no-alternative title

ក្រុមហ៊ុន ZOPO បានបង្ករភាពភ្ញាក់ផ្អើលយ៉ាងខ្លាំងដល់អតិថិជនជាមួយនិងក្បួនរ៉ឺម៉ក់ម៉ូតូកង់បីជាច្រើនគ្រឿង ដែលមានពាក់ស្លាកសញ្ញារបស់ខ្លួន

កាលពីថ្ងៃ 19 ខែ ខែសីហា ឆ្នាំ 2017 នេះ ក្រុមហ៊ុន ZOPO ដែលជាក្រុមហ៊ុនទូរស័ព្ទដៃដ៏ល្បីឈ្មោះមួយនៅក្នុងចំណោមក្រុមហ៊ុនជាច្រើន ដែលកំពុងតែមានវត្តមាននៅក្នុងទីផ្សារកម្ពុជា បានបង្ករភាពភ្ញាក់ផ្អើលដ៏ធំ និងប្លែកជាទីបំផុតដល់អតិថិជននៅកម្ពុជាយើង ជាមួយនិងកម្មវិធីដង្ហែរក្បួនរ៉ឺម៉ក់ម៉ូតូកង់បីជាច្រើនគ្រឿង ដែលមានលំអរទៅដោយស្លាកសញ្ញារបស់ខ្លួន ដោយបានធ្វើដំណើរតាមដងវិថីសំខាន់នានាៗក្នុងរាជធានីភ្នំពេញ គោលបំណងដើម្បីផ្សព្វផ្សាយផលិតផលិតរបស់ខ្លួនឲ្យអតិថិជនបានស្គាល់កាន់តែច្រើនថែមទៀត។

តាមការបញ្ជាក់របស់លោក ខុត មករា ដែលជាប្រធានផ្នែកទីផ្សាររបស់ក្រុមហ៊ុនទូរសព្ទ ZOPO បានឲ្យដឹងថា ក្រុមហ៊ុនទូរស័ព្ទ ZOPO បានមានវត្តមានលើទីផ្សារជិតមួយឆ្នាំមកហើយ ហើយមានអតិថិជនជាច្រើនបានគាំទ្រដល់ផលិតផលថ្មីរបស់យើង ព្រោះថា និយាយាពីតម្លៃ និងគុណភាពនៃស្មាតហ្វូន zopo សម្រាប់ប្រជាជនកម្ពុជាយើង គឺអាចទទួលយកបាន។ ជាមួយនឹងជោគជ័យ ក្រុមហ៊ុន មានចំណងចង់ចូលរួមចំណែកជួយសង្គមផងដែរ ដែលថ្ងៃនេះ ក្រុមហ៊ុនបាននាំយកអំណោយមកជួយដល់អង្គការហ៊្វុយហ្សូ ដូចបានឃើញនេះស្រាប់។

លោកបានបន្ថែមឲ្យដឹងថា ជំហានបន្ទាប់ ក្រុមហ៊ុននឹងធ្វើការងារសប្បុរសធម៌ជាបន្តបន្ទាប់ទៀត។ លោកប្រធានផ្នែកទីផ្សារដដែលបានបន្តថា ការផ្តល់អំណោយខ្លះនៅពេលនេះ គឺដោយ សារតែមើលឃើញលោក តា ហ៊្វុយហ្សូ គឺកំពុងតែមានជំងឺប្រចាំកាយ ហើយអង្គការកំពុងតែមានការខ្វះខាតផងនោះ ថ្នាក់ដឹកនាំក្រុមហ៊ុន ក៏បានសម្រេចជូនថវិកាមួយចំនួន ដែលទោះបីជាថវិកាទាំងនោះមិនច្រើនក៏ពិតមែន ប៉ុន្តែអាចជួយដោះទាល់មួយគ្រាផងដែរ។

រូបភាពពាណិជ្ជកម្ម
no-alternative title

ជាមួយគ្នានេះ លោក ស៊ូ សាវ៉ាង ហៅ តា ហ៊្វុយហ្សូ ក៏បានប្រាប់ក្រុមកាងារផងដែរថា លោកបានកើតជំងឺមហារីកថ្លើមជាច្រើនឆ្នាំមកហើយ អតីតប្លែងរូបនេះ ធ្លាប់បានទៅព្យាបាលនៅប្រទេសថៃចំនួនបីលើកមកហើយ ដែលថ្លៃនៃការព្យាបាលជំងឺនេះ គឺត្រូវបានគេដឹងថា អស់ជាច្រើនម៉ឺនដុល្លាររឯណោះ។ ហើយកន្លងមក មិនមែនមានតែក្រុមហ៊ុនទូរស័ព្ទ ZOPO បានចូលរួមជួយលោកនោះទេ ពោល គឺមានសប្បុរសជនព្រមទាំងប្រមុខរាជរដ្ឋាភិបាលក៏ធ្លាប់បានផ្ដល់វិការជួយព្យាបាលលោកជាច្រើនមកហើយជាហូហែរផងដែរ។ បច្ចុប្បន្នសុខភាពរបស់លោកបានប្រសើរជាងមុន ប៉ុន្តែត្រូវតាមដានជំងឺនិងប្រើប្រាស់ថ្នាំជាប្រចាំ ដែលត្រូវការថវិកាជាច្រើនថែមទៀត។ លោកតា ហ៊្វុយហ្សូ បានថ្លែងអំណរគុណដល់ក្រុមហ៊ុនទូរស័ព្ទ ZOPO ជាខ្លាំង ដែលបាឧបត្ថម្ភដល់ក្មេងៗក្នុងអង្គការជិត 20 នាក់ សូមជូនពរឲ្យក្រុមហ៊ុនទូរស័ព្ទមួយនេះ ទទួលបានភាពជោគជ័យនៅលើទីផ្សារកាន់តែច្រើនឡើងថែមទៀត៕

 

 

 

 

 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
 HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

ដោយ ប៉េងលីន
ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

ដោយ ប៉េងលីន
នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

ដោយ ប៉េងលីន
Hongqi EH7 Sedan EV រថយន្តអគ្គិសនីសុទ្ធ ប្រកាសលក់ផ្លូវការនៅទីផ្សារជាមួយតម្លៃ $31,900 ដុល្លារ

Hongqi EH7 Sedan EV រថយន្តអគ្គិសនីសុទ្ធ ប្រកាសលក់ផ្លូវការនៅទីផ្សារជាមួយតម្លៃ $31,900 ដុល្លារ

ដោយ ប៉េងលីន