ថ្ងៃទី 07 ខែតុលា ឆ្នាំ 2011 នៅសណ្ឋាគារ Naga World ក្រុមហ៊ុន N.C.X បាន រៀបចំបង្ហាញនូវផលិតផលថ្មីម៉ូតូ Honda Dream F1 ស៊េរីឆ្នាំ 2012 ដែល ប្រើប្រាស់ នូវបច្ចេកវិទ្យាប៊ិច។ តាមការបញ្ជាក់របស់ក្រុមហ៊ុន N.C.X បានឱ្យដឹងថា ម៉ូតូ Honda Dream ស៊េរីឆ្នាំ 2012 នេះ គឺមានពីរជំរើស ដោយមានរូបរាងខុសប្លែកគ្នាទាំងស្រុង ដោយមានម៉ូដែលទីមួយក្រុមហ៊ុនបានរក្សាទុកនូវរូបរាងដដែល ដោយមានចំណុចផ្លាស់ ប្ដូរខ្លះ ដូចជា កុងទ័រ តែម កាងក្រោយ និងកែបចំណែក ម៉ូដែលទីពីរ គឺ Honda Dream ប្រើប៊ិកដែលជាបច្ចេកវិទ្យាថ្មីឈានមុខគេ និងជាម៉ូដែលសាកលដែលកំពុងតែត្រូវបាន ប្រើប្រាស់នៅក្នុងបណ្ដា ប្រទេសជាច្រើនរួមមានដូចជា ជប៉ុន អូស្ដ្រាលី ម៉ាឡេស៊ី ហ្វីលីពីន និងបណ្ដាប្រទេសដទៃទៀត។ លក្ខណៈពិសេសនៃការប្រើប្រាស់ប្រព័ន្ធបប៊ិក គឺវាអាចគណនានូវកំរិតបាញ់ប្រេងបានយ៉ាងត្រឹមត្រូវ និងជាក់លាក់ធ្វើឱ្យម៉ាស៊ីនដំណើរ ការបានយ៉ាងពេញកំលាំងសេស កំលាំងស្ទុះទាន់ចិត្ដ ចំហេះសព្វបានល្អ កាត់បន្ថយ ជាតិពុលចូលក្នុងបរិស្ថាន។ លោក ខាន់ឆៃ គៀស្រ៉ីថាណាកន អគ្គនាយកក្រុមហ៊ុន N.C.X បានមានប្រសាសន៍ឱ្យដឹងថា សព្វថ្ងៃនេះ ចំនួនអ្នកប្រើប្រាស់ម៉ូតូនៅក្នុងប្រទេសកម្ពុជា គឺមានការកើនឡើងយ៉ាងខ្លាំង ដូច្នេះ ក្រុមហ៊ុនបានបង្កើត សាខាក្រុមហ៊ុនចែកចាយ Honda បានចំនួន 33 កន្លែងហើយនៅទូទាំងព្រះរាជាណាចក្រកម្ពុជា៕