no-alternative title

ក្រុមហ៊ុន ឆាយ ហុក កុំព្យូទ័រ បាននាំមកនូវ​ស៊ី​ន​បញ្ចាំង​រូបភាព Casio ស៊េរីថ្មីចំនួនបីម៉ូដែល ថែមទៀតសំរាប់ទីផ្សារកម្ពុជា

ក្រុមហ៊ុន ឆាយ ហុក កុំព្យូទ័រ ដែលជាក្រុមហ៊ុនចែកចាយនូវផលិតផលម៉ាស៊ីនបញ្ចាំងរូបភាព Casio សំរាប់ទីផ្សារកម្ពុជា នាំមកនូវម៉ាស៊ីនបញ្ចាំងរូបភាពស៊េរីថ្មី Casio ម៉ូដែលថ្មីចំនួន 3 ស៊េរី ថែមទៀត សំរាប់ទីផ្សារកម្ពុជាបន្ទាប់ពីបានសម្ពោធកាលពីពេលថ្មីៗនេះ ដូច្នេះចង់ដឹងថាតើ ម៉ូដែលទាំងបីនេះ មានលក្ខណៈសម្បត្តិ រូបរាង និងបច្ចេក់វិទ្យាទំនើបយ៉ាងណានោះ សូមទស្សនាទាំងអស់គ្នា

រូបភាពពាណិជ្ជកម្ម
no-alternative title

​ម៉ាស៊ីន​បញ្ចាំង​រូបភាព​ លំដាប់​ 4K​ CASIO​ XJ-L8300HN: ក្រឡេក​មក​ចាប់​អារ​ម្ម​ណ៌​ជាមួយនឹង​ម៉ាស៊ីន​បញ្ចាំង​រូបភាព​ស​មួយ​ម៉ូ​ដែល​នេះ​វិញ​ ដែល​ត្រូវ​បាន​ក្រុមហ៊ុន​ CASIO​ ធ្វើការ​ផលិត​ឡើង​យ៉ាង​ប្រណីត​បំផុត​ ដើម្បី​ប្រកួតប្រជែង​នៅ​ក្នុង​ទីផ្សារ​ Projector​ ព្រោះតែ​បច្ចុប្បន្ន​ តម្រូវការ​ប្រើប្រាស់​ម៉ាស៊ីន​បញ្ចាំង​រូបភាព​កាន់តែ​មានការ​កើនឡើង​ខ្ពស់​ ពិសេស​សម្រាប់​អ្នក​វិយោគ​ ការងារ​ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​បទ​បង្ហាញ​ ពិសេស​គឺ​ការ​សិក្សា​ គឺ​ត្រូវការ​ចាំបាច់​បំផុត​ សម្រាប់​លោកគ្រូ​សាស្ត្រាចារ្យ​ ក្នុង​ការ​បង្ហាញ​ជូន​ដល់​និ​សិ​ត្ស​ ដូច្នេះ​ សម្រាប់​ម៉ូ​ដែល​ CASIO​ XJ-L8300HN​ គឺ​ពិតជា​មិន​ខកបំណង​នោះ​ឡើយ​ សម្រាប់​សម័យ​បច្ចេកវិទ្យា​ទំនើប​នេះ​។​

 

CASIO​ XJ-L8300HN​ ត្រូវ​បាន​ផ្សំ​ឡើង​ជាមួយនឹង​រូបរាង​ដ៏​ប្រណីត​បំផុត​ ហាប់​មា​ុំ​ល្អ​ ធន់​នឹង​ការ​ប្រើប្រាស់​ មាន​សមត្ថភាព​ខ្ពស់​ក្នុង​ការ​បង្ហាញ​រូបភាព​បាន​យ៉ាង​ច្បាស់​ត្រជាក់​ភ្នែក​តែ​ម្តង​ ដោយសារ​តែ​វា​ត្រូវ​បាន​បំពាក់​មក​ជាមួយ​អំ​ពូ​ល​ Single​ 4K​ DLP​ chip​ ជាមួយនឹង​ថាមពល​ក្នុង​ការ​ប្រើប្រាស់​បាន​រហូត​ដល់​ 20,000-hour​ lamp​ life​ ដែល​មាន​សមត្ថភាព​ក្នុង​ការ​បង្ហាញ​រូបភាព​លើ​ផ្ទាំង​កំណាត់​សបាន​រហូត​ដល់​កម្រិត​4K​ ត្រជាក់​ភ្នែក​តែ​ម្តង​។​ បន្ថែម​លើ​នេះ​វា​ក៏​មាន​កម្រិត​ពន្លឺ​ 20,000:1​ contrast​ ratio​ និង​ Brightness​ 5000​ ANSI​ lumens​ ជួយ​ឲ្យ​ការ​បង្ហាញ​រូបភាព​ មាន​សភាព​ស្រាល​មិន​ធ្វើ​ឲ្យ​ចាំង​ភ្នែក​ឡើយ​ និង​ងាយស្រួល​ក្នុង​ការ​សា​រ៉េ​ពង្រីក​ពង្រួម​កម្រិត​ 1.5:1​ ZOOM​ RATIO​ ផង​ដែរ​។​ និយាយ​ពី​ទំហំ​នៃ​ការ​បង្ហាញ​ចេញ​មក​ខាងក្រៅ​វិញ​ CASIO​ XJ-L8300HN​ អាច​បង្ហាញ​ចេញ​មក​ក្រៅ​បាន​ចាប់ពី 25​ ទៅ 60​ អ៊ីង​។​ ម្យ៉ាងទៀត​គឺ​ការ​ភ្ជាប់​ជាមួយ​ប្រព័ន្ធ​អី​ុ​ង​ធើ​ណិ​ត​ តាម​រយះ​ខ្សែ​ គឺ​មាន​រន្ធ​ដល់​ទៅ​ពីរ​ និង​មាន​រន្ធ​ HDMI​ ពីរ​ រន្ធ​ USB​ មួយ​ផង​ដែរ​ និង​មានមុខ​ងា​រត​ភ្ជាប់​តាម​ Wireless​ ថែម​ទៀត​ផង​។​

ម៉ា​ស៊ី​ន​បញ្ចាំង​រូបភាព​ដែល​លោក​អ្នក​ចង់បាន​ Casio​ XJ-UT311WN ម៉ាស៊ី​ន​ព្រី​ន​ធើ​ស៊េរី​ថ្មី​ពី​ Casio​ គឺ​ Casio​ XJ-UT311WN​ ជាមួយនឹង​ការ​ផលិត​ចេញ​ជា​រូបរាង​កាន់តែ​ទាន់សម័យ​ ដែល​ផ្តល់​ជូន​នូវ​ភាព​ទាក់ទាញ​ក្នុង​ការ​ការងារ​បញ្ចាំង​ និង​បង្ហាញ​ និយាយ​ឲ្យ​ចំ​គឺ​ជំនាន់​ចុង​ក្រោយ​ នៃ​ការ​បរិបទ​ម៉ាស៊ីន​បញ្ចាំង​រូបភាព​ ដែល​មាន​សមត្ថភាព​ក្នុង​ការ​បំពេញ​កិច្ច​ការងារ​ បាន​យ៉ាង​ពេញចិត្ត​តែ​ម្តង​។​ Casio​ XJ-UT311WN​ ស៊េរី​ថ្មី​ ដែល​ត្រូវ​បាន​ក្រុមហ៊ុន​ Casio​ ធ្វើការ​ផលិត​ឡើង​យ៉ាង​ពិសេស​ ជាមួយនឹង​រូបរាង​ក៏​ទាក់ទាញ​មាន​ភាព​ទាន់សម័យ​ ងាយស្រួល​ក្នុង​ការ​ទុកដាក់​ ងាយ​យក​តាម​ខ្លួន​ និង​មាន​សមត្ថភាព​ក្នុង​ការ​បំពេញ​រាល់​តំរូវការ​ប្រើប្រាស់​ ជា​លក្ខ​ណះ​ការ​សិក្សា​ ជំនួញ​ និង​កិច្ចការ​ប្រជុំ​នានា​ ឲ្យ​កាន់តែ​មាន​ភាព​ងាយ​ស្រូល​ ក្នុង​ការ​ធ្វើ​បទ​បង្ហាញ​រាល់​កិច្ច​ការងារ​ទាំងអស់​។​

ម៉ា​សី​ុ​ន​បញ្ចាំង​រូបភាព​ស៊េរី​ថ្មី​នេះ​ ត្រូវ​បាន​បំពាក់​មក​ជាមួយ​នូវ​បច្ចេកវិទ្យា​អំ​ពូ​ល​សម្រាប់​បញ្ចាំង​ប្រភេទ​ 0.65”DLPR​ chip​ ដែល​ផ្តល់​នូវ​កំរិត​ពន្លឺ​ភ្លឺ​ច្បាស់​ Brightness​ 3100​ ANSI​ lumens​ និង​ព​ណ៍​ច្បាស់​ត្រជាក់​ភ្នែក​ ក្នុង​កំរិត​ WUXGA​  រួម​ជាមួយ​ Contrast​ Ratio​ 20,000:1​ ដែល​ចំណុច​ទាំង​អស់នេះ​ហើយ​ បាន​ធ្វើ​ឲ្យ​ម៉ាស៊ីន​បញ្ចាំង​រូបភាព​សេ​៊​រី​ថ្មី​សន្លាង​មួយ​នេះ​ មានការ​ពេញ​និយម​ខ្លាំង​ពី​សំណាក់​អ្នក​ប្រើប្រាស់​។​ មួយវិញទៀត​ ជាមួយនឹង​បច្ចេកវិទ្យា​អំ​ពូ​ល​ថ្មី​នេះ​ ម៉ាស៊ីន​បញ្ចាំង​រូបភាព​ស៊េរី​ថ្មី​នេះ​ អាច​បញ្ចាំង​រូបភាព​បង្ហាញ​ចេញ​បាន​ចាប់ពី​ 60​ ទៅ​ 100​ អ៊ី​ង​។​ ពិសេស​ជាង​នេះ​ទៅ​ទៀត​ ចំនូ​ន​ម៉ោង​របស់​វា​អាច​ប្រើប្រាស់​បាន​យូរ​រហូត​ដល់​ទៅ​ 6000​ ម៉ោង​ ឯ​ណ្ណោះ​។​ ចំណែកឯ​មុខងារ​ត​ភ្ជាប់​វិញ​ ក្រៅពី​រន្ធ​ HDMI​ រន្ធ​VGA​ គឺ​វា​ត្រូវ​បាន​បំពាក់​នូវ​បច្ចេក​ទ្យា​ត​ភ្ជាប់​តាម​រយះ​ Wireless​ ផ្តល់​ភាព​ងាយស្រួល​បំផុត​ សម្រាប់​ការ​ប្រើប្រាស់​ ព្រោះ​មិន​ចាំបាច់​ប្រើប្រាស់​ខ្សែ​ច្រើន​ ធ្វើ​ឲ្យ​រញ៉េរញ៉ៃ​។​

ម៉ាស៊ីន​បញ្ចាំង​រូបភាព​ដ៏​វិចិត្រ​ ក្នុង​ការ​បង្ហាញ​រូបភាព​ Casio​ XJ-UT351WN រីករាយ​ជាមួយ​ម៉ាស៊ីន​បញ្ចាំង​រូបភាព​ជំនាន់​ថ្មី​ ជាមួយនឹង​រូបរាង​យ៉ាង​ប្រណិត​  ផ្តល់​ភាព​ងាយស្រួល​ក្នុង​ការ​ប្រើប្រាស់​ និង​មាន​ភាព​ស្រស់​ស្អាត​ទាន់សម័យ​។​ Casio​ XJ-UT351WN​ ជា​ម៉ាស៊ីន​បញ្ចាំង​រូបភាព​ស៊េរី​ថ្មី​ ដែល​កំពុង​ទ​ទូល​បានការ​ចាប់​អារ​ម្ម​ណ៏​យ៉ាង​ខ្លាំង​ ពី​សំណាក់​មហាជន​។​ ម៉ាស៊ីន​បញ្ចាំង​រូបភាព​ស៊េរី​ថ្មី​នេះ​ ផលិត​ទ្បើ​ង​ជា​ពិសេស​ សំរាប់​បំពេញ​រាល់​តំរូវការ​ប្រើប្រាស់​ជា​លក្ខ​ណះ​ការ​សិក្សា​ ជំនួញ​ និង​កិច្ចការ​ប្រជុំ​នានា​ ឲ្យ​កាន់តែ​មាន​ភាព​ងាយ​ស្រូល​ក្នុង​ការ​ធ្វើ​បទ​បង្ហាញ​ ដោយ​បាន​បំពាក់​នូវ​បច្ចេកវិទ្យា​ថ្មីៗ​ ធ្វើ​អោយ​ការ​ធ្វើ​បទ​បង្ហាញ​ របស់​អ្នក​កាន់តែ​មាន​ទំនុកចិត្ត​ ពិសេស​គឺ​រូបរាង​ ដែល​ត្រូវ​បាន​រចនា​តាម​រចនា​បទ​ wall​ mount​ to​ screen​ ដែល​ផ្តល់​ភាព​ងាយស្រួល​បំផុត​ ក្នុង​ការ​ចាប់​ភ្ជាប់​នឹង​ពិ​ដាន​ ឬ​ជញ្ជាំង​។​

 

Casio​ XJ-UT351WN​ បំពាក់​នូវ​បច្ចេកវិទ្យា​អំ​ពូ​ល​ DLP®​ chip​ ×​ 1,​ DLP®​ system​ ដែល​ផ្តល់​ជូន​នូវ​សមត្ថភាព​ខ្ពស់​ក្នុង​ការ​បង្ហាញ​ចេញ​នូវ​រូបភាព​ ក្រា​ហ្វិ​ច​នៅ​ផ្ទាំងសំពត់ស​ ជាមួយនឹង​កម្រិត​រូបភាព​ច្បាស់​កម្រិត​ WXGA​ ពិសេស​មាន​កម្រិត​ពន្លឺ​ Brightness​ at​ 3,500lm​ និង​ព​ណ៍​ច្បាស់​ត្រជាក់​ភ្នែក​  រួម​ជាមួយ​ Contrast​ Ratio​ 20,000:1​ ដែល​បន្ថែម​មុខងារ​ក្នុង​ការ​ធ្វើ​បទ​បង្ហាញ​ ឬ​ការ​កម្សាន្ត​បាន​កាន់តែ​ល្អ​ឥត​ខ្ចោះ​ និង​កាន់តែ​រីករាយ​បំផុត​។​ មួយវិញទៀត​ Casio​ XJ-UT351WN​ មាន​សមត្ថភាព​ក្នុង​បង្ហាញ​ទំហំ​រូបភាព​ បាន​ចាប់ពី​ 60​ទៅ​100​ អ៊ីង​ ងាយស្រួល​ក្នុង​ការ​ទស្សនា​ មិន​ធ្វើ​ឲ្យ​ក្តៅ​ឬ​ឈឺភ្នែក​ឡើយ​។​ ពិសេស​ជាង​នេះ​ទៅ​ទៀត​ ចំនួន​ម៉ោង​របស់​វា​អាច​ប្រើប្រាស់​បាន​យូរ​ ជាមួយនឹង​អំ​ពូ​ល​ប្រភេទ​  Laser​ &​ LED​  ដែល​អាច​ប្រើប្រាស់​បាន​រហូត​ដល់​  2,0000​  ម៉ោង​។​ នៅ​មួយ​មុខ​ទៀត​ គឺ​ម៉ាស៊ីន​ថ្មី​នេះ​ អាច​ទ្រទ្រង់​ជាមួយនឹង​ការ​ប្រើប្រាស់​បច្ចេកវិទ្យា​ត​ភ្ជាប់​ ដើ​យ​ប្រព័ន្ធ​អ៊ិ​ន​ធើ​ណិ​ត​ប្រើ​ខ្សែ​ RJ-45​ និង​តាម​រយះ​ប្រព័ន្ធ​ Wireless​ ថែម​ទៀត​ផង​។​ 

អាចរកជាវបាននៅ៖ Chhay Hoc Computer 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

ដោយ ប៉េងលីន
ASUS Zenbook S13 OLED 13.3 អ៊ីង រូបរាងស្អាត កម្រ់ាស់ស្លីម បំពាក់នូវបន្ទះឈីប Intel Core Ultra 7 ដាក់លក់ក្នុងតម្លៃ $1399 ប៉ុណ្ណោះ

ASUS Zenbook S13 OLED 13.3 អ៊ីង រូបរាងស្អាត កម្រ់ាស់ស្លីម បំពាក់នូវបន្ទះឈីប Intel Core Ultra 7 ដាក់លក់ក្នុងតម្លៃ $1399 ប៉ុណ្ណោះ

ដោយ ប៉េងលីន
បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

ដោយ ប៉េងលីន
Leica Leitz Phone 3 បង្ហាញខ្លួនជាមួយសិនស័រកាមេរ៉ាដ៏ពិសេសកម្រិត 1 អ៊ីង និងបន្ទះឈីប Snapdragon 8 Gen 2

Leica Leitz Phone 3 បង្ហាញខ្លួនជាមួយសិនស័រកាមេរ៉ាដ៏ពិសេសកម្រិត 1 អ៊ីង និងបន្ទះឈីប Snapdragon 8 Gen 2

ដោយ ប៉េងលីន
បែកធ្លាយតម្លៃ Huawei P70 Series ខណៈដែលការបង្ហាញវត្តមានស្មាតហ្វូននេះ នៅមិនទាន់ច្បាស់នៅឡើយទេ!

បែកធ្លាយតម្លៃ Huawei P70 Series ខណៈដែលការបង្ហាញវត្តមានស្មាតហ្វូននេះ នៅមិនទាន់ច្បាស់នៅឡើយទេ!

ដោយ ប៉េងលីន
កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

ដោយ ប៉េងលីន