no-alternative title

វគ្គបណ្តុះបណ្តាលសាមសុង Tech Institute ជំនាន់ទី 4 ទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់និស្សិតជំនាញបច្ចេកទេស

រហូតមកដល់ពេលនេះ វគ្គបណ្តុះបណ្តាលសាមសុង Tech Institute  បានឈានដល់ជំនាន់ទី 4  ហើយ។ គួរបញ្ជាក់ថា ពីមួយជំនាន់ទៅមួយជំនាន់ វគ្គបណ្តុះបណ្តាលសាមសុង Tech Institute កាន់តែទទួលបានការគាំទ្រ និងការចាប់អារម្មណ៍យ៉ាងខ្លាំងពីនិស្សិតជំនាញបច្ចេកទេស ដោយសារវគ្គបណ្តុះបណ្តាលនេះបានផ្តោតយ៉ាងសំខាន់លើវិស័យអប់រំ និងបច្ចេកវិទ្យាក្នុងប្រទេសកម្ពុជា ព្រមទាំងជួយឧបត្ថម្ភសម្ភារៈបរិក្ខារសិក្សាផ្សេងៗដល់និស្សិតដើម្បីប្រើប្រាស់ក្នុងពេលមកំពុងសិក្សាផងដែរ។

លោក ជា ចាន់ណា ជានិស្សិតឆ្នាំទី 2 ផ្នែកបរិក្ខារម៉ាស៊ីនត្រជាក់ ដែលកំពុងរៀនក្នុងវគ្គបណ្តុះបណ្តាលនេះ បានឲ្យដឹងថា៖ «អ្វីដែលធ្វើឲ្យខ្ញុំចាប់អារម្មណ៍ពីវគ្គបណ្តុះបណ្តាលសាមសុង Tech Institute នេះ ក៏ព្រោះតែក្រុមហ៊ុនសាមសុងសម្បូរទៅដោយផលិតផលថ្មីៗ ដែលមានបច្ចេកវិទ្យាខ្ពស់ ដូចជាទូទឹកកក ម៉ាស៊ីនបោកគក់ និងម៉ាស៊ីនត្រជាក់ជាដើម។ល។ ប្រសិនបើយើងទទួលការសិក្សានៅខាងក្រៅ គឺកម្រនឹងទទួលបានឱកាសក្នុងការសិក្សាពីជំនាញទាំងនេះ ក៏ដូចជាឱកាសសិក្សាពីឧបករណ៍ទំនើបៗទាំងនេះណាស់ផងដែរ»។

កញ្ញា ចន ចន្ត្រា ដែលជានិស្សិតផ្នែកអេទ្បិចត្រូនិក Samsung Smart TV បានបង្ហាញចំណាប់អារម្មណ៍ថា៖ «មូលហេតុដែលនាងខ្ញុំបានចាប់យកផ្នែកអេទ្បិចត្រូនិក ក៏ព្រោះតែខ្ញុំចូលចិត្តផលិតផលសាមសុង ហើយខ្ញុំចង់យល់ដឹងបន្ថែមអំពី Smart TV ផងដែរ។ ខ្ញុំសូមថ្លែងអំណរគុណយ៉ាងខ្លាំងដល់ក្រុមហ៊ុនសាមសុង ដែលបានបង្កើតវគ្គបណ្តុះបណ្តាលនេះទ្បើងនៅក្នុងប្រទេសកម្ពុជា ដើម្បីឲ្យកូនខ្មែរបានយល់ដឹងពីបច្ចេកវិទ្យាទំនើបៗរបស់ផលិតផលសាមសុង ក៏ដូចជាផ្តល់ចំណេះដឹងដ៏ល្អមកយើងទាំងអស់គ្នាផងដែរ»។

រូបភាពពាណិជ្ជកម្ម
no-alternative title

នៅក្នុងវគ្គបណ្តុះបណ្តាលសាមសុង Tech Institute សិស្សានុសិស្សទាំងអស់ នឹងត្រូវឆ្លងកាត់ការប្រលងបញ្ចប់ការសិក្សាដើម្បីទទួលវិញ្ញាបនបត្រ ហើយសិស្សពូកែចំនួន ៨ នាក់នឹងទទួលបានឱកាសការងារ ព្រមទាំងការបណ្តុះបណ្តាលការងារពីក្រុមហ៊ុនសាមសុង និងបណ្តាញដៃគូក្រុមហ៊ុនធំៗ ជាច្រើនទៀតរបស់ក្រុមហ៊ុនសាមសុងក្នុងប្រទេស កម្ពុជា។

លោក រឿង ថៃ ជាគ្រូបណ្តុះបណ្តាលជំនាញទូរស័ព្ទដៃ និងធ្លាប់ជាសិស្សជំនាន់ទី 1 បានឲ្យដឹងថា៖ «បើប្រៀបធៀបវគ្គបណ្តុះបណ្តាលសាមសុង Tech Institute កាលពីជំនាន់ទី 1 និងជំនាន់ទី 4 នេះ មានការខុសប្លែកគ្នាច្រើន ដោយក្នុងជំនាន់ទី 1 ទូរស័ព្ទដៃដែលបានឧបត្ថម្ភដោយក្រុមហ៊ុនសាមសុង មិនទាន់មានភាពជឿនលឿន និងមានចំនួនតិច ប៉ុន្តែសម្រាប់ជំនាន់ទី៤ វិញ ខ្ញុំបានសង្កេតឃើញថាក្រុមហ៊ុនសាមសុងបានជួយឧបត្ថម្ភទូរស័ព្ទដៃថ្មីៗជាច្រើនគ្រឿង ដែលមានបច្ចេកវិទ្យាទំនើបសមស្របទៅនឹងទីផ្សារបច្ចុប្បន្ន»។

គាត់ក៏បានបន្តទៀតថា៖ «ក្នុងនាមខ្ញុំបាទ ជាគ្រូបង្រៀនម្នាក់ក្នុងវគ្គបណ្តុះបណ្តាលនេះ ខ្ញុំទទួលបានអត្ថប្រយោជន៍ជាច្រើនពីវគ្គ បណ្តុះបណ្តាលរបស់ក្រុមហ៊ុនសាមសុងផ្ទាល់ ព្រមទាំងចំណេះដឹង និងជំនាញដ៏ច្បាស់លាស់មួយដើម្បីយកមកង្រៀនដល់សិស្សនិសិត្សដែលបានចូលរួមក្នុងវគ្គបណ្តុះបណ្តាលនេះ។» នេះសបញ្ជាក់ឲ្យឃើញថា វគ្គបណ្តុះបណ្តាលសាមសុង Tech Institute គឺជាសកម្មភាពប្រកបដោយការទទួលខុសត្រូវដ៏ខ្ពស់មួយផ្សេងទៀតរបស់ក្រុមហ៊ុនសាមសុង ដោយខ្លួនបានជួយជ្រោមជ្រែង និងបណ្តុះបណ្តាល ធនធានមនុស្សនៅក្នុងប្រទេសកម្ពុជាយើងស្របទៅនឹងតម្រូវការដ៏ខ្ពស់ក្នុងទីផ្សារការងារនាពេលបច្ចុប្បន្ន និងនាពេលអនាគត។

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

ដោយ ប៉េងលីន
បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

ដោយ ប៉េងលីន
ASUS Zenbook S13 OLED 13.3 អ៊ីង រូបរាងស្អាត កម្រ់ាស់ស្លីម បំពាក់នូវបន្ទះឈីប Intel Core Ultra 7 ដាក់លក់ក្នុងតម្លៃ $1399 ប៉ុណ្ណោះ

ASUS Zenbook S13 OLED 13.3 អ៊ីង រូបរាងស្អាត កម្រ់ាស់ស្លីម បំពាក់នូវបន្ទះឈីប Intel Core Ultra 7 ដាក់លក់ក្នុងតម្លៃ $1399 ប៉ុណ្ណោះ

ដោយ ប៉េងលីន
Leica Leitz Phone 3 បង្ហាញខ្លួនជាមួយសិនស័រកាមេរ៉ាដ៏ពិសេសកម្រិត 1 អ៊ីង និងបន្ទះឈីប Snapdragon 8 Gen 2

Leica Leitz Phone 3 បង្ហាញខ្លួនជាមួយសិនស័រកាមេរ៉ាដ៏ពិសេសកម្រិត 1 អ៊ីង និងបន្ទះឈីប Snapdragon 8 Gen 2

ដោយ ប៉េងលីន
បែកធ្លាយតម្លៃ Huawei P70 Series ខណៈដែលការបង្ហាញវត្តមានស្មាតហ្វូននេះ នៅមិនទាន់ច្បាស់នៅឡើយទេ!

បែកធ្លាយតម្លៃ Huawei P70 Series ខណៈដែលការបង្ហាញវត្តមានស្មាតហ្វូននេះ នៅមិនទាន់ច្បាស់នៅឡើយទេ!

ដោយ ប៉េងលីន
ASUS Zenbook DUO 14 អ៊ីង Dual Screen កុំព្យូទ័រអេក្រង់ភ្លោះ ដំបូងបំផុតរបស់ពិភពលោក បង្ហាញខ្លួននៅកម្ពុជា

ASUS Zenbook DUO 14 អ៊ីង Dual Screen កុំព្យូទ័រអេក្រង់ភ្លោះ ដំបូងបំផុតរបស់ពិភពលោក បង្ហាញខ្លួននៅកម្ពុជា

ដោយ ប៉េងលីន