no-alternative title

ROG Master 2017 ព្រឹត្តិការណ៍ប្រកួតកីឡាអេឡិចត្រូនិក ដែលរៀបចំដោយក្រុមហ៊ុន ASUS បានបើកអោយចុះឈ្មោះប្រកួតនៅកម្ពុជានៅថ្ងៃទី 14 ខែសីហានេះហើយ

កាលពីថ្ងៃទី 8 ខែសីហា ឆ្នាំ 2017 កន្លងទៅនេះ ក្រុមហ៊ុន ASUS Republic of Gamers (ROG) បានធ្វើការប្រកាសជាផ្លួវការ ពីការអោយបើកចូលរួម ប្រកួតព្រឹត្តិការណ៍កីឡាអេឡិចត្រូនិក ROG Masters 2017 ដែលមានការចូលរួមពីក្រុមជំនាញៗជាច្រើន ជុំវិញពិភពលោក  ដើម្បីធ្វើការប្រកួតយកប្រាក់រង្វាន់ដល់ទៅ $500,000 ។ ការប្រកួតកីឡាអេឡិចត្រូនិក នេះត្រូវបានបែងចែកជា ពីរប្រភេទសម្រាប់ធ្វើការប្រកួតប្រជែង គឺ Dota 2 និង Counter Strike Global Offensive ។

សម្រាប់ក្រុមដែលចង់ចូលរួម ប្រកួតនៅក្នុងព្រឹត្តិការណ៍នេះ ត្រូវធ្វើការចុះឈ្មោះសមាជិកក្រុម ចាប់ពីថ្ងៃទី 14 សីហា រហូតដល់ថ្ងៃទី 20 សីហា។ ដើម្បីធ្វើការចុះឈ្មោះ អ្នកត្រូវចូលទៅកាន់គេហទំព័រ ROG Masters ហើយជ្រើសរើស តំបន់(Region) ហើយចុចយក APAC បន្ទាប់មកជ្រើសរើសប្រភេទហ្គេមដែលក្រុមអ្នកចូលចិត្ត ។ តំណរភ្ជាប់ចុះឈ្មោះក្រុម អាចចុចលើនេះបាន https://goo.gl/qijcrA ។ បន្ទាប់ពីធ្វើការចុះឈ្មោះក្រុមរួចហើយ សូមធ្វើការរងចាំ ធ្វើការប្រកួត Online ជាមួយនឹងក្រុមផ្សេងៗទៀតបាននៅក្នុងចន្លោះពីថ្ងៃទី 22 សីហា ដល់ថ្ងៃទី 26 សីហា ឆ្នាំ 2017ខាងមុខ។

រូបភាពពាណិជ្ជកម្ម
no-alternative title

សូមជំរាបថា ការប្រកួតបានចាប់ផ្តើមតាំងពីខែឧសភា ឆ្នាំ 2017 កន្លងទៅ ដោយធ្វើការប្រកួតប្រជែងជម្រុះ តាមបណ្តាប្រទេស ចំនួន 30 រួចមកហើយ ដោយធ្វើការជម្រើសយកក្រុមជើងឯកតាមទ្វីបចំនួន 4 ក្រុម (EMEA, Americas, APAC, China)។ ក្រុមដែលបានចូលរួមប្រកួត ដែលឈ្នះ នឹងធ្វើការប្រកួតជម្រុះជុំ តាមតំបន់ទាំងបួននេះ និងប្រកួតបន្តទៀត ដើម្បីធ្វើការដណ្តើមកៅអីទៅជុំផ្តាច់ព្រាត់នៅខែវិច្ឆកា ឆ្នាំ 2017 ។

តាមប្រសាសន៍របស់លោក Derek Yu ដែលជាប្រធានផ្នែកទីផ្សារ ROG បានលើកឡើងថា អស់រយៈពេលជាងមួយទសវត្សកន្លងមកនេះ ROG តែងតែជាម៉ាកសញ្ញានាំមុខទៅលើគ្រឿងផ្គុំ (Hardware) សម្រាប់ប្រើប្រាស់លេងហ្គេម នៅលើពិភពលោក ហើយនៅឆ្នាំមុន យើងបានធ្វើការរៀបចំកម្មវិធីយ៉ាងពិសេស ទៅអោយសហគមន៍ កីឡាអេឡិចត្រូនិក ទាំងអស់អាចធ្វើការទស្សនា នឹងប្រកួតបាននៅក្នុងព្រឹត្តិការណ៍ ROG Masters លើកទី 1 ។ ដោយសារតែមានការគំាទ្រយ៉ាងខ្លាំង។ ឆ្នាំនេះ ពួកយើង បានរៀបចំព្រឹត្តិការណ៍ ROG Masters លើកទី 2 ដោយធ្វើការអញ្ញើញ ក្រុមជំនាញៗ និងក្រុមដែលទើបចាប់ផ្តើមមកពី 30 ប្រទេសផ្សេងៗគ្នាទូទាំងទ្វីបចំនួន 5 មកធ្វើការប្រកួតប្រជែងដណ្តើមជើងឯក ។

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
ក្រសួងព័ត៌មាន និងក្រុមហ៊ុន OPPO បានធ្វើសន្និសីទកាសែតពីការប្រកួតថតរូបទូរស័ព្ទដៃ SEE CAMBODIA 2024 នៅក្នុងប្រទេសកម្ពុជា ដែលមានរង្វាន់ធំជាទឹកប្រាក់រហូតដល់ 12 លានរៀល

ក្រសួងព័ត៌មាន និងក្រុមហ៊ុន OPPO បានធ្វើសន្និសីទកាសែតពីការប្រកួតថតរូបទូរស័ព្ទដៃ SEE CAMBODIA 2024 នៅក្នុងប្រទេសកម្ពុជា ដែលមានរង្វាន់ធំជាទឹកប្រាក់រហូតដល់ 12 លានរៀល

ដោយ ប៉េងលីន
iPhone 17 Pro ទំនងជានឹងប្រើបន្ទះឈីបស្តង់ដារថ្មីខ្នាត 2nm ដំបូងគេរបស់ក្រុមហ៊ុន TSMC

iPhone 17 Pro ទំនងជានឹងប្រើបន្ទះឈីបស្តង់ដារថ្មីខ្នាត 2nm ដំបូងគេរបស់ក្រុមហ៊ុន TSMC

ដោយ ប៉េងលីន
iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

ដោយ ប៉េងលីន
Redmi Turbo 3 និង Redmi Pad Pro Harry Potter Edition បានបង្ហាញវត្តមានជាផ្លូវការណ៍

Redmi Turbo 3 និង Redmi Pad Pro Harry Potter Edition បានបង្ហាញវត្តមានជាផ្លូវការណ៍

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Xiaomi SU7 មានការបំពាក់នូវបច្ចេកវិទ្យា Super Power-Saving Mode អាចកំណត់ល្បឿនបានទៀតផង

រថយន្តអគ្គិសនី Xiaomi SU7 មានការបំពាក់នូវបច្ចេកវិទ្យា Super Power-Saving Mode អាចកំណត់ល្បឿនបានទៀតផង

ដោយ ប៉េងលីន
បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

ដោយ ប៉េងលីន