាផ្លូវការណ៍រួចហើយ នៅឡើយតែម៉ូដែល Ultra មិនទាន់ត្រូវបានក្រុមហ៊ុនធ្វើការប្រកាសចេញ និងចេញលក់ផ្លូវការណ៍នៅឡើយទេ។

យ៉ាងណាមិញកាលពីអំឡុងខែកក្តដា កន្លងទៅ Xiaomi បានធ្វើការដាក់តាំងបង្ហាញគំរូរបស់ Xiaomi SU7 Ultra ជាផ្លូវការណ៍ហើយក៏ទទួលបានការចាប់អារម្មខ្លាំង និងក្រោយៗមកទៀតមានការទម្លាយចេញនៅព័ត៌មានសំខាន់ៗជាច្រើនរបស់ SU7 Ultra។ រថយន្តអគ្គិសនីដែលជាបងធំក្នុងត្រកូល SU7 របស់ Xiaomi មួយនេះ ត្រូវបានក្រុមហ៊ុនធ្វើការរចនាឡើងជាប្រភេទរថយន្ត Supercar Sport EV ដែលត្រូវបានគេដឹងថាមានបំពាក់នូវប្រព័ន្ធម៉ូទ័រអគ្គិសនីចំនួន 3 ដែលអាចផលិតកំលាំងបានដល់ទៅ 1,548 សេះឯណោះ។

បើតាមប្រភពព័ត៌មានចុងក្រោយនេះបានបញ្ជាក់ថា Xiaomi SU7 Ultra នឹងបង្ហាញវត្តមានលើទីផ្សារជាផ្លូវការណ៍នៅដើមឆ្នាំ 2025 ហើយសម្រាប់សង្វាក់ផលិតកម្មនៃកំពូលរថយន្តអគ្គិសនីមួយនេះនឹងត្រូវចាប់ផ្តើមនាថ្ងៃទី 29 ខែតុលា ស្អែកនេះ។

 

ដោយថ្ងៃទី 29 ខែតុលា ស្អែកនេះ គឺត្រូវបានគេដឹងថា ជាថ្ងៃដែល Xiaomi បើកបង្ហាញវត្តមានកំពូលស្មាតហ្វូនជំនាន់ថ្មី Xiaomi 15 និង Xiaomi 15 Pro ដូច្នេះ មានន័យថា ក្រុមហ៊ុននឹងប្រើព្រឹត្តិការណ៍ស្អែកនេះក្នុងការប្រកាសចេញស្មាតហ្វូន និងផលិតផលជំនាន់ថ្មីផង និងប្រកាសចេញពីការចាប់ផ្តើមសង្វាក់ផលិតកម្ម Xiaomi SU7 Ultra ផង។ បើតាមការបញ្ជាក់ពីស្ថាបនិក និងជានាយកប្រតិបត្តិ Xiaomi លោក Lei Jun សម្រាប់សង្វាក់ផលិតកម្មសម្រេចរបស់ Xiaomi SU7 Ultra គឺនឹងដូចគំរូរថយន្តដែលបានបង្ហាញ ដូចជាការរចនារូបរាង សមាសធាតុផលិត ប្រព័ន្ធម៉ូទ័រអគ្គិសនី 3 និងកញ្ចប់ថាមពលថ្មជាដើម។ 

ទោះជាយ៉ាងណាលោក Lei Jun បានបញ្ជាក់ថា សម្រាប់សមាធាតុផលិតតួរពីសារធាតុកាបោននឹងមានការកាត់បន្ថយខ្លះដើម្បីរក្សាតម្លៃមិនឲ្យថ្លៃខ្ពស់ពេក។ សម្រាប់គំរូរថយន្ត Xiaomi SU7 Ultra ដែលបានបង្ហាញនាពេលកន្លងមកបានបញ្ជាក់ថា រថយន្ត Supercar sport មួយនេះអាចជាន់ស្ទុះល្បឿនពី 0 ទៅ 100km/h ប្រើពេលប្រមាណតែ 1.97 វិនាទីប៉ុណ្ណោះ និងជាន់ពី 0 ទៅ 200km/ ប្រើពេលប្រមាណ 5.96 វិនាទី ហើយនិងអាចជាន់ល្បឿនលឿនបំផុត Top Speed បានដល់ 350km/h។  សម្រាប់តម្លៃបឋមរបស់ Xiaomi SU7 Ultra ដែលត្រូវបានគេទម្លាយចេញចុងក្រោយនេះ គឺខ្ទង់ជាង 11 ម៉ឺនដុល្លារអាមេរិក៕

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
   ទីបំផុត OPPO បានពាំនាំនូវផលិតផលថ្មីដែលគ្រប់គ្នាទន្ទឹងរង់ចាំជាច្រើនខែ នឹងមកដល់ក្នុងពេលឆាប់ៗនេះ

ទីបំផុត OPPO បានពាំនាំនូវផលិតផលថ្មីដែលគ្រប់គ្នាទន្ទឹងរង់ចាំជាច្រើនខែ នឹងមកដល់ក្នុងពេលឆាប់ៗនេះ

ដោយ ប៉េងលីន
ប្រូម៉ូសិន MID YEAR DEAL 2025 ពីម៉ាក SONY ទិញទូរទស្សន៍ផ្ដល់ជូនកាដូពិសេសបញ្ចុះតម្លៃរហូតដល់ 50%

ប្រូម៉ូសិន MID YEAR DEAL 2025 ពីម៉ាក SONY ទិញទូរទស្សន៍ផ្ដល់ជូនកាដូពិសេសបញ្ចុះតម្លៃរហូតដល់ 50%

ដោយ ប៉េងលីន
ការផ្តល់ជូនពិសេសមិនធ្លាប់មាននៅក្នុងឆ្នាំ 2025 ពីក្រុមហ៊ុន Changan Cambodia និង Deepal Cambodia

ការផ្តល់ជូនពិសេសមិនធ្លាប់មាននៅក្នុងឆ្នាំ 2025 ពីក្រុមហ៊ុន Changan Cambodia និង Deepal Cambodia

ដោយ ប៉េងលីន
មកដល់ថ្ងៃនេះ ឡានអគ្គិសនី Nissan N7 EV ចំនួន 10,000 គ្រឿង បានដល់ដៃអតិថិជនហើយ

មកដល់ថ្ងៃនេះ ឡានអគ្គិសនី Nissan N7 EV ចំនួន 10,000 គ្រឿង បានដល់ដៃអតិថិជនហើយ

ដោយ ប៉េងលីន
MG5 2026 បង្ហាញខ្លួននៅលើទីផ្សារចិន ជាមួយម្លៃតែជាង 8 ពាន់ដុល្លារប៉ុណ្ណោះ

MG5 2026 បង្ហាញខ្លួននៅលើទីផ្សារចិន ជាមួយម្លៃតែជាង 8 ពាន់ដុល្លារប៉ុណ្ណោះ

ដោយ ប៉េងលីន
Audi ស៊េរីថ្មីមួយនេះ ផលិតនៅក្នុងប្រទេសចិន ត្រូវបានក្រុមហ៊ុនដាក់លក់តម្លៃជាង 3 ម៉ឺនដុល្លារប៉ុណ្ណោះ

Audi ស៊េរីថ្មីមួយនេះ ផលិតនៅក្នុងប្រទេសចិន ត្រូវបានក្រុមហ៊ុនដាក់លក់តម្លៃជាង 3 ម៉ឺនដុល្លារប៉ុណ្ណោះ

ដោយ ប៉េងលីន