no-alternative title
no-alternative title
no-alternative title
no-alternative title

Ola S1 Gen 3 Series ម៉ូតូអគ្គិសនីស៊េរីថ្មី សាកភ្លើងមួយពេញម្តងអាចជិះបានចម្ងាយ 320km

ក្រុមហ៊ុន Ola Electric ទើបតែបានប្រកាសចេញលក់កង់អគ្គិសនី Electric Scooter ស៊េរីថ្មីម៉ូដែល Ola S1 Gen 3 Series នៅទីផ្សារប្រទេសឥណ្ឌា។ នេះ គឺជាកង់អគ្គិសនីជំនាន់ចុងក្រោយបំផុតរបស់ Ola ដែលមានការ Upgrade ថ្មីមួយចំនួនពីជំនាន់មុន។ Electric Scooter ជំនាន់ចុងក្រោយនេះ ត្រូវបានក្រុមហ៊ុនធ្វើការ Upgrade ថ្មីទៅលើប្រព័ន្ធបច្ចេកវិទ្យាខ្សែហ្វ្រាំង និងប្រព័ន្ធ ABS System ដែលភ្ជាប់មកជាមួយប្រព័ន្ធ Brake Sensor ដែលធ្វើឲ្យការចាប់ហ្វ្រាំងកាន់តែមានប្រសិទ្ធភាព និងសុវត្ថិភាពខ្ពស់ជាងជំនាន់មុន។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

Ola S1 Gen 3 Series ក៏មានការរចនាបែបថ្មីដែលកាន់តែមានភាពប្រណិតបែបស្ព័រជាងមុន។ e-Scooter ជំនាន់ចុងក្រោយរបស់ Ola ក៏ដំណើរការជាមួយប្រព័ន្ធប្រតិបត្តិការ MoveOS 5 ដែលភ្ជាប់មកជាមួយមុខងារដូចជា DIY mode, Smart Park, Smartwatch app, road trip mode, Bharat mood, រួមទាំងមុខងារស្នើរសុំជំនួយបន្ទាន់ SOS alert ដែលអាចធ្វើការភ្ជាប់ទំនាក់ទំនងជាមួយនឹងលេខ Contact នៅពេលមានការបុកប៉ះ ឬគ្រោះថ្នាក់ផ្សេងៗថែមទៀតផង។ Ola S1 Gen 3 Series មានជម្រើស 4 ម៉ូដែលផ្សេងៗគ្នា គឺ Ola S1X Gen 3, Ola S1X+ Gen 3, Ola S1 Pro Gen 3 និង Ola S1 Pro+ Gen 3។

សម្រាប់ម៉ូដែល Ola S1X Gen 3 មានជម្រើសបំពាក់កញ្ចប់ថ្មបីទំហំ គឺ 2kWh, 3kWh និង 4kWh។ ម៉ូដែលបំពាក់នូវប្រព័ន្ធម៉ូទ័រកំលាំង 7kW ហើយការសាកភ្លើងមួយពេញម្តងអាចជិះបានចម្ងាយផ្លូវដល់  242km បើតាមការធ្វើតេស្តពី IDC និងអាចបើកបានល្បឿន 123km/h។ Ola S1X Gen 3 (2kWh) មានតម្លៃខ្ទង់ $923.99, តម្លៃ $1,039.49 សម្រាប់ម៉ូដែលកញ្ចប់ថ្ម 3kW និង $1,154.99 សម្រាប់ម៉ូដែលមានកញ្ចប់ថ្មទំហំ 4kWh។

 

ចំនែកម៉ូដែល Ola S1X+ Gen 3 មានតែជម្រើសប្រើកញ្ចប់ថ្មទំហំ 4kW តែប៉ុណ្ណោះ ហើយនិងមានតម្លៃខ្ទង់ $1,247.39។ ម៉ូដែលនេះមានកំលាំង 11kW ហើយការសាកភ្លើងពេញម្តងអាចជិះបានចម្ងាយ 242km និងអាចបើកល្បឿនបានដល់ 125km/h។ Ola S1X+ Gen 3 មានជម្រើសពណ៌ដូចជា ខៀវ, ខ្មៅ, ក្រហម, ទឹកប្រាក់ និងស។

 

ចំនែក Ola S1 Pro Gen 3 វិញ មានជម្រើសកញ្ចប់ថ្មទំហំ 3kWh និង 4kWh ជាមួយកំលាំង 11kW ហើយការសាកភ្លើងមួយពេញម្តងអាចជិះបានចម្ងាយផ្លូវ 242km និងអាចបើកបានល្បឿន 125km/h ហើយនិងមានតម្លៃខ្ទង់ $1,328.24 (3kW) និង $1,559.24 (4kW)។ ម៉ូដែលនេះបំពាក់នូវប្រព័ន្ធបច្ចេកវិទ្យាហ្វ្រាំងថ្មី wire tech និង mid drive motor រួមជាមួយការរចនាកង់ស្ទាយថ្មីផងដែរ។

ចំពោះម៉ូដែលចុងក្រោយ គឺ Ola S1 Pro+ Gen 3 គឺជា Top Model ក្នុងគ្រួសារ e-Scooter ថ្មីនេះ ដោយម៉ូដែលនេះមានជម្រើសកញ្ចប់ថ្មទំហំ 4kWh និង 5.3kWh ជាមួយតម្លៃចាប់ពីខ្ទង់ $1,784 និង $1,963។ សម្រាប់ម៉ូដែល 5.3kWh ត្រូវបានប្រើប្រាស់កញ្ចប់ថ្ម 4680 Bharat Cell ដែលផលិតដោយ Ola Gigafactory។ ម៉ូដែលនេះ សាកភ្លើងមួយពេញម្តងអាចជិះបានចម្ងាយផ្លូវ 320km ហើយវាមានកំលាំង 13kW និងអាចជិះល្បឿនលឿនបំផុតបានដល់ 141km/h៕

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម