no-alternative title

Ford Ranger បានក្លាយជារថយន្ត Pickup ដែលលក់ដាច់បំផុត ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិច ក្នុងឆ្នាំ 2017

រថយន្ដ Pick-up Ford Ranger ជារថយន្តដែលមានប្រជាប្រិយភាពនិង មានការប្រកួតប្រជែងខ្ពស់នៅទូទាំងតំបន់អាស៊ីប៉ាស៊ីហ្វិក។ កាលពីពាក់ កណ្ដាលឆ្នាំ 2017 តួលេខនៃការលក់របស់រថយន្ត Ford Ranger បានកើនឡើងរហូតដល់ 21% បើប្រៀបធៀបទៅនឹងឆ្នាំ 2016 ។  របាយការណ៍នៃការលក់សរុបនេះរួមបញ្ចូលពីការលក់នៅ អូស្រ្តាលី នូវែលសេឡង់ ហ្វីលីពីន តៃវ៉ាន់ ថៃនិងវៀតណាម។ រថយន្ត Ford Ranger ជាប់ចំណាត់ថ្នាក់ជារថយន្តលក់ដាច់បំផុតនៅ វៀតណាម តៃវ៉ាន់ កម្ពុជា ញូដេលីដូនី និងវែលសេឡង់។ “តម្រូវការអតិថិជនចំពោះរថយន្ត Ford Ranger បន្តកើនឡើងជានិច្ច ព្រោះពួកគេចង់បានរថយន្តដែល អាចប្រើបានសម្រាប់ការងារនិងការកំសាន្តផងដែរ” នេះបើយោងតាមសម្ដីរបស់លោក Mark Ovenden អនុប្រធានផ្នែកលក់ ទីផ្សារ និងសេវាកម្ម ប្រចំាតំបន់អាស៊ីប៉ាស៊ីហ្វិច។ 

លោកបានបន្តទៀតថា៖ “ដោយសាររថយន្ត Ford Ranger បំពាក់ដោយបច្ចេកវិទ្យាឆ្លាតលើសរថយន្ត Pickup ដទៃ ការរចនារូបរាងថ្មី សន្សំសំចៃប្រេង និងផ្ដល់ផាសុកភាពខ្ពស់ ទាំងនេះជាអ្វីដែលអតិថិជនចង់បាន ហើយយើងក៏រំពឹងថាអត្រាការលក់នឹងបន្តកើនឡើងនាឆ្នាំបន្ទាប់ៗទៀតដែរ។ ប្រទេសអូស្ត្រាលីបាននាំមុខគេក្នុងការលក់រថយន្ត Ford Ranger នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកដោយការលក់ក្នុងឆមាសទីមួយនៃឆ្នាំនេះបានកើនឡើងជិត 19% រក្សាភាពជាអ្នកនាំមុខគេនៅក្នុងទីផ្សាររថយន្ត Pickup ។ នៅនូវែលសេឡង់ រថយន្ត Ford Ranger ជារថយន្តលក់ដាច់បំផុត ដែលចំនួននៃការលក់បានកើនឡើងដល់ទៅ 24% ក្នុងពាក់កណ្ដាលឆ្នាំ 2017។ រីឯនៅប្រទេសថៃវិញចំនួនរថយន្ត Ford Ranger ដែលចរាចរណ៍លើផ្លូវសព្វដថ្ងៃបានកើនឡើងយ៉ាងសន្ធឹក។ បើយើងងាកមកមើលចំនួននៃការលក់វិញបានកើនឡើងរហូតដល់ 51% និងមាន ចំណែកទីផ្សារ 11,7 %។ 

នៅប្រទេសហ្វីលីពីនការលក់រថយន្ត Ford Ranger បានកើនឡើងជិត 16% និងមានចំនែក 25% នៃទីផ្សាររថយន្ត Pickup ទាំងមូល។  រថយន្ត Ford Ranger បន្តនាំមុខគែផ្នែករថយន្ត Pickup នៅប្រទេសវៀតណាមសម្រាប់ឆ្នាំទី 4 ជាប់ៗគ្នាដោយការលក់នៅពាក់កណ្តាលឆ្នាំ 2017 កើនឡើងជិត 2% និងមានចំនែកទីផ្សារ 57% ក្នុងទីផ្សាររថយន្ត Pickup ទាំងមូល។ នៅតៃវ៉ាន់ Ford Ranger បានរក្សាភាពនាំមុខនៅក្នុងទីផ្សាររថយន្ត Pickup ជាមួយនឹងការលក់កើនឡើង 29% ពីមួយឆ្នាំទៅមួយឆ្នាំ ដោយសារតែតម្រូវការអតិថិជន កើនឡើងជាលំដាប់។ ក្រុមហ៊ុន Ford Ranger ក៏បានរក្សាតំណែងជារថយន្ត Pickup លក់ដាច់បំផុតនៅក្នុងទីផ្សារកំពុងរីកចម្រើនផ្សេងៗដូចជាប្រទេសកម្ពុជានិងទីញូកាលីដូនៀជាដើម។

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន