no-alternative title

ជាវសា្មតហ្វូន Sugar S9 ស៊េរីថ្មី និងមានថែមជូន JBL CLIP2 មួយគ្រឿងទៀតផង

Sugar S9 គឺជាស្មាតហ្វូនជំនាន់ថ្មី ត្រូវបានបង្ហាញរូបរាងឡើងជាមួយនឹងភាពប្រណីតទាន់សម័យ សមត្ថភាពប្រើការទូទៅខ្លាំង មានកាមេរ៉ាអាចថតរូបបានច្បាស់ រួមទាំងគុណសម្បត្តិល្អៗជាច្រើនដែលអាចបំពេញបានតាមតម្រូវការប្រើប្រាស់ទូទៅប្រចាំថ្ងៃរបស់លោកអ្នក បានយ់ាងរលូន។ ស្មាតហ្វូន Sugar S9 ជំនាន់ថ្មី ដែលទើបតែមានវត្តមាននៅក្នុងប្រទេសកម្ពុជា នាពេលនេះ ត្ូវបានក្រុមហ៊ុនរចនា និងច្នៃប្រឌិតជាមួយនិងពណ៍ថ្មីៗ ឆើតៗ និងកាន់តែស្រស់ស្អាត ហើយនិងមានមេម៉ូរីកាន់តែធំជាងមុន ព្រមទាំងតម្លៃកាន់តែពិសេសបំផុត និងថែមជូនឧបាល័រ JBL CLIP 2 មួយគ្រឿង។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

សូមជំរាបថា SUGAR s9 មានអេក្រង់ប្រភេទ AMOLED Display ទំហំ 5.5 អ៊ីង ស្រោបការពារដោយកញ្ចក់ប្រភេទ 2.5D Glass ដែលមានលក្ខណះផុស អណ្តែតឡើងធ្វើអោយផ្ទៃរូបភាព និងវីដេអូដែលបង្ហាញចេញមកមានលក្ខណះផុសអណ្តែតឡើង លើផ្ទៃកញ្ចក់អេក្រង់បានកាន់តែច្បាស់ និងអាចទ្រទ្រង់ការបង្ហាញរូបភាព-វីដេអូបានក្នុងកម្រិត Full-HD 1080P បានយ៉ាងច្បាស់ ជាមួយដង់ស៊ីតេភាពច្បាស់លើផ្ទៃកញ្ចក់អេក្រង់កម្រិត 431ppi។ Sugar S9 ត្រូវមានកាមេរ៉ាថតរូប និងវីដេអូទំហំ 16 MP ដែលមានកម្រិត Aperture f/2.0 អមមកជាមួយអំពូលភ្លើងជំនូយប្រភេទ autofocus, LED Flash មួយគ្រាប់ទាំងកាមេរ៉ាមុខ និងកាមេរ៉ាក្រោយ។ 

 

កាមេរ៉ាក្រោយរបស់ Sugar S9 ប្រើប្រាស់កញ្ចក់លែនប្រភេទ 5P Lens ដែលអាចធ្វើការទាញទីតាំងរូបភាពមកជិតបានក្នុងកម្រិត 22x និងជាពិសេសបំផុត គឺវាមានភ្ជាប់នូវមុខងារ Super Pixel ដែលអាចបង្កើនកម្រិតមេហ្គាភិចសែលកាមេរ៉ាបានដល់ 64MP ដូចនេះ រាល់ការថតរូបមួយប្លង់ៗ គឺបានច្បាស់ម៉ដ្ឋល្អនៅទីដែលមានពន្លឺគ្រប់គ្រាន់ ។ រីឯកាមេរ៉ា 16MP នៅផ្នែកខាងមុខរបស់វា វិញបានភ្ជាប់នូវមុខងារ Ultra-wide angle lens ដែលអាចចាប់រូបភាពបានទំហំធំទូលាយកម្រិត 138 ដឺក្រេដូចនេះ កាមេរ៉ាខាងមុខរបស់ Sugar S9 អនុញ្ញាត្តិឲ្យយើងថតរូបជុំគ្នាច្រើនដោយមិនចាំបាច់រេទូរស័ព្ទឡើយ។

 

Sugar S9 បំពាក់នូវបន្ទះឈីប Qualcomm ស៊េរី Snapdragon 430-64bit SoC មានស៊ីភីយូចំនួន 8 គ្រាប់មានល្បឿនប្រតិបត្តិការ 1.4GHz ជាមួយរ៉េមទំហំ 4GB និងប្រើឈីបក្រាហ្វិកប្រភេទAdreno 505។ កំលាំងម៉ាស៊ីននេះ គឺអាចអូសកម្មវិធីច្រើនក្នុងពេលដំណាលគ្នាបានយ៉ាងរលូនហើយការដំណើរការហ្គេមកម្រិតមធ្យមៗ គឺស៊ីផុយគ្មានបញ្ហាចោទឡើយ។ តាមរយៈបច្ចេកវិទ្យា Netcom 3.0 នៅលើទូរស័ព្ទ គឺនិងធ្វើឲ្យប្រព័ន្ធសេវា 4G LTE នៅលើស៊ីមកាតប្រើប្រាស់សេវាអ៊ីនធើណិតមានល្បឿនលឿនរហ័ស។ ចំពោះថាមពលថ្មរបស់វាវិញ គឺមានទំហំ 3,000 mAh អាចប្រើប្រាស់បានជិតមួយថ្ងៃ ហើយ អាចសាកបន្តទៅទូរស័ព្ទផ្សេង បានតាមរយះមុខងារ OTG ទៀតផង។ 

 

លក្ខណៈពិសេសផ្សេងៗដែលមាននៅលើស្មាតហ្វូន Sugar S9  គឺមានដូចជា មុខងារការពារសុវត្ថិភាពទូរស័ព្ទ, មុខងារ Sugar’s Multi account ដែលអាចឲ្យយើងប្រើប្រាស់គណនីបណ្តាញសង្គមបានពីរដូចជា Facebook, LINE, WhatsApp, WeChat ជាដើម ព្រមជាមួយមុខងារសម្រាប់ដំណើរការកម្មវិធីតាមផ្លូវកាត់ដែលមានឈ្មោះថា “Sugar Wheel”  ដែលអាចអោយយើងកំនត់ទៅលើមុខងារផ្លូវកាត់បានជាច្រើនតាមតម្រូវការ រួមជាមួយមុខងាថ្មីៗជាច្រើនទៀតសម្រាប់កំដរការប្រើប្រាស់លេងកម្សាន្តជាប្រចាំថ្ងៃរបស់យើងបានកាន់តែរីករាយ។ Sugar S9 គឺជាស្មាតហ្វូនដ៏ស៊ីវីល័យមួយដែលយើងគ្រប់គ្នាមិនអាចមើលរំលងបាន មានបីពណ៍សំរាប់ជ្រើសរើស គឺពណ៍ ខ្មៅ ទឹកបិច និង Rose Gold។ Sugar S9 ទំហំ 64GB មានតម្លៃ 299 ដុល្លា  និងទំហំ 128GB មានតម្លៃ 399 ដុល្លាជាមួយនិងការថែមជូនឧបាល័រ JBL CLIP 2 មួយគ្រឿង៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន