no-alternative title

ពិសេសបំផុត! រាល់ការជាវ Galaxy S8 & S8+ ពីថ្ងៃនេះ និងមានថែមជូន Samsung Original Wireless Charger ភ្លាមៗ

បន្ទាប់ពីកម្មវិធីបង់រំលោះកំពូលទូរស័ព្ទដៃ Galaxy S8 & S8+  ដោយមិនមានការប្រាក់ និងមានថែមជូននូវម៉ែមម៉ូរីសាមសុង ទំហំ៦៤ ជីហ្គាបាយចំនួន១ សំបកទូរស័ព្ទ Stand View Cover ដ៏ទំនើប ចំនួន 1 និងស៊ីមSmart ដែលមានភ្ជាប់ គម្រោង Power+1 ដោយឥតគិតថ្លៃកន្លងមក (សុពលភាពរហូតដល់ថ្ងៃទី 30 កញ្ញា 2017) ពេលនេះក្រុមហ៊ុនសាមសុង ក៏មានផ្តល់កាដូពិសេសជូនអតិថិជនរបស់ខ្លួន ទៀត!  រាល់ការជាវទូរស័ព្ទដៃ Galaxy S8 & S8+  នឹងមានថែមជូននូវឆ្នាំងសាកដោយមិនចាំបាច់ប្រើខ្សែដោតជាមួយទូរស័ព្ទ (Samsung original wireless charger)   ដោយឥតគិតថ្លៃ មួយភ្លាមៗ ចាប់ពីថ្ងៃទី 11 សីហានេះតទៅរហូតដល់ការផ្តល់ជូននេះអស់ពីស្តុក។ 

រូបភាពពាណិជ្ជកម្ម
no-alternative title

ឆ្នាំងសាកដោយមិនចាំបាច់ប្រើខ្សែដោតជាមួយទូរស័ព្ទ ដែលផ្តល់ជូននេះមានគុណភាពខ្ពស់ សាកថ្មបានលឿន ព្រមទាំងមានរូបរាងស្រស់ស្អាត អាចដាក់បញ្ឈរ ឬផ្តេកបានយ៉ាងស័ក្តិសមឥតខ្ចោះ ជាមួយកំពូលទូរស័ព្ទដៃ Galaxy S8 & S8+  របស់លោកអ្នក។ កំពូលទូរស័ព្ទដៃ Galaxy S8 & S8+ ត្រូវបានរចនារុំព័ទ្ធដោយកញ្ចក់កោងដ៏ស្រស់ស្អាត ដែលសាកសមយ៉ាងឥតខ្ចោះព្រមទាំង ប៊ូតុង home ជាប់កញ្ចក់តែម្តង។  Galaxy S8 & S8+ មានភ្ជាប់ជាមួយនូវកាស AKG 1គូ ដែលដំណើរការបានល្អ និង មិនប្រទាក់គ្នា ព្រោះវាផលិតពីវត្ថុជាតុដើម ជាលោហៈធាតុ។ Galaxy S8 & S8+ អាចប្រើ ស៊ីមហាយប្រីដ សម្រាប់ដាក់ស៊ីមទី២ ឬបន្ថែមមេម៉ូរី បានរហូតដល់២៥៦ ជីហ្គាបាយ។ 

Galaxy S8 & S8+ មានប្រព័ន្ធការពារជម្រាបទឹក និងធូលី (IP68) ដែលអាចថតរូបក្នុងទឹកបានជម្រៅរហូតដល់ ១ម៉ែត្រកន្លះ និងរយៈពេល ៣០នាទី នេះជាជម្រើសល្អបំផុតសម្រាប់អ្នកដែលចូលចិត្តថតរូប គ្រប់ពេលវេលានិងគ្រប់ទីកន្លែង ។ Galaxy S8 & S8+ មានបួនពណ៌សម្រាប់ជ្រើសរើសដូចជា ពណ៌ខ្មៅ (Midnight Black) ពណ៌មាស (Maple Golden) ពណ៌ប្រផេះបែកស្វាយ (Orchid Grey) និងពណ៌ ទឹកសមុទ្រ (Coral Blue) ដែលទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់ អ្នកប្រើប្រាស់នៅក្នុងប្រទេសកម្ពុជា។  ប្រញាប់ឡើង! សូមអញ្ជើញមកកាន់ដេប៉ូចែកចាយរបស់ក្រុមហ៊ុនសាមសុងណាមួយ ដែលនៅជិត លោកអ្នកបំផុត ដើម្បីសាកសួរព័ត៌មានបន្ថែមក្នុងការទទួលបានកាដូពិសេស ៕ 

 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន