no-alternative title

មកដល់ថ្មីហ្គេមម៉ាស៊ីន MSI GS63 7RE STEALTH មានកម្រាស់ស្តើង មានសមត្ថភាពខ្លាំង និងមានរូបរាងស្រស់ស្អាតគ្មានពីរ

ក្រុមហ៊ុន MSI តែងតែនាំយកនូវម៉ាស៊ីនកុំព្យូទ័រដែលមានសមត្ថភាពខ្លាំងផ្តល់នូវភាពរីករាយក្នុងការប្រើប្រាស់ជាទីបំផុត។ ក្នុងនាមជាក្រុមហ៊ុនដែលនាំមុខគេនៅក្នុងទីផ្សារពិភពលោក ក្រុមហ៊ុន MSI តែងតែផ្តល់នូវភាពអស្ចារ្យ និងលក្ខណៈពិសេសខ្លាំងក្លាជានិច្ចសម្រាប់បំពេញតម្រូវការរបស់អ្នកប្រើប្រាស់។ ថ្មីៗនេះ ក្រុមហ៊ុន MSI នាំយកនូវកុំព្យូទ័រ MSI GS63 7RE STEALTH ដែលមានរូបរាងស្តើង ស្រស់ស្អាត និងទាក់ទាញបំផុត។ កុំព្យូទ័រស៊េរីថ្មីនេះភ្ជាប់ជាមួយនឹង GeForce GTX-Powered Gaming ដែលបំពាក់នូវប្រព័ន្ធដំណើរការខ្លាំងក្លាបំផុត។ GeForce GTX 10-Series GPUs ពង្រឹងសមត្ថភាពរបស់កុំព្យូទ័រនេះលឿនជាងមុន 3 ដងបើធៀបជាមួយនឹង GPUs ជំនាន់មុន។ ក្រាហ្វិកនេះបង្កើតឡើងជាមួយនឹង Ultra-Fast FinFET និងបច្ចេកវិទ្យា High-Bandwidth Memory និងទ្រទ្រង់នូវមុខងារ DirextX 12 ដែលផ្តល់នូវល្បឿនលឿនអស្ចារ្យ និងបទពិសោធន៍នៃការលេងហ្គេមកាន់តែរលូនជានិច្ច។

ជាមួយនឹងបច្ចេកវិទ្យានៃប្រព័ន្ធ Cooler Boost Trinity Cooling សម្រាប់ជំនួយទៅដល់ប្រព័ន្ធត្រជាក់នៃម៉ាស៊ីន និងក្រាហ្វិកកាតជំនាន់ចុងក្រោយ GeForce GTX 1050 Ti GPU ដែលអាចទ្រទ្រង់នូវការប្រើប្រាស់ 3D ក្រាហ្វិកកម្លាំងខ្លាំងជាង GeForce GTX 970M ។ ក្រឡេកទៅមើលអេក្រង់របស់កុំព្យូទ័រ MSI GS63 7RE STEALTH នេះវិញប្រើប្រាស់កញ្ចក់ IPS ដែលមានពន្លឺ ពណ៌ 72% NTSC ដែលមានកម្រិតភិចសែលខ្ពស់រួមជាមួយនឹងកម្រិតភ្លឺច្បាស់ជាងមុន 40% និងកម្រិត Contrast Level 20% ភ្លឺស្រស់ស្អាតបំផុតបើធៀបជាមួយនឹងបន្ទះ TN ធម្មតា។ អេក្រង់ដ៏ភ្លឺរលោងនេះពិតជានាំយកនូវបទពិសោធន៍ True-to-life Viewing ថ្មីបំផុត។

ក្រុមវិស្វករជាច្រើនរបស់ក្រុមហ៊ុន MSI ពង្រឹងទៅលើលក្ខណៈសម្បត្តិរបស់កុំព្យូទ័រស៊េរីថ្មីកាន់តែខ្លាំងក្លា និងរូបរាងតូចងាយស្រួលយកតាមខ្លួន។ កុំព្យូទ័រស៊េរីថ្មីនេះមានកម្រាស់ត្រឹមតែ 17.7mm រូបរាងស្រោបដោយអាលុយមីញ៉ូមរលើបរលោង និងមានទំងន់ត្រឹមតែ 1.9 គីឡូក្រាមតែប៉ុណ្ណោះ។ MSI GS63 7RE STEALTH ក៏ប្រើប្រាស់នូវបច្ចេកវិទ្យា MSI True Color Technology សហការជាមួយនឹងក្រុមហុន Portrait Displays, Inc ដែលផ្តល់នូវពន្លឺភ្លឺច្បាស់ RGBs 100% ។ 

រូបភាពពាណិជ្ជកម្ម
no-alternative title

កុំព្យូទ័រ MSI GS63 7RE STEALTH ដំណើរការបន្ទះឈីប Intel Core i7 Processor ជំនាន់ទី 7 និងប្រព័ន្ធប្រតិបត្តិការ Windows 10 Home/Pro និងក្រាហ្វិកកាតបច្ចេកវិទ្យាចុងក្រោយ GeForce GTX 1050 Ti 4GB GDDR5 ។ អេក្រង់របស់វាមានទំហំ 15.6 អ៊ីញកម្រិតភាពច្បាស់ UHD 3840 x 2160 IPS Level Panel រួមជាមួយនឹងបច្ចេកវិទ្យា Boost Trinity, X Boost, SHIFT សម្រាប់ពង្រឹងទៅលើល្បឿនដំណើរការនៃកម្លាំងម៉ាស៊ីន និងបច្ចេកវិទ្យាសំឡេង Nahimic 2 Sound Technology ដែលជះសំឡេងកម្រិត 360 ដឺក្រេ ថែមទៀតផង។ កាន់តែពិសេសជាងនេះទៀតនោះ Keyboard របស់កុំព្យូទ័រនេះជាប្រភេទ Color Backlighting ងាយស្រួលបញ្ជាទៅលើគ្រាប់ Keys និង SteelSeries Engine 3 ជាមួយនឹង GameSense ដ៏អស្ចារ្យ៕  

អាចរកជាវបាននៅហាង I.T Computer  092 222 420

 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន