no-alternative title
no-alternative title
no-alternative title
no-alternative title

Xiaomi SU7 Ultra កំលាំង 1,526 សេះ បានបើកទទួលការកក់មុនជាមួយតម្លៃជាង 11 ម៉ឺនដុល្លារ

ក្រុមហ៊ុន Xiaomi បានចាប់ផ្តើមបើកទទួលការកក់ទុកមុនសម្រាប់កំពូលរថយន្ត hyper car ម៉ូដែល Xiaomi SU7 Ultra នៅលើគេហទំព័រលក់របស់ក្រុមហ៊ុនផ្ទាល់ ដែលអតិថិជនអាចធ្វើការជ្រើសរើសក្រុមហ៊ុនចែកចាយដែលពួកគេពេញចិត្តសម្រាប់ការទិញរថយន្តស៊េរីថ្មីមួយនេះ។ Xiaomi នឹងធ្វើការបង្ហាញចេញរថយន្តស៊េរីថ្មីម៉ូដែល SU7 Ultra ដែលជា Hypercar ដំបូងរបស់ខ្លួននៅក្នុងព្រឹត្តិការណ៍ប្រកាសចេញកំពូលស្មាតហ្វូនជំនាន់ថ្មី Xiaomi 15 Series នៅថ្ងៃទី 29 ខែតុលា សប្តាហ៍ក្រោយនេះ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

សម្រាប់តម្លៃរបស់ Xiaomi SU7 Ultra ត្រូវបានគេប៉ាន់ស្មានថា អាចនឹងខ្ទង់ 80 ម៉ឺនយាន់ ឬប្រហែលនឹង 112,500 ដុល្លារអាមេរិក នេះបើតាមរបាយការណ៍ពី Goldman Sachs។ លោក Lei Jun ដែលស្ថាបនិក និងជា CEO របស់ Xiaomi បានធ្វើការបង្ហាញគំរូរថយន្ត SU7 Ultra  និងបានបញ្ជាក់ថា រថយន្តនេះ គឺជាប្រភេទរថយន្តអគ្គិសនីកម្រិតខ្ពស់បំផុតមិនធ្លាប់មាន។

SU7 Ultra នឹងប្រើប្រាស់ម៉ូទ័រអគ្គិសនីខ្លាំងចំនួន 3 ដោយក្នុងនោះមានពីរម៉ូទ័រជាប្រភេទ V8s motor និងមួយម៉ូទ័រទៀតជាប្រភេទ V6s motor ដែលសរុបកំលាំងម៉ូទ័រទាំងបីចូលគ្នាអាចផលិតបានដល់ 1,138kW ឬស្មើរនឹង 1,526 សេះ ដែលអាចឲ្យរថយន្ត Hypercar មួយនេះមានលទ្ធភាពជាន់ល្បឿនពី 0 ទៅ 100km/h ចាយពេលខ្ទង់ 1.79 វិនាទីប៉ុណ្ណោះ និងអាចជាន់ល្បឿនលឿនបំផុត Top Speed ដល់ 350km/h។

បើតាមការបង្ហាញគំរូរបស់ Xiaomi SU7 Ultra គឺមានតួខ្លួនស្ទើរតែទាំងមូលត្រូវបានស្រោបដោយសារធាតុកាបោន ប៉ុន្តែ បើតាមការបញ្ជាក់របស់លោក Lei នៅពេលសង្វាក់ផលិតផលផ្លូវការណ៍ គឺនឹងកាត់បន្ថយដោយសារតែតម្លៃខ្ពស់។ រថយន្ត Hypercar របស់ Xiaomi មួយនេះនឹងមានការដំឡើងនៅកញ្ចប់ថ្មប្រភេទ  CTB (Cell-to-Body) battery របស់ Xiaomi ដែលប្រភេទថ្មនេះត្រូវបានភ្ជាប់ទៅកាន់តួរនៃរថយន្តផ្ទាល់តែម្តង។

 

សម្រាប់កញ្ចប់ថ្មដែលត្រូវបំពាក់នៅលើ Xiaomi SU7 Ultra គឺមានទំហំដល់ 150kW ជាមួយអនុភាពបញ្ចេញថាមពលបានដល់ 1,330kW និងកម្រិតថ្ម 20% អាចផលិតថាមពលបានដល់ 800kW។ បន្ថែមពីនេះថ្មរបស់ SU7 Ultra ក៏នឹងភ្ជាប់នូវប្រព័ន្ធបន្សាបកំដៅ dual-surface cooling system ដែលជួយបង្កើនប្រសិទ្ធភាពនៃភាពត្រជាក់បានដល់ 60% ដែលផ្តល់នូវមានសារៈសំខាន់សម្រាប់ការបើកបរក្នុងល្បឿនលឿន។

សូមបញ្ជាក់ថា Xiaomi SU7 Ultra បានឆ្លងកាត់ការធ្វើតេស្តសាកល្បងដ៏លំបាក់នៅក្នុងតំបន់ Nürburgring ដែលជាតំបន់សម្រាប់ការធ្វើតេស្តរថយន្តដ៏លំបាកបំផុតមួយនៅលើពិភពលោក ដោយសារតែមានកត្តាផ្លូវដ៏លំបាក ក៏ដូចជាអាកាសធាតុផងដែរ។ សម្រាប់កំណែផលិតសម្រេចរបស់ Xiaomi SU7 Ultra ត្រូវបានគេរំពឹងថា នឹងចេញលក់នៅដើមឆ្នាំ 2025។

 

ការរួមបញ្ចូលគ្នានៃថាមពល បច្ចេកវិទ្យាថ្មទំនើប និងការរចនាដែលត្រៀមរួចជាស្រេចបានកំណត់ថា SU7 Ultra ជាការផ្តល់ជូនប្រកួតប្រជែងនៅក្នុងទីផ្សាររថយន្តអគ្គិសនីដែលមានប្រសិទ្ធភាពខ្ពស់ក្នុងវិស័យរថយន្តប្រភេទ Super Sport car ឬ Hypercar ក្នុងពេលបច្ចុប្បន្ន និងពេលអនាគត៕

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
ឡានអគ្គិសនី Toyota bZ5 ដែលប្រើអាគុយ BYD ដាក់លក់ជាមួយតម្លៃតែជាង 1 ម៉ឺនដុល្លារប៉ុណ្ណោះ

ឡានអគ្គិសនី Toyota bZ5 ដែលប្រើអាគុយ BYD ដាក់លក់ជាមួយតម្លៃតែជាង 1 ម៉ឺនដុល្លារប៉ុណ្ណោះ

ដោយ ប៉េងលីន
Geely ចេញឡាន PHEV ម៉ូដែលថ្មី  Galaxy M9 ប្រភេទ 6-កៅអី សាកពេញម្តងអាចរត់បានដល់ទៅ 1,500km

Geely ចេញឡាន PHEV ម៉ូដែលថ្មី Galaxy M9 ប្រភេទ 6-កៅអី សាកពេញម្តងអាចរត់បានដល់ទៅ 1,500km

ដោយ ប៉េងលីន
Infinix NOTE 50 Series ស្មាតហ្វូនបំពាក់មុខងារលំដាប់ Flagship, One-Tap Infinix AI ∞ និងការសាកថ្មកម្រិតខ្ពស់ 90W នៃ Note 50 series Collaboration ជាមួយ MLBB បានមកដល់ហើយ!!

Infinix NOTE 50 Series ស្មាតហ្វូនបំពាក់មុខងារលំដាប់ Flagship, One-Tap Infinix AI ∞ និងការសាកថ្មកម្រិតខ្ពស់ 90W នៃ Note 50 series Collaboration ជាមួយ MLBB បានមកដល់ហើយ!!

ដោយ ប៉េងលីន
ជាប្រវត្តិសាស្ត្រថ្មី ឡានម៉ាក Toyota RAV4, Highlander និង Sienna នឹងត្រូវផ្លាស់ប្តូរការអភិវឌ្ឍន៍ផលិតទៅកាន់ប្រទេសចិន

ជាប្រវត្តិសាស្ត្រថ្មី ឡានម៉ាក Toyota RAV4, Highlander និង Sienna នឹងត្រូវផ្លាស់ប្តូរការអភិវឌ្ឍន៍ផលិតទៅកាន់ប្រទេសចិន

ដោយ ប៉េងលីន
 ASUS ProArt P16 (H7606WP) កុំព្យូទ័រ Copilot+PC ដ៏ស្តើងស្រាល បានប្រកាសជាផ្លូវការនៅក្នុងទីផ្សារកម្ពុជាហើយ

ASUS ProArt P16 (H7606WP) កុំព្យូទ័រ Copilot+PC ដ៏ស្តើងស្រាល បានប្រកាសជាផ្លូវការនៅក្នុងទីផ្សារកម្ពុជាហើយ

ដោយ ប៉េងលីន
Chery QQ Domi ឡានដ៏សែន Cute ជិះបានចម្ងាយ 405km ចេញលក់ក្នុងតម្លៃតែជាង 8 ពាន់ដុល្លារប៉ុណ្ណោះ

Chery QQ Domi ឡានដ៏សែន Cute ជិះបានចម្ងាយ 405km ចេញលក់ក្នុងតម្លៃតែជាង 8 ពាន់ដុល្លារប៉ុណ្ណោះ

ដោយ ប៉េងលីន