no-alternative title
no-alternative title
no-alternative title
no-alternative title
no-alternative title
no-alternative title

ស្មាតហ្វូនស៊េរីថ្មី ZOPO P5000 មានអេក្រង់កម្រិត 18:9 Aspect Ratio មានរ៉េម 4GB មានតម្លៃមិនគួរអោយជឿ គឺត្រឹមតែ 239 ដុល្លាប៉ុណ្ណោះ

នៅក្នុងឆ្នាំ 2017 នេះ មានការប្រកួតប្រជែងគ្នាខ្លាំងទៅលើទីផ្សារស្មាតហ្វូនរបស់ក្រុមហ៊ុនបច្ចេកវិទ្យាជាច្រើននៅជុំវិញពិភពលោក ដោយបានផ្តោតសំខាន់ទៅលើបច្ចេកវិទ្យានៃប្រព័ន្ធកាមេរ៉ាភ្លោះ និងការរចនារូបរាងអេក្រង់ស៊ុមព័ទ្ធអេក្រង់ស្តើង។ ក្រោយពេលដែលក្រុមហ៊ុនបច្ចេកវិទ្យាជាច្រើននៅក្នុងប្រទេសកម្ពុជា បានបង្ហាញនូវស្មាតហ្វូនស៊េរីថ្ មីដែលភ្ជាប់ជាមួយនឹងអេក្រង់ភ្លោះបំពាក់នូវមុខងារដ៏អស្ចារ្យ ឥឡូវនេះ ZOPO ក៏បាននាំមកនូវស្មាតហ្វូនស៊េរីថ្មីរបស់ខ្លួន ដែលមានការរចនារូបរាងស៊ីវិល័យទាន់សម័យ ប្រព័ន្ធកាមេរ៉ាភ្លោះ និងអេក្រង់កាន់តែធំជាងមុនឈ្មោះថា ZOPO 5000។ ស្មាតហ្វូននេះមិនត្រឹមតែមានការរចនារូបរាងកាន់តែប្លែកពីស្មាតហ្វូនជំនាន់មុនៗនោះទេ ប៉ុន្តែសមត្ថភាពរបស់វាក៏កាន់តែខ្លាំងក្លាពោរពេញដោយថាមពលថែមទៀត តម្លៃវិញរឹតតែពីសេស គឺត្រឹមតែ 239 ដុល្លាប៉ុណ្ណោះ ។

ការរចនាទៅលើរូបរាងខាងក្រៅដ៏ល្អឥតខ្ចោះ

ការរចនារូបរាងគឺជាអ្វីដែលក្រុមហ៊ុនបច្ចេកវិទ្យាស្មាតហ្វូនតែងតែខិតខំប្រឹងប្រែងដើម្បីទាក់ទាញចិត្តអតិថិជនរបស់ខ្លួន។ ជាក់ស្តែង សម្រាប់ស្មាតហ្វូន ZOPO P5000 មានការរចនារូបរាងកាលីបទាន់សម័យ ពិសេសគឺពណ៌ក្រហម និងពណ៌ខ្មៅរបស់វាតែម្តង។ ក្រឡេកទៅមើលផ្នែកខាងមុខរបស់ស្មាតហ្វូនស៊េរីថ្មីនេះគេសង្កេតឃើញមានអេក្រង់រាបស្មើរដ៏ស្រស់ស្អាត ហើយនៅផ្នែកខាងកលើគេសង្កេតឃើញមានកាមេរ៉ាមុខ (ខាងឆ្វេង) ឧបាល័របំពងសំឡេង (កណ្តាល) និងសេនស័រ (ខាងស្តាំ) ចំនែកនៅផ្នែកខាងក្រោមអេក្រង់មិនមានប៊ូតុងអ្វីនោះទេ។ នៅគែមផ្នែកខាងស្តាំរបស់ស្មាតហ្វូននេះគេសង្កេតឃើញមានប៊ូតុងចំនួន 3 គឺប៊ូតុងឡើងចុះសំឡេងនៅពីលើប៊ូតុងបិទ~បើកទូរស័ព្ទ។ នៅគែមផ្នែកខាងស្តាំ គេសង្កេតឃើញមានរន្ធមួយសម្រាប់ដាក់ស៊ីមកាត ឬម៉េមូរីប្រភេទ microSD ។ 

នៅគែមផ្នែកខាងលើមិនមានប៊ូតុងអ្វីនោះទេ ខណៈពេលដែលគែមបាតផ្នែកខាងក្រោមគេសង្កេតឃើញមានឧបាល័របំពងសំឡេង រន្ធដោតបញ្ជូលថាមពល USB Type-C 2.0 និងរន្ធដោត កាសស្តាប់។ ចំនែកផ្នែកខាងក្រោយរបស់ស្មាតហ្វូនស៊េរីថ្មីនេះ គេសង្កេតឃើញមានប្រព័ន្ធកាមេរ៉ាភ្លោះបញ្ឈរពណ៌ខ្មៅនៅពីលើភ្លើង LED Flash និងកន្លែងស្កេនក្រយ៉ៅស្នាមម្រាមដៃ។ នៅផ្នែកខាងក្រោម គេសង្កេតឃើញមានតួអក្សរ ZOPO ដែលដំណាងអោយឈ្មោះក្រុមហ៊ុនថែមទៀត។ នៅត្រង់ជ្រុងគែមកោងទាំង 4 របស់ស្មាតហ្វូននេះគេសង្កេតឃើញមានបន្ទាត់ខ្សែខ្មៅរចនាយ៉ាងស៊ីវិល័យ។

កម្លាំងម៉ាស៊ីនខ្លាំងពោរពេញដោយអានុភាព

ស្មាតហ្វូនស៊េរីថ្មី ZOPO P5000 បំពាក់នូវបន្ទះឈីប Helio P10 ដែលមានអង្គគណនាចំនួន 10 គ្រាប់ដំណើរការនៅក្នុងល្បឿន 1.5GHz រ៉េមផ្ទុកទិន្នន័យបណ្តោះអាសន្នទំហំ 4GB ម៉េមូរីក្នុងម៉ាស៊ីនទំហំ 64GB និងមានរន្ធសម្រាប់បន្ថែមម៉េមូរីប្រភេទ microSD ទំហំដល់ទៅ 32GB ថែមទៀត។ កាន់តែពិសេសជាងនេះទៀតនោះ ស្មាតហ្វូននេះប្រើប្រាស់នូវប្រព័ន្ធប្រតិបត្តិការ Android 7.0 Nougat ថែមទៀត។ ZOPO P5000 ប្រើប្រាស់នូវថាមពលថ្មទំហំ 5000mAh Li-polymer ដែលអាចប្រើប្រាស់បានពេញមួយថ្ងៃ។ ស្មាតហ្វូននេះប្រើប្រាស់ Bluetooth 4.0, Wi-Fi 802.11 a/b/g/n, GPS និងសេនស័រជាច្រើនទៀតដូចជា 3D-G Sensor, Proximity & Light Sensor, Gyroscope និង E-Compass ។ សរុបមក កម្លាំងម៉ាស៊ីនរបស់ស្មាតហ្វូនស៊េរីថ្មីនេះពិតជាខ្លាំងមិនធម្មតានោះទេ។

អេក្រង់ និងបច្ចេកវិទ្យាកាមេរ៉ាភ្លោះ

ZOPO P5000 ប្រើប្រាស់នូវអេក្រង់ទំហំ 5.99 អ៊ីង ប្រភេទកញ្ចក់ IPS ជាមួយនឹងកម្រិតភាពច្បាស់ 1440x720 HD (268ppi) ដែលផ្តល់រូបភាពច្បាស់ត្រជាក់ភ្នែកក្នុងការទស្សនារូបភាព វីដេអូ និងហ្គេមជាច្រើន។ សម្រាប់កាមេរ៉ាភ្លោះខាងក្រោយមានទំហំ 13MP (Sony IMX258) + 2MP ភ្ជាប់ជាមួយនឹងមុខងារ Auto Focus និង Aperture f/2.0 ។ ចំនែកកាមេរ៉ាខាងមុខវិញមានទំហំ 16MP ភ្ជាប់ជាមួយនឹងមុខងារ Face Beautiful Mode, Fixed Focused, Soft light LED Flash និង Aperture f/2.0 ថែមទៀត៕

ព័ត៌មានពាណិជ្ជកម្ម
no-alternative title
អត្ថបទគួរចាប់អារម្មណ៍
ក្រុមហ៊ុន MSI នឹងក្រុមហ៊ុន IT Computer រៀបចំនូវពិធីជួបជុំប្រចាំឆ្នាំជាមួយដៃគូអាជីវកម្ម និងអ្នកចែកចាយបន្ត រួមជាមួយនឹងម្ចាស់ហាងកុំព្យូទ័រជាច្រើន

ក្រុមហ៊ុន MSI នឹងក្រុមហ៊ុន IT Computer រៀបចំនូវពិធីជួបជុំប្រចាំឆ្នាំជាមួយដៃគូអាជីវកម្ម និងអ្នកចែកចាយបន្ត រួមជាមួយនឹងម្ចាស់ហាងកុំព្យូទ័រជាច្រើន

ដោយ ប៉េងលីន
បែកធ្លាយលក្ខណៈសម្បត្តិរបស់ Sony Xperia XZ Pro បង្ហាញថា ស្មាតហ្វូនថ្មីនេះ នឹងប្រកាសចេញនៅក្នុងព្រឹត្តិការណ៍ MWC 2018

បែកធ្លាយលក្ខណៈសម្បត្តិរបស់ Sony Xperia XZ Pro បង្ហាញថា ស្មាតហ្វូនថ្មីនេះ នឹងប្រកាសចេញនៅក្នុងព្រឹត្តិការណ៍ MWC 2018

ដោយ ប៉េងលីន
ឡូយណាស់! Galaxy A8 (2018) មានបំពាក់នូវមុខងារ real-time HDR ដែលអាចប្រើប្រាស់ទាំងកាមេរ៉ាខាងមុខ និងកាមេរ៉ាខាងក្រោយ

ឡូយណាស់! Galaxy A8 (2018) មានបំពាក់នូវមុខងារ real-time HDR ដែលអាចប្រើប្រាស់ទាំងកាមេរ៉ាខាងមុខ និងកាមេរ៉ាខាងក្រោយ

ដោយ ប៉េងលីន
ផលិតផលថ្មីៗរបស់ HOCO ម៉ូដែលថ្មីចំនួនបីបានមកដល់ទៀតហើយ តើលោកអ្នកពេញចិត្តមួយណា?

ផលិតផលថ្មីៗរបស់ HOCO ម៉ូដែលថ្មីចំនួនបីបានមកដល់ទៀតហើយ តើលោកអ្នកពេញចិត្តមួយណា?

ដោយ ប៉េងលីន
ក្រុមជើងឯកកម្ពុជា The Brilliant បានចំណាត់ថ្នាក់លេខ 3 ជាមួយនឹងប្រាក់ 5,000 ដុល្លារពីកម្មវិធីប្រកួតជួញដូរភាគហ៊ុន ស៊ីអាយអិមប៊ី ប្រចាំតំបន់អាស៊ាន

ក្រុមជើងឯកកម្ពុជា The Brilliant បានចំណាត់ថ្នាក់លេខ 3 ជាមួយនឹងប្រាក់ 5,000 ដុល្លារពីកម្មវិធីប្រកួតជួញដូរភាគហ៊ុន ស៊ីអាយអិមប៊ី ប្រចាំតំបន់អាស៊ាន

ដោយ ប៉េងលីន
សន្និសីទសារព័ត៌មានស្តីពី ការរមកដល់នៃម៉ាស៊ីនព្រីន L-Series និង Projector រួមជាមួយម៉ាស៊ីនស្កេនស៊េរីទំនើបៗ របស់ EPSON នៅក្នុងទីផ្សារប្រទេសកម្ពុជា

សន្និសីទសារព័ត៌មានស្តីពី ការរមកដល់នៃម៉ាស៊ីនព្រីន L-Series និង Projector រួមជាមួយម៉ាស៊ីនស្កេនស៊េរីទំនើបៗ របស់ EPSON នៅក្នុងទីផ្សារប្រទេសកម្ពុជា

ដោយ ប៉េងលីន