no-alternative title

Huawei Y7 Prime បានមកដល់ទីផ្សារកម្ពុជាហើយ ដែលមានតម្លៃត្រឹមតែ 229 ដុល្លារប៉ុណ្ណោះ

ថ្ងៃនេះ Huawei  បាននាំមកនូវស្មាតហ្វូន Y7 Prime មកកាន់ទីផ្សារកម្ពុជា ដែលមានតម្លៃត្រឹមតែ 229 ដុល្លារប៉ុណ្ណោះ។ ស្មាតហ្វូនថ្មីនេះ គឺត្រូវបានរចនា ឡើងបំពេញចិត្តអ្នកប្រើប្រាស់ដែលចង់បានស្មាតហ្វូនដែលមានរាងស្អាត និងមានសមត្ថភាពអស្ចារ្យ។ ជាមួយនិងឌីហ្សាញល្អជាងគេ Y7 Prime មាន ថាមពលថ្មរហូតដល់ទៅ 4000 mAh ជាមួយ នឹង បច្ចេកវិទ្យាសន្សំថ្មពិសេស។ ចំណែកឯកាមេរ៉ាវិញ គឺឡើងកប់តែម្តង អាចផ្តិត យករូបភាពបានច្បាស់ ស្រស់ស្អាតអស្ចារ្យ។ អាស្រ័យហេតុនេះ Y7 Prime ជាកំពូលស្មាតហ្វូន ដ៏អស្ចារ្យសម្រាប់អ្នកចូលចិត្តជីវិតស្រស់បំព្រង និងជាមិត្តយល់ចិត្តជាងគេរបស់ អ្នកប្រើប្រាស់។ 

តួរបស់ Y7 Prime គឺស្រោបដោយលោហះបែប Premium Unibody Design និងកា្រលដោយកញ្ចក់អេក្រង់កំរាស់ 2.5D មានកម្រិតបង្ហាញ ទំហំ 5.5 អ៊ីង IPS, 1280x720 ងាយស្រួលកាន់ មើល វីដេអូ រូបភាព លេងហ្គេម រឺបំពេញកិច្ចការទៅតាមតម្រូវការ។ ស្មាតហ្វូនថ្មីនេះ ប្រើប្រាស់នូវបន្ទះឈឹប Qualcomm Octa-core, រួមជាមួយនឹងរ៉េមទំហំ 3GB និង មានម៉េមូរីផ្ទុកទិន្នន័យក្នុងម៉ាស៊ីនទំហំ 32GB ព្រមទាំងអាចដាក់បន្ថែម ម៉េមូរីកាតបានទំហំ 128GB ត្រង់ទ្រនាប់ជើងស៊ីមទីពីរ ដែលធ្វើឲ្យមានប្រតិបត្តិការលឿនរហ័ស។ Y7 Prime មានកាមេរ៉ាក្រោយសម្រាប់ថតរូប និងវីដេអូទំហំ 12MP និង មានកាមេរ៉ាមុខ សម្រាប់ សែលហ្វីទំហំ 8MP។ កាមេរ៉ាជំនាន់ថ្មីនៃស្មាតហ្វូន Y7 Prime មានបំពាក់ Phase Detection Auto Focus (PDAF) ដែលមាន សតម្ថភាពចាប់យករូបភាពត្រឹមតែ ០.៣ វិនាទីប៉ុណ្ណោះ ដូច្នេះ ប្រើប្រាស់អាចទទួលបានរូបថត ស្រស់ស្អាតនៅពេលផ្តិតយករូបភាព។ 

រូបភាពពាណិជ្ជកម្ម
no-alternative title

ស្មាតហ្វូននេះក៏មានមុខងារសែលហ្វីពិសេស “Perfect Selfie” សម្រាប់កែតាមចំណង់ចំណូលចិត្ត (Beauty Mode) ដោយពុំចាំបាច់ប្រើប្រាស់ Apps ផ្សេងៗ សម្រាប់កែប្រែសម្រស់របស់អ្នកទៀតឡើយ។ ម្យ៉ាងវិញទៀត មុខងារ Panorama Selfie អនុញ្ញាតឲ្យអ្នកផ្តិតយករូបភាពខា្នត wide-angle ខណៈដែលអ្នក និងមិត្តរបស់អ្នកនៅពីមុខ រឺចំកណ្តាល បានយ៉ាងច្បាស់ស្រស់ស្អាត។ ក្រៅពីនេះ Huawei Y7 Prime មានសមត្ថភាព ចាប់យករូបភាព បានយ៉ាងលឿន និងស្រស់ស្អាត បើទោះបីជានៅក្នុងកន្លែងដែលមានពន្លឺទៀតក៏ដោយ ព្រោះវាមាន មុយក្រូម៉ែត្រទំហំ 1.25 μm large pixels។ 

ជាមួយគ្នានេះដែរ Huawei Y7 Prime ក៏ត្រូវបានក្រុមហ៊ុនដាក់ឲ្យប្រតិបត្តិការជាមួយ Android 7.0 Nougat និងស្រោបដោយផ្ទៃអ៊ីនធើហ្វិស EMUI5.1 ចេញពីប្រអប់តែម្តង។ អ្នកប្រើប្រាស់អាចរីករាយចែករំលែក រូបភាព កាលវិភាគ ឯកសារចម្រុះ តាមរយៈ ការផ្ញើរសារ អ៊ីម៉ែល និង កំណត់ចំណាំ យ៉ាង លឿន។ ជាពិសេស Huawei Y7 Prime មានបំពាក់នូវមុខងារការពារភ្នែក Eyes Care Mode នៅពេលសម្លឹងមើល អេក្រង់ទូរសព្ទយូរ។ គុណសម្បត្តិល្អៗ យ៉ាងសម្បូរបែប របស់ Huawei Y7 Prime ពិតជាអាចបំពេញបាន តាមតម្រូវការប្រើប្រាស់ទូទៅ ប្រចាំថ្ងៃ របស់យើងបានយ៉ាង គាប់ ប្រសើរបំផុត៕ 

ស្មាតហ្វូន Huawei Y7 Prime នឹងមានលក់នៅគ្រប់ហាងលក់ទូរស័ព្ទ ដែលមានស្លាកសញ្ញា Huawei ហាងដែលមានបុគ្គលិកលក់ Huawei និងហាងដៃ គូសហការ ទូទាំងប្រទេសកម្ពុជាជាមួយនឹងតម្លៃត្រឹមតែ 229 ដុល្លារប៉ុណ្ណោះ  ហើយមានថែមកាដូពិសេសគឺ Bluetooth Speaker ចំនួន 1 និង អាវយឺត មួយសរុបជាទឹកប្រាក់ 50 ដុល្លារ។ ក្រៅពីនេះក្រុមហ៊ុន ក៏មានបន្ថែមនូវ ស៊ីមកាតលេខពិសេសចំនួន 1 (One Silver Smart SIM) និង Free កញ្ចប់អ៊ីន ធឺណែត គម្រោង Smart Power+ Smart ចំនួន 12 សប្តាហ៍ថែមទៀតផង។ 

 

 

 

 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
ទូរទស្សន៍ AI ដំបូងគេបង្អស់ មានវត្តមានក្នុងទីផ្សាកម្ពុជាហើយ នៅលើទូរទស្សន៍ Neo QLED 8K របស់សាមសុង

ទូរទស្សន៍ AI ដំបូងគេបង្អស់ មានវត្តមានក្នុងទីផ្សាកម្ពុជាហើយ នៅលើទូរទស្សន៍ Neo QLED 8K របស់សាមសុង

ដោយ ប៉េងលីន
ឆ្នាំថ្មីទិញមួយបានបី! ! កំពូលស្មាតហ្វូនអេក្រង់បត់ HONOR Magic V2 5G ប្រើតួ Titanium តម្លៃ 1,499$ ថែមជូននាឡិកាឆ្លាតវៃ HONOR Watch Gs 3 តម្លៃ 239$ និង Case 59$ ភ្លាមៗ!

ឆ្នាំថ្មីទិញមួយបានបី! ! កំពូលស្មាតហ្វូនអេក្រង់បត់ HONOR Magic V2 5G ប្រើតួ Titanium តម្លៃ 1,499$ ថែមជូននាឡិកាឆ្លាតវៃ HONOR Watch Gs 3 តម្លៃ 239$ និង Case 59$ ភ្លាមៗ!

ដោយ ប៉េងលីន
ក្រសួងព័ត៌មាន និងក្រុមហ៊ុន OPPO បានធ្វើសន្និសីទកាសែតពីការប្រកួតថតរូបទូរស័ព្ទដៃ SEE CAMBODIA 2024 នៅក្នុងប្រទេសកម្ពុជា ដែលមានរង្វាន់ធំជាទឹកប្រាក់រហូតដល់ 12 លានរៀល

ក្រសួងព័ត៌មាន និងក្រុមហ៊ុន OPPO បានធ្វើសន្និសីទកាសែតពីការប្រកួតថតរូបទូរស័ព្ទដៃ SEE CAMBODIA 2024 នៅក្នុងប្រទេសកម្ពុជា ដែលមានរង្វាន់ធំជាទឹកប្រាក់រហូតដល់ 12 លានរៀល

ដោយ ប៉េងលីន
បន្ទាប់ពីលក់នៅប្រទេសថៃ! នៅពេលេនះ រថយន្តអគ្គិសនីស៊េរីថ្មី Kia EV9 បានបើកទទួលការកក់មុននៅក្នុងទីផ្សារប្រទេសម៉ាឡេស៊ី

បន្ទាប់ពីលក់នៅប្រទេសថៃ! នៅពេលេនះ រថយន្តអគ្គិសនីស៊េរីថ្មី Kia EV9 បានបើកទទួលការកក់មុននៅក្នុងទីផ្សារប្រទេសម៉ាឡេស៊ី

ដោយ ប៉េងលីន
ទីផ្សារលក់រថយន្តអគ្គិសនីប្រទេសឥណ្ឌាអាចនឹងមានកំណើនដល់ 66% ក្នុងឆ្នាំ 2024

ទីផ្សារលក់រថយន្តអគ្គិសនីប្រទេសឥណ្ឌាអាចនឹងមានកំណើនដល់ 66% ក្នុងឆ្នាំ 2024

ដោយ ប៉េងលីន
ក្រុមហ៊ុនផលិតរថយន្ត Toyota នឹងចាប់ដៃជាមួយក្រុមហ៊ុន Huawei ដើម្បីអភិវឌ្ឍទៅលើប្រព័ន្ធបើកបរឆ្លាតវៃជំនាន់ថ្មី

ក្រុមហ៊ុនផលិតរថយន្ត Toyota នឹងចាប់ដៃជាមួយក្រុមហ៊ុន Huawei ដើម្បីអភិវឌ្ឍទៅលើប្រព័ន្ធបើកបរឆ្លាតវៃជំនាន់ថ្មី

ដោយ ប៉េងលីន