no-alternative title

អតិថិជន Smart នឹងអាចប្រើប្រាស់សេវាអ៊ីនធើណែតកាន់លឿនជាងមុនរហូតដល់ 8 ដងជាមួយនិងបច្ចេកវិទ្យាថ្មី 4.5G ដំបូងគេនៅកម្ពុជា

ថ្ងៃទី 21 សីហា 2017 នៅសណ្ឋាគារសូហ្វីតែលភ្នំពេញ ក្រុមហ៊ុន Smart និង Huawei បានរួមគ្នាបង្ហាញ 4.5G  រឺ LTE Advance Pro ដែលជាបច្ចេកវិទ្យាថ្មី អាចបង្កើនប្រសិទ្ធភាពបណ្តាញទូរស័ព្ទ ដែលនឹងផ្តល់ជូនអតិថិជន Smart នូវអ៊ិនធឺណិតល្បឿនលឿនជាងមុខ រួមផ្សំជាមួយបទពិសោធន៍ និងការកម្សាន្តផ្សេងទៀតដែលផ្តល់ជូនដោយ Smart នៅលើសេវា 4G+ និង 4.5G នៅពេលនេះ។ ពិធីប្រកាសដាក់ដំណើរការបច្ចេកវិទ្យា 4.5G ជាផ្លូវការនៅកម្ពុជានៅពេលនេះ គឺប្រព្រឹត្តិទៅក្រោមវត្តមានរបស់ ឯកឧត្តម ត្រាំ អ៊ីវតឹក រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍កម្ពុជា រួមជាមួយនិងភ្ញៀវកត្តិយសជាច្រើនទៀត។

ក្រុមហ៊ុន Smart បានប្តេជ្ញាចិត្តថា នឹងបង្កើនសមត្ថភាពរបស់ខ្លួនអោយបានកាន់តែខ្លាំង នៅក្នុងការជម្រុញការអភិវឌ្ឍន៍ និងភាពរីកចម្រើនផ្នែកទូរគមនាគមន៍ និងអ៊ិនធឺណិតចល័តនៅព្រះរាជាណាចក្រកម្ពុជា។ សូមជំរាបថា នៅក្នុងឆ្នាំ 2014 Smart បានក្លាយទៅជាប្រតិបត្តិករដំបូងបង្អស់នៅកម្ពុជាដែលផ្តល់ជូនសេវា 4G LTE ។ ក្នុងឆ្នាំ 2016 ក្រុមហ៊ុន Smart បានចាប់ផ្តើមដំណើរការ 4G + ហើយបានពង្រីកសេវា 4G របស់ខ្លួននៅគ្រប់២៥ រាជធានីខេត្ត។ នៅក្នុងឆ្នាំ 2017 Smart បានដាក់ដំណើរការ 4G + ជាមួយ HD Voice ឬ VoLTE ដើម្បីបង្កើនបទពិសោធន៍សំលេងលឺច្បាស់ជាងមុន និង បន្តភាពឈានមុខរបស់ខ្លួនក្នុងការផ្តល់សេវាអ៊ិនធឺណិតល្បឿនលឿននៅកម្ពុជា។ 

ក្រុមហ៊ុន Smart បានបញ្ជាក់ថា បណ្តាញ 4.5G លឿនជាង 4G ធម្មតារហូតដល់ 8 ដង។ អាស្រ័យទៅតាមទំហំហ្វ្រេកង់ស៍ដែលមាន បច្ចេកវិទ្យានេះ អាចសម្រេចបាននូវល្បឿនអតិបរមា 1Gbps ជាមួយទូរស័ព្ទម៉ូដែលចុងក្រោយបំផុតរបស់ក្រុមហ៊ុន Samsung ក្រុមហ៊ុន Sony និងក្រុមហ៊ុន Huawei ។ គេរំពឹងថា ក្រុមហ៊ុនផលិតស្មាតហ្វូនកាន់តែច្រើននឹងបញ្ចូលមុខងារគាំទ្របច្ចេកវិទ្យានេះតាមរយៈការ upgrade សុហ្វវ៊ែរនៅក្នុងរយៈពេលប៉ុន្មានខែខាងមុខនេះ។ ការប្រើប្រាស់បច្ចេកវិទ្យា 256QAM 4x4 MIMO និងពហុបណ្តាញរួមគ្នា (Multi Carrier Aggregation) បណ្តាញសេវារបស់ Smart អាចសម្រេចបានរហូតដល់ 600 Mbps នៅក្នុងតំបន់មួយចំនួន គិតមកដល់បច្ចុប្បន្ន * ។

លោក ថូម៉ាស ហ៊ុន បានពន្យល់ថា “យើងប្រឹងប្រែងឲ្យក្លាយជាក្រុមហ៊ុនទូរគមនាគមន៍ដែលរីកចម្រើនបំផុតនៅកម្ពុជា។ Smart នៅតែបន្តធានាអោយបានថា អតិថិជនរបស់យើងអាចទទួលបានសេវាកម្មល្អបំផុត។ យើងបានបោះទុនវិនិយោគចំនួន 75 លានដុល្លារនៅឆ្នាំ 2016 និង 80 លានដុល្លារទៀតក្នុងឆ្នាំនេះ ដើម្បីពង្រីកនិងកែលម្អបណ្តាញ ដើម្បីផ្តល់ជូនសេវាអ៊ិនធឺណិត និងសេវាកម្មបែបឌីជីថលនានាបន្ថែមទៀត។

រូបភាពពាណិជ្ជកម្ម
no-alternative title

បន្ទាប់ពីបានក្លាយជាប្រតិបត្តិករដំបូងបង្អស់ដែលនាំយក 4G LTE និង 4G + មកកម្ពុជា ឥឡូវនេះយើងនាំមកនូវ 4.5G ដល់កម្ពុជាទៀត ហើយ 5G ក៏នឹងគង់តែនាំមកដែរ.  លោកបាននិយាយថា Smart កំពុងតែសិក្សាលទ្ធភាពបច្ចេកវិទ្យា 5G ដែលរួមមានបច្ចេកវិទ្យា Massive MIMO ដើម្បីធានាថាខ្លួនបានត្រៀមរួចរាល់ សម្រាប់ពេលដែលបទដ្ឋាននិងបច្ចេកវិទ្យានេះបានមកដល់។ ទោះបីជាវានៅថ្មីថ្មោងក៏ដោយ គេរំពឹងថា 5G នឹងនាំមកនូវល្បឿន ជាច្រើន Gbps សមត្ថភាពបណ្តាញធំទូលាយ ភាពយឺតយ៉ាវទាប និងសមត្ថភាពតភ្ជាប់ភ្លាមៗទៅនឹងឧបករណ៍ក្នុងពេលដំណាលគ្នា។ អ្នកជំនាញខាងផ្នែកនេះរំពឹងថា ការចាប់ផ្តើមដំណើរការបច្ចេកវិទ្យា 5G នឹងមកដល់នៅឆ្នាំ 2020 ។

លោក David Li អគ្គនាយកក្រុមហ៊ុន Huawei Technologies Cambodia បានមានប្រសាសន៍ថា “ខ្ញុំមានសេចក្តីរីករាយណាស់ដែលរួមសហការជាមួយក្រុមហ៊ុន Smart ដោយនាំយកបណ្តាញ 4.5G មកកម្ពុជា ហើយនឹងការខិតទៅរកបច្ចេកវិទ្យាជំនាន់ក្រោយ ។ ការវិវត្តន៍នៃបច្ចេកវិទ្យា 4.5G ពិតជានឹងនាំមកនូវការអភិវឌ្ឍសំខាន់ៗពីលើ 4G ដែលមាននៅពេលបច្ចុប្បន្ននេះ ក៏ដូចជាដើរតួនាទីជាស្ពានឆ្ពោះទៅរកបច្ចេកវិទ្យា 5G នាពេលអនាគត ដែលវានឹងគាំទ្រសេវានានារួមមាន សេវា Mobile Cloud Service ការទស្សនាវីដេអូក្នុងកម្រិត 4K Virtual Reality, Internet of Things និងបច្ចេកវិទ្យាអស្ចារ្យជាច្រើនទៀត។ 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន