no-alternative title

ក្រុមហ៊ុន Falcon Tech ប្រកាសនាំមកនូវទូរស័ព្ទ iPhone 6 សារជាថ្មី ជាមួយនិងរចនាបថថ្មី ពណ៌ថ្មី ទំហំថ្មី និងតម្លៃថ្មី 398 ដុល្លារ

បន្ទាប់ពីបានប្រកាសចូលខ្លួនមកកាន់ទីផ្សារស្មាតហ្វូននៃព្រះរាជាណាចក្រកម្ពុជា កាលពីខែកក្កដាកន្លងទៅថ្មីៗនេះ! នៅថ្ងៃនេះ ក្រុមហ៊ុន Falcon Tech ដែលទើបតែបានចាប់ដៃគូជាផ្លូវការជាមួយនឹង Apple Inc កាលពីពេលថ្មីនេះ បានប្រកាសថា ខ្លួននឹងនាំយកនូវស្មាតហ្វូន iPhone 6 ស៊េរី 2017 មកកាន់ទីផ្សារកម្ពុជា សារជាថ្មីម្តងទៀត ដែលស្មាតហ្វូនថ្មីនេះ ត្រូវបានក្រុមហ៊ុនច្នៃប្រឌិតជាមួយនិងរចនាបថថ្មី ដោយបានបំពាក់នូវទំហំផ្ទុកថ្មីទំហំ 32GB ដែលជាសមល្មមនឹងតម្រូវរបស់អ្នកប្រើប្រាស់នៅក្នុងប្រទេសកម្ពុជាតែម្តង។ 

 

តាមប្រសាសន៍របស់លោក Jim ដែលជានាយកគ្រប់គ្រង Falcon Tech Co., Ltd បានបញ្ជាក់ប្រាប់ ទស្សនាវដ្តី ពិភពអេឡិចត្រូនិក យ៉ាងដូច្នេះថា លោកពិតជាមានមោទកភាពខ្លាំងណាស់ ដែលបានចាប់ដៃគូជាមួយនិងក្រុមហ៊ុន Apple Inc នៅក្នុងការនាំមកនូវផលិតផល Apple មកកាន់កម្ពុជា ហើយពេលនេះ ក្រុមហ៊ុនរបស់លោក បានសម្រេចនាំយកនូវទូរស័ព្ទ iPhone 6 មកកាន់ទីផ្សារប្រទេសកម្ពុជា សារជាថ្មីម្តងទៀត ជាមួយនឹងរូបរាង រចនាបទថ្មី និងមានទំហំផ្ទុកថ្មីគឺ 32GB ដែលសមល្មមទៅនឹងតម្រូវការប្រើប្រាស់នាពលបច្ចុប្បន្ន ដោយមិនធំពេក និងមិនតូចពេក គឺល្មមប្រើតែម្តង ជាពិសេស គឺវាប្រើប្រាស់នូវវត្ថុធាតុដើមដូចគ្នាទៅហ្នឹងទូរស័ព្ទ iPhone7 អញ្ចឹងដែរ។ 

 

លោក Jim បានបន្តថា ជាមួយនឹងការមកដល់របស់ទូរស័ព្ទ iPhone 6 ស៊េរី 2017 ថ្មី នាពេលនេះ គឺអតិថិជននៅកម្ពុជា នឹងទទួលបាននូវអត្ថប្រយោជន៍យ៉ាង ទាំងតម្លៃ ក៏ដូចជាសេវាផ្សេងៗ រួមមានដូចជា ការបង់រំលស់ដោយគ្មានការប្រាក់ពីក្រុមហ៊ុន AEON រយៈពេលចំនួន 6 ខែ រួមជាមួយនិងការថែមជូននូវកញ្ចប់សេវាអ៊ីនធើណែតពីក្រុមហ៊ុន Smart រយៈចំនួន 6 ខែដូចគ្នា អ្វីដែលពិសេសបំផុតនោះ កឺមានការធានារយៈពេលមួយឆ្នាំពេញពីក្រុមហ៊ុន Apple ថែមទៀតផង ដូច្នេះជាមួយការជាវទូរស័ព្ទ iPhone 6 ស៊េរី 2017 នេះ អតិថិជន មិនចាំបាច់បារម្មណ៍ដូចកាលពីមុនឡើយ មានន័យថា លោកអ្នកមានការធានាពីក្រុមហ៊ុនរួចរាល់ហើយ។ លោកជឿជាក់ថា ជាមួយនឹងតម្លៃថ្មី 398 ដុល្លារ អតិថិជនទាំងអស់ នឹងរីករាយជាមួយនឹងការប្រើប្រាស់ទូរស័ព្ទថ្មីនេះ ដោយសារតែវាជាទូរស័ព្ទដែលបាននាំមកផ្ទាល់ពីក្រុមហ៊ុន Apple។ លោកបានបញ្ជាក់បន្ថែមទៀតថា iPhone 6 ស៊េរី 2017 ថ្មីនេះ មានតែមួយពណ៌ប៉ុណ្ណោះ គឺពណ៌មាស ( Gold) ហើយអតិថិជន អាចរកជាវបាននៅគ្រប់ហាងលក់ទូរស័ព្ទដៃទាំងអស់នៅទូទាំងព្រះរាជាណាចក្រកម្ពុជា។

រូបភាពពាណិជ្ជកម្ម
no-alternative title

 

Jim បានបញ្ជាក់យ៉ាងច្បាស់ថា Falcon Tech Co., Ltd គឺជាក្រុមហ៊ុនថ្មីមួយ ដែលទើបតែបង្កើតឡើងនៅក្នុងឆ្នាំ 2017 នេះ ហើយបានក្លាយជាអ្នកតំណាងចែកចាយដោយស្របច្បាប់ និងផ្លូវការ នៅក្នុងការនាំចូលផលិតផល Apple មកកាន់ទីផ្សារប្រទេសកម្ពុជា។ ចាប់ពីពេលនេះ អតិថិជនរបស់ Apple ទាំងអស់ នឹងមានមោទកភាពចំពោះការមកដល់របស់ Apple ផ្លូវការនៅ ពេលនេះ ដោយអតិថិជន អាចជាវ និងប្រើប្រាស់ផលិតផល ដែលមានគុណភាពខ្ពស់ ដោយមានការបង់ពន្ធរួចរាល់ 100% គ្មានការបន្លំ និងជាផលិតផលថ្មី ដែលចេញពីរោងចក្រផ្ទាល់ (All in one box) តែម្តង។ ជាពិសេស គឺមានការធានាផ្លូវការមួយឆ្នាំពីក្រុមហ៊ុន Apple ដែលមិនធ្លាប់មានពីមុនមកសម្រាប់អ្នកប្រើប្រាស់នៅក្នុងប្រទេសកម្ពុជា។

 

គួរបញ្ជាក់ថា iPhone 6 ត្រូវបានរចនាជាមួយនិងរូបរាងឡូយ និងមានអេក្រង់ទំហំ 4.7 អ៊ីង (Retina Display) អាចទ្រទ្រង់បានជាមួយ នឹងទំហំរូបភាព 750 x 1,334 pixels និងមានកាមេរ៉ាទំហំ 8 មេហ្កាភិចសែល អមមកជាមួយនូវបចេ្ចកវិទ្យា OIS ដែលពិតជាពិសេសបំផុត។ ចំពោះថ្មរបស់វា គឺអាចកាន់បានយូជាងម៉ូដែលមុន។ ស្មាតហ្វូនស៊េរីថ្មី 2017 នេះ ត្រូវបានក្រុមហ៊ុន ដំឡើងមកជាមួយនូវបន្ទះឈីប A8 អមមកជាមួយនឹងអង្គប្រតិបត្តិការ M8 motion ហើយនិងបានអភិវឌ្ឍបន្ថែមនូវឧបករណ៍សំរាប់ភ្ជាប់ទៅកាន់បច្ចេកវិទ្យា LTE ដែលមានល្បឿនលឿនរហូតដល់ 150Mbps លើសពីនេះ វាក៏អាចទ្រទ្រង់ជាមួយមួយនឹងបច្ចេកវិទ្យាថ្មី  AC Wi-Fi ផងដែរ។ សូមជំរាបថា iPhone 6 ស៊េរីថ្មី 2017 នឹងដំណើរការដោយប្រព័ន្ធប្រតិបត្តិការណ៍ iOS 10 ហើយនឹងអាច upgrade ទៅប្រព័ន្ធប្រតិបត្តិការណ៍ iOS 11 ជំនាន់ថ្មីនាពេលខាងមុខ។

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

ដោយ ប៉េងលីន
បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

ដោយ ប៉េងលីន
ASUS Zenbook S13 OLED 13.3 អ៊ីង រូបរាងស្អាត កម្រ់ាស់ស្លីម បំពាក់នូវបន្ទះឈីប Intel Core Ultra 7 ដាក់លក់ក្នុងតម្លៃ $1399 ប៉ុណ្ណោះ

ASUS Zenbook S13 OLED 13.3 អ៊ីង រូបរាងស្អាត កម្រ់ាស់ស្លីម បំពាក់នូវបន្ទះឈីប Intel Core Ultra 7 ដាក់លក់ក្នុងតម្លៃ $1399 ប៉ុណ្ណោះ

ដោយ ប៉េងលីន
Leica Leitz Phone 3 បង្ហាញខ្លួនជាមួយសិនស័រកាមេរ៉ាដ៏ពិសេសកម្រិត 1 អ៊ីង និងបន្ទះឈីប Snapdragon 8 Gen 2

Leica Leitz Phone 3 បង្ហាញខ្លួនជាមួយសិនស័រកាមេរ៉ាដ៏ពិសេសកម្រិត 1 អ៊ីង និងបន្ទះឈីប Snapdragon 8 Gen 2

ដោយ ប៉េងលីន
បែកធ្លាយតម្លៃ Huawei P70 Series ខណៈដែលការបង្ហាញវត្តមានស្មាតហ្វូននេះ នៅមិនទាន់ច្បាស់នៅឡើយទេ!

បែកធ្លាយតម្លៃ Huawei P70 Series ខណៈដែលការបង្ហាញវត្តមានស្មាតហ្វូននេះ នៅមិនទាន់ច្បាស់នៅឡើយទេ!

ដោយ ប៉េងលីន
ASUS Zenbook DUO 14 អ៊ីង Dual Screen កុំព្យូទ័រអេក្រង់ភ្លោះ ដំបូងបំផុតរបស់ពិភពលោក បង្ហាញខ្លួននៅកម្ពុជា

ASUS Zenbook DUO 14 អ៊ីង Dual Screen កុំព្យូទ័រអេក្រង់ភ្លោះ ដំបូងបំផុតរបស់ពិភពលោក បង្ហាញខ្លួននៅកម្ពុជា

ដោយ ប៉េងលីន