no-alternative title

MSI Cambodia បានបើកសម្ពោធនូវ Concept Store របស់ខ្លួនដំបូងបំផុតនៅក្នុងប្រទេសកម្ពុជា

នៅថ្ងៃទី 19 ខែសីហានេះ MSI ជាម៉ាកនៃផលិតផលសម្រាប់ហ្គេមម៉ាស៊ីន ដែលនាំកំពុងតែមុខគេនៅលើពិភពលោក បានរួមសហការជាមួយនិង Dragon Computer បើកសម្ពោធនូវ MSI Concept Store ដំបូងបង្អស់របស់ខ្លួននៅក្នុងទីក្រុងភ្នំពេញ មានទីតាំងស្ថិតនៅតាមបណ្តាយមហាវិថីកម្ពុជាក្រោម ក្បែរស្តុបណានជីង។ 

តាមការបញ្ជាក់របស់កញ្ញា Tanya Fang ដែលជានាយកគ្រប់គ្រងក្រុមហ៊ុន MSI ផ្នែក Notebook ប្រចាំប្រទេសកម្ពុជា បានមានប្រសាសន៍ថា នារយះពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយសារមើលឃើញពីកំណើនសេដ្ឋកិច្ច ក៏ដូចជាជីវភាពប្រជាជនកម្ពុជា មានការរីកចំរើនខ្លាំង គួបផ្សំជាមួយនិងវិស័យហ្គេម និងព័តមានវិទ្យាមានសន្ទុះខ្លាំងផងនោះ ទើបក្រុមហ៊ុន MSI បានសម្រេចបើកសម្ពោធនូវ MSI Concept Store នេះឡើងនៅពេលនេះ។ 

កញ្ញា Tanya Fang បានបន្ថែមថា MSI Concept Store នឹងក្លាយទៅជាទីកន្លែងថ្មីមួយ ដែលនឹងផ្តល់ជូនអតិថិជនគ្រប់គ្នា ជាមួយនឹងបទពិសោធន៍ថ្មីៗ នៃបច្ចេកវិទ្យាចុងក្រោយបង្អស់នៃ ហ្កេមម៉ាស៊ីន។ ហើយនៃនេះ គឺជា  MSI concept store ទី 15 ហើយ ដែលបានបើកបំរើជួនអតិថិជននៅក្នុងតំបន់អាស៊ីនេះ។ ចាប់ពីពេលនេះទៅ អតិថិជនទាំងអស់ អាចមកសាកល្បងប្រើប្រាស់ និងស្វែងយល់អោយបានកាន់តែច្បាស់នូវផលិតផលថ្មីៗនៃ MSI Notebook Game រួមជាមួយនិងផលិតផល Game ជាច្រើននៅទីនេះ បានដោយសេរី ហើយអតិថិជនថែមទាំងអាចសាកសួរព័តមានផ្សេងៗ បានជាមួយនិងអ្នកជំនាញរបស់យើងថែមទៀតផង។ គួរបញ្ជាក់ថា MSI គឺជាក្រុមហ៊ុនដំបូងគេ នៅក្នុងពិភពលោកដែលទទួលបានសិទ្ធិ ផ្តាច់មុខនៅក្នុងការបំពាក់ Gaming Feature និងផ្គត់ផ្គង់គ្រប់ខ្សែស្រឡាយ Gaming Laptop ចាប់ពីកម្រិតទាប រហូតដល់កម្រិតខ្ពស់ ដើម្បីបំពេញតម្រូវការរបស់អ្នកលេងហ្គេមគ្រប់ប្រភេទ។

រូបភាពពាណិជ្ជកម្ម
no-alternative title

នៅក្នងពិធីនេះ ក្រុមហ៊ុន MSI ក៏បានបញ្ចេញនូវម៉ូដែលថ្មីផងដែរគឺ GE63/73 Raider ដែលជា Notebook Game ជំនាន់ថ្មីរបស់ខ្លួន ដែលមានរូបរាងថ្មី និងត្រូវបានរចនាយ៉ាងស្រស់ស្អាត ដោតួទាំងមូលគឺធ្វើពីអាលុយមីញ៉ូម និងបំពាក់មកជាមួយនូវប្រព័ន្ធ Cooler Boost 5 ស៊េរីថ្មីចុងក្រោយបង្អស់។ អ្វីដែលប្លែកនោះ គឺនៅលើ Key នីមួយៗនៃ Notebook ថ្មីនេះ គឺមានបំពាក់ភ្លើងចំរុះពណ៌ RGB backlight, 120Hz Gaming Display និង Dynaudio Giant Speaker។ រាល់បច្ចេកវិទ្យាដែលបំពាក់នៅលើ GE63/73 Raider បាននាំមកជាមួយ នូវបទពិសោធន៍នៃការលេងហ្គេមយ៉ាងល្អដល់អ្នកចូលចិត្តលេងហ្គេម ទៅលើល្បឿនដំណើការ លឿន កម្រិតនៃភាពច្បាស់ គុណភាពសម្លេង ការគ្រប់គ្រង និងការភ្ជាប់ជាមួយអ៊ីនធឺណេតមិនមាន ការរអាក់រអួល។

កញ្ញា Tanya Fang បានបន្តទៀតថា ក្រៅពីបានសាកល្បងជាមួយនិងផលិតផល MSI នៅពេលដែលលោកអ្នកទិញ MSI Laptop ម៉ូដែលណាមួយក្នុងអំឡុងពីថ្ងៃទី 19-31 ខែសីហា និងទទួលបានកញ្ចប់កាដូ ដែលមានរបស់ជា ច្រើនដូចជា Backpack, Gaming Headset, ឬ Gaming Mouse, Lucky edge of the cup, Mini Block, ។ល។ សូមជំរាបថា MSI Concept Store មានទីតាំងស្ថិតនៅផ្ទះលេខ 408E0, St 128 តាមបណ្តាយមហាវិថីកម្ពុជាក្រោម ខ័ណ្ឌ 7មកករា ក្រុងភ្នំពេញ។ សំរាប់ព័តមានបន្ថែមសូមចូលទៅកាន់  www.facebook.com/MSICambodia/

 

 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
ទូរទស្សន៍ AI ដំបូងគេបង្អស់ មានវត្តមានក្នុងទីផ្សាកម្ពុជាហើយ នៅលើទូរទស្សន៍ Neo QLED 8K របស់សាមសុង

ទូរទស្សន៍ AI ដំបូងគេបង្អស់ មានវត្តមានក្នុងទីផ្សាកម្ពុជាហើយ នៅលើទូរទស្សន៍ Neo QLED 8K របស់សាមសុង

ដោយ ប៉េងលីន
ឆ្នាំថ្មីទិញមួយបានបី! ! កំពូលស្មាតហ្វូនអេក្រង់បត់ HONOR Magic V2 5G ប្រើតួ Titanium តម្លៃ 1,499$ ថែមជូននាឡិកាឆ្លាតវៃ HONOR Watch Gs 3 តម្លៃ 239$ និង Case 59$ ភ្លាមៗ!

ឆ្នាំថ្មីទិញមួយបានបី! ! កំពូលស្មាតហ្វូនអេក្រង់បត់ HONOR Magic V2 5G ប្រើតួ Titanium តម្លៃ 1,499$ ថែមជូននាឡិកាឆ្លាតវៃ HONOR Watch Gs 3 តម្លៃ 239$ និង Case 59$ ភ្លាមៗ!

ដោយ ប៉េងលីន
ក្រសួងព័ត៌មាន និងក្រុមហ៊ុន OPPO បានធ្វើសន្និសីទកាសែតពីការប្រកួតថតរូបទូរស័ព្ទដៃ SEE CAMBODIA 2024 នៅក្នុងប្រទេសកម្ពុជា ដែលមានរង្វាន់ធំជាទឹកប្រាក់រហូតដល់ 12 លានរៀល

ក្រសួងព័ត៌មាន និងក្រុមហ៊ុន OPPO បានធ្វើសន្និសីទកាសែតពីការប្រកួតថតរូបទូរស័ព្ទដៃ SEE CAMBODIA 2024 នៅក្នុងប្រទេសកម្ពុជា ដែលមានរង្វាន់ធំជាទឹកប្រាក់រហូតដល់ 12 លានរៀល

ដោយ ប៉េងលីន
បន្ទាប់ពីលក់នៅប្រទេសថៃ! នៅពេលេនះ រថយន្តអគ្គិសនីស៊េរីថ្មី Kia EV9 បានបើកទទួលការកក់មុននៅក្នុងទីផ្សារប្រទេសម៉ាឡេស៊ី

បន្ទាប់ពីលក់នៅប្រទេសថៃ! នៅពេលេនះ រថយន្តអគ្គិសនីស៊េរីថ្មី Kia EV9 បានបើកទទួលការកក់មុននៅក្នុងទីផ្សារប្រទេសម៉ាឡេស៊ី

ដោយ ប៉េងលីន
ទីផ្សារលក់រថយន្តអគ្គិសនីប្រទេសឥណ្ឌាអាចនឹងមានកំណើនដល់ 66% ក្នុងឆ្នាំ 2024

ទីផ្សារលក់រថយន្តអគ្គិសនីប្រទេសឥណ្ឌាអាចនឹងមានកំណើនដល់ 66% ក្នុងឆ្នាំ 2024

ដោយ ប៉េងលីន
ក្រុមហ៊ុនផលិតរថយន្ត Toyota នឹងចាប់ដៃជាមួយក្រុមហ៊ុន Huawei ដើម្បីអភិវឌ្ឍទៅលើប្រព័ន្ធបើកបរឆ្លាតវៃជំនាន់ថ្មី

ក្រុមហ៊ុនផលិតរថយន្ត Toyota នឹងចាប់ដៃជាមួយក្រុមហ៊ុន Huawei ដើម្បីអភិវឌ្ឍទៅលើប្រព័ន្ធបើកបរឆ្លាតវៃជំនាន់ថ្មី

ដោយ ប៉េងលីន