no-alternative title

ក្រុមហ៊ុន អាណាណាកុំព្យូទ័រ សហការជាមួយនិងក្រុមហ៊ុន VERTIV រៀបចំពិធីជប់លៀងជួបជុំដៃគូពាណិជ្ជកម្មរបស់ខ្លួននៅក្រុងព្រះសីហនុ

នៅថ្ងៃទី 10 ខែសីហា ឆ្នាំ 2017 នេះ ក្រុមហ៊ុនអាណាណាកុំព្យូទ័រ ដែលជាក្រុមហ៊ុនចែកចាយនូវផលិតផលបច្ចេកវិទ្យាម៉ាកល្បីៗ និងឈានមុខគេលើបច្ចេកវិទ្យាចុងក្រោយតាំងពីឆ្នាំ 1995 និងក្រុមហ៊ុន VERTIV បានរៀបចំឡើងនូវពិធីជប់លៀងជួបជុំដៃគូពាណិជ្ជកម្មរបស់ខ្អួននៅក្រុងព្រះសីហនុដែលពិធីនេះ ត្រួវបានប្រារព្ធឡើងនៅសណ្ឋាគារលំដាប់ផ្កាយ 4 ឈ្មោះថា Dara Independence Hotel។

តាមការបញ្ជាក់របស់ក្រុមហ៊ុនដៃគូរពាណិជ្ជកម្មធំៗទាំងពីរនេះ បានអោយដឹងថា គោលបំណងសំខាន់នៃការរៀបចំអោយមានពិធីជប់លៀងដ៏ពិសេសនេះឡើង គឺដើម្បីជាការរឹតបណ្តឹងចំណងសាមគ្គីភាពរវាងក្រុមហ៊ុន និងអ្នកចែកចាយ ក៏ដូចជាអតិថិជនទាំងអស់ ដែលបានគាំទ្រដល់ផលិតផល VERTIV នាពេលកន្លងមក ជាពិសេស គឺដើម្បីថ្លែងអំណរគុណដល់អតិថិជនទាំងអស់ដែលបានប្រើប្រាស់ផលិតផល VERTIV ពីក្រុមហ៊ុនអាណាណាកុំព្យូទ័រ។ អ្វីដែលពិសេសនោះ គឺដើម្បីស្វែងយល់ពីចំណុចសំខាន់ដែលមាននៅក្នុងផលិតផលថ្មីៗ ហើយនិងផ្លាស់ប្តូរបទពិសោធន៍រវាងអ្នកទាំងអស់គ្នា រួមគ្នារកដំណោះស្រាយដ៏ល្អសំរាប់ផ្តល់ជូនអ្នកប្រើប្រាស់ ឈានទៅរកគោលដៅរួមតែមួយ ដែលអាចធ្វើអោយមានការរីកចំរើនទាំងអស់គ្នានាពេលអានាគត។

សូមជំរាបថា ផលិតផល VERTIV គឺអាចបំពេញបានរាល់តំរូវការរបស់ ធនាគារ ស្ថាប័នគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងបណ្តាក្រុមហ៊ុនឯកជនទាំងអស់នៅទូទាំងប្រទេសកម្ពុជា ហើយផលិតផលទាំងអស់ ត្រូវបានធ្វើការអភិវឌ្ឍន៍ថ្មីជាមួយបច្ចេកវិទ្យាកាន់តែទំនើប ស្របតាមការរីកចម្រើននៃបច្ចេកវិទ្យានាពេលបច្ចុប្បន្ននេះ។  នៅក្នុងពិធីជប់លៀងដ៏ពិសេសនេះ ក្រុមហ៊ុនធំៗទាំងពីរ បានរៀបចំនូវកម្មវិធីជាច្រើន នៅក្នុងនោះរួមមានដូចជា ការដាក់តាំងបង្ហាញនូវផលិតផល VERTIV ជំនាន់ថ្មី, ការប្រកាសលក់បញ្ចុះតម្លៃជាកញ្ចប់សំរាប់ផលិតផលទាំងអស់, ការផ្លាស់ប្តូរបទពិសោធន៍ប្រើប្រាស់ផលិតផល VERTIV រវាងស្ថាប័ន និងក្រុមហ៊ុននានា, ការពិសារភោជនីយអាហាររួមគ្នា និងកម្មវិធីពិសេសចុងក្រោយ គឺពិធីចាប់ឆ្នោតរង្វាន់ផលិតផល VERTIV ជូនដល់ភ្ញៀវទាំងអស់ដែលបានអញ្ជើញចូលរួមនៅក្នុងពិធីនេះ។

