no-alternative title

Sony A9 កាមេរ៉ាស៊េរីថ្មីរបស់ក្រុមហ៊ុន SONY មានសមត្ថភាខ្ពស់ អាចប្រើបានគ្រប់កាលៈទេសៈ និងគ្រប់សកម្មភាព

Sony Alpha 9  គឺជាកាមេរ៉ាស៊េរីថ្មីដំបូងបំផុតរបស់ក្រុមហ៊ុន SONY ដែលមានគោលដៅក្នុងការថតរូបអាជីពសម្រាប់អាពាហ៍ពិពាហ៍ ការថតសកម្មភាពខាងក្រៅ និងការថតរូបកីឡាជាដើម។ កាមេរ៉ាអាជីពស៊េរីថ្មីនេះ គឺមានភ្ជាប់ជាមួយនឹងសែនស័រទំហំ 24 មេហ្គាភិចសែល កម្រិត Full-Frame Mirrorless Camera ដែលអាចថតរូបនៅក្នុងល្បឿនដល់ទៅ 20 Frames ក្នុងមួយវិនាទី ហើយវាថែមទាំងភ្ជាប់ជាមួយនឹងមុខងារ Autofocus ថែមទៀតផង។ អ្វីដែលកាន់តែពិសេសជាងនេះទៀតនោះ ការប្រើប្រាស់នូវ Viewfinder Lag រូបរាងថ្មី ពិតជាធ្វើអោយលោកអ្នកទទួលបានរូបភាពកាន់តែអស្ចារ្យល្អប្រសើរបំផុតនៅក្នុងការថតរូប។ ក្រុមហ៊ុន SONY បានពង្រឹងនូវសមត្ថភាពរបស់កាមេរ៉ាស៊េរីថ្មីនេះ ល្បឿនលឿន និងស្ងាត់បំផុតក្នុងការថតរូប ហើយជាពិសេសរូបភាពដែលទទួលបាននៅលើកាមេរ៉ាស៊េរីថ្មីនេះពិតជាមិនធម្មតានោះទេ។

ក្រឡេកទៅមើលតួខ្លួនរបស់កាមេរ៉ាស៊េរីថ្មីនេះវិញ គឺពិតជាមានភាពរឹងមាំខ្លាំងក្លាមែនទែន។ នៅផ្នែកលើលើគេសង្កេតឃើញមានប៊ូតុងជាច្រើនសម្រាប់កំណត់មុខងារក្នុងការប្រើប្រាស់ដ៏ទំនើបបំផុតក្នុងការថតរូប រួមទាំងគន្លឹះបិទបើកកាមេរ៉ាខាងដែរ។ ចំនែកផ្ទៃខាងមុខរបស់កាមេរ៉ានេះវិញ គេសង្កេតឃើញមានអេក្រង់ Touchscreen មួយជាមួយអេក្សរ SONY និងប៊ូតុងកំណត់មុខងារជាច្រើនកាន់តែសម្បូរបែប។ នៅគែមផ្នែកខាងស្តាំ គេង្កេតឃើញមានរន្ធដោតជាច្រើនពិសេស គឺរន្ធដាក់កាតម៉េមូរីចំនួន 2 Slot ថែមទៀត។ សម្រាប់ថាមពលថ្មរបស់កាមេរ៉ានេះវិញ គឺជាប្រភេទ “Z” Series ដែលមានសមត្ថភាពប្រើប្រាស់បានយូរជាងថាមពលថ្មីស៊េរី “W” Series ដល់ទៅ 2.2 ដង។ ក្រៅពីរន្ធដោតកាតចំនួន 2 នេះ យើងសង្កេតឃើញមានរន្ធ Ethernet Jack សម្រាប់ប្រើប្រាស់ជា FTP ដើម្បីធ្វើការ Upload ដោយផ្ទាល់នៅក្នុងព្រឹត្តិការណ៍ណាមួយថែមទៀតផង ពិសេសវាភ្ជាប់ចាមួយនឹងរន្ធ Headphone, Microphone និង mini-HDMI Jacks ដែលអ្នកអាចប្រើប្រាស់បានតាមតម្រូវការ។ 

កាមេរ៉ាស៊េរីថ្មី Sony Alpha 9 ភ្ជាប់ជាមួយនឹងកាមេរ៉ាទំហំ 24 មេហ្គាភិចសែល Full Frame Stacked CMOS ដែលមានល្បឿនថតនៅក្នុងកម្រិតលឿនដល់ទៅ 20fps ជាមួយនឹងមុខងារ Full AF (Electronic Shutter, 12-bit Files)។ ពិសេសជាងនេះទៀតនោះ កាមេរ៉ាដ៏ទំនើបនេះ ភ្ជាប់ជាមួយនឹងមុខងារ 5-Axis Image Stabilization អេក្រង់ OLED Viewfinder (1280 x 960 ភិចសែល)។ កាមេរ៉ាស៊េរីថ្មីនេះ មានការរចនារូបរាងស្រស់ស្អាតល្អឥតខ្ចោះដែលអាចផ្តិតរូបភាពលម្អិតបានគ្រប់ជ្រុងជ្រោយ និងពន្លឺច្បាស់ស្រស់ស្អាត។ មានន័យថា បើទោះបីជាលោកអ្នកស្ថិតនៅក្នុងទីងងឹតក្តី រូបភាពនៃការថតរបស់កាមេរ៉ានេះគឺម៉ត់ក្នុងកម្រិតខ្ពស់បំផុត។ 

រូបភាពពាណិជ្ជកម្ម
no-alternative title

ក្រុមហ៊ុន SONY បានអះអាងថា កាមេរ៉ាស៊េរីថ្មី Sony Alpha 9 ភ្ជាប់ជាមួយនឹងប្រព័ន្ធមុខងារការពារធូលី និងសំណើមបានយ៉ាងល្អ ប៉ុន្តែវាមិនមានមុខងារការពារការជ្រាបទឹកនោះទេ។ បើទោះបីជាកាមេរ៉ានេះមើលទៅមិនមានលក្ខណៈខុសគ្នាខ្លាំងទៅនឹងកាមេរ៉ាម៉ូដែលមុនៗនោះក្តី Viewfinder ថ្មីនៅលើកាមេរ៉ានេះពិតជាអស្ចារ្យ និងពង្រឹងសមត្ថភាពខ្លាំងក្លាបើធៀបជាមួយ កាមេរ៉ាជំនាន់មុនៗ។ លោកអ្នកក៏អាចធ្វើការរៀបចំផងដែរនៅលើ Menu តាមរយៈការចូលទៅក្នុង “MY MENU” ដើម្បីរៀបចំមុខងារណាមួយដែលអ្នកចង់ប្រើប្រាស់។ នៅក្នុងកាមេរ៉ានេះភ្ជាប់ជាមួយមុខងារ Memory Recall Modes រួមទាំង Modes ជាច្រើនទៀតសម្រាប់ការថតវីដេអូកម្រិត 4K និងការថត Slow-Motion 1080p កាន់តែសម្បូរបែប៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

ដោយ ប៉េងលីន
Samsung ឡើងឈរលើកំពូលតារាងនៅក្នុងត្រីមាសទី 1 ឆ្នាំ 2024 បន្ទាប់ពីការនាំចេញទៅលើ iPhone មានការធ្លាក់ចុះ

Samsung ឡើងឈរលើកំពូលតារាងនៅក្នុងត្រីមាសទី 1 ឆ្នាំ 2024 បន្ទាប់ពីការនាំចេញទៅលើ iPhone មានការធ្លាក់ចុះ

ដោយ ប៉េងលីន
បញ្ហាការផលិត Huawei Pura 70 Series អាចនឹងធ្វើអោយការផ្គត់ផ្គង់ទៅលើម៉ូដែល Pro មានការលំបាក

បញ្ហាការផលិត Huawei Pura 70 Series អាចនឹងធ្វើអោយការផ្គត់ផ្គង់ទៅលើម៉ូដែល Pro មានការលំបាក

ដោយ ប៉េងលីន
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
iPhone 16 Pro នឹងបំពាក់នូវ Lens ថ្មី ដែលនឹងមានការពង្រឹងគុណភាពរូបភាពកាន់តែប្រសើរ

iPhone 16 Pro នឹងបំពាក់នូវ Lens ថ្មី ដែលនឹងមានការពង្រឹងគុណភាពរូបភាពកាន់តែប្រសើរ

ដោយ ប៉េងលីន
ក្រុមហ៊ុនផលិតរថយន្ត Polestar ត្រៀមបង្ហាញនូវស្មាតហ្វូនដំបូងបំផុតរបស់ខ្លួននៅថ្ងៃទី 23 ខែមេសាខាងមុខនេះ

ក្រុមហ៊ុនផលិតរថយន្ត Polestar ត្រៀមបង្ហាញនូវស្មាតហ្វូនដំបូងបំផុតរបស់ខ្លួននៅថ្ងៃទី 23 ខែមេសាខាងមុខនេះ

ដោយ ប៉េងលីន