សូមបញ្ជាក់ផងដែរថា ក្រុមហ៊ុនអាណាណាកុំព្យូទ័រជាក្រុមហ៊ុនដែលមានឈ្មោះល្បីលើម៉ាស៊ីនកុំព្យូទ័រ ផលិតផលអេឡិចត្រូនិច និងជាក្រុមហ៊ុនផ្តល់ដំណោះស្រាយសេវាកម្ម ICT ឈានមុខគេនៅលើទីផ្សារក្នុងព្រះរាជាណាចក្រកម្ពុជាចាប់តាំងពីឆ្នាំ 1995 មកម្លេះ ហើយមានបទពិសោធន៍ច្បាស់លាស់ក្នុងការផ្តល់ជូនបច្ចេកវិទ្យាទំនើបៗដើម្បីបម្រើដល់អតិថិជន ទាំងស្ថាប័នរដ្ឋា ភិបាល អង្គការក្រៅរដ្ឋាភិបាល ធនាគារ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និង បណ្តាក្រុមហ៊ុនឯកជននៅក្នុងប្រទេសកម្ពុជា ។ តាមរយ:ការសហការយ៉ាងល្អបែបនេះហើយទើបធ្វើឲ្យ អាណាណាកុំព្យូទ័រ កាន់តែមានការរីកចម្រើននិងមានលទ្ធភាពគ្រប់គ្រាន់ក្នុងការផ្តល់ជូនរាល់ដំណោះស្រាយ និងតាមសេចក្តីត្រូវការរបស់អតិថិជនស្របតាមការរីកចម្រើននៃបច្ចេកវិទ្យាបច្ចុប្បន្ន។ ហេតុដូច្នេះហើយបានជាធ្វើឲ្យក្រុមហ៊ុនអាណាណាកុំព្យូទ័រ ក្លាយជាក្រុមហ៊ុនឈានមុខគេក្នុង ប្រទេសកម្ពុជាផ្នែកបច្ចេកវិទ្យា។ ក្រុមហ៊ុនអាណាណាកុំព្យូទ័រ មានអាសយដ្ឋាននៅអគារលេខ 95 តាមបណ្តោយមហាវិថីព្រះនរោត្តម ទល់មុខអនុវិទ្យាល័យចតុមុខ រាជធានីភ្នំពេញ ។ សម្រាប់ព័ត៌មានបន្ថែមសូមទាក់ទង៖  ទូរស័ព្ទ៖ 023 211 543។

រូបភាពពាណិជ្ជកម្ម
no-alternative title

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Samsung ឡើងឈរលើកំពូលតារាងនៅក្នុងត្រីមាសទី 1 ឆ្នាំ 2024 បន្ទាប់ពីការនាំចេញទៅលើ iPhone មានការធ្លាក់ចុះ

Samsung ឡើងឈរលើកំពូលតារាងនៅក្នុងត្រីមាសទី 1 ឆ្នាំ 2024 បន្ទាប់ពីការនាំចេញទៅលើ iPhone មានការធ្លាក់ចុះ

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
បញ្ហាការផលិត Huawei Pura 70 Series អាចនឹងធ្វើអោយការផ្គត់ផ្គង់ទៅលើម៉ូដែល Pro មានការលំបាក

បញ្ហាការផលិត Huawei Pura 70 Series អាចនឹងធ្វើអោយការផ្គត់ផ្គង់ទៅលើម៉ូដែល Pro មានការលំបាក

ដោយ ប៉េងលីន