no-alternative title

Huawei nova 2i ដែលមានកាមេរ៉ា 4 គ្រាប់ ចាប់ផ្តើមកម្ម៉ង់បានហើយតម្លៃត្រឹមតែ $329 ប៉ុណ្ណោះ និយាយពីកាដូវិញថែមអស់ស្ទៈ

Huawei nova 2i គឺជាកំពូលស្មាតហ្វូនស៊េរីថ្មីដែលមានកាមេរ៉ា 4 គ្រាប់ដំបូងគេបង្អស់របស់ Huawei ក្រោមរបកគំហើញថ្មី បច្ចេកវិទ្យាថ្មីរបស់ក្រុម ហ៊ុនមួយនេះ។ ស្មាតហ្វូនេះត្រូវបានរចនាឡើងជាមួយនឹង អេក្រង់ធំ ពេញចិត្ត ពេញភ្នែក ពេញគែម 5.9 អ៊ីង (HUAWEI FullView Display) ច្បាស់ កម្រិត 2K មានភាពងាយស្រួលក្នុងការទស្សនា ភាពយន្ត តន្រី្តចម្រៀង YouTube បណ្តាញសង្គម និងកម្សាន្តគ្មានដែនកំណត់ ជាពិសេសនោះគឺ Live Facebook រឺ Video Calls គឺពិតជាពិសេសតែម្តង។ ថ្ងៃនេះ គ្រប់គ្នាសឹងតែមិនជឿថា ក្រុមហ៊ុន Huawei ប្រចាំនៅប្រទេស កម្ពុជា បានផ្តល់តម្លៃ ពិសេសសម្រាប់ការកម្ម៉ង់ទុកមុននូវស្មាតហ្វូនស៊េរីថ្មីបំផុតនេះ គឺតម្លៃត្រឹមតែ $329 និងថែមកាដូកក្រើកចំនួន 5 មុខ ចាប់ទីថ្ងៃនេះតទៅ។ 

និយាយពីសមត្ថភាពកំពូលនៃកាមេរ៉ាភ្លោះមុខ 13MP/2MP ភ្ជាប់ជាមួយនឹង Smart Selfie Toning Flash ឯកទេសអ្នក Selfie មួយគ្មានពីរ អាចផ្តិតយករូបភាពច្បាស់ស្រស់ស្អាត Pro Mode បែបសិល្បៈ portrait, Wide Aperture, Effect, Bokeh ស៊ីវិល័យ និងរស់រវើក។ ចំណែកឯ កាមេរ៉ាភ្លោះ ខាងក្រោយវិញ 16MP/2MP មានសមត្ថភាពខ្លាំង អាចផ្តិតយករូបភាព បែបសិល្បៈ ស៊ីវិល័យ កម្រិតខ្ពស់ ព្រាលផ្ទៃខាងក្រោយ បានស្រស់ស្អាតល្អ (bokeh) និងជួយបន្ថែមពន្លឺ សម្រាប់ទីតាំង ដែលមាន ពន្លឺខ្សោយ ដូចកាមេរ៉ាអាជីព។ 

រូបភាពពាណិជ្ជកម្ម
no-alternative title

HUAWEI nova 2i ត្រូវបានបំពាក់ដោយបន្ទះឈីប Octa-core Kirin 659, មាន រ៉េម (RAM) 4GB និង រ៉ូម (ROM) 64GB ប្រើប្រាស់ប្រព័ន្ធ ប្រតិបត្តិការ Android-7 ជាមួយនឹងថាមពលថ្មធំមហិមា 3,340mAh ស៊ីមពីរ ល្បឿនអ៊ីនធើណិតលឿនកប់ Best 4G LTE Smart Ever ផ្តល់ជូននូវបទពិសោធន៍ថ្មីអស្ចារ្យ កាន់តែលឿន និង អស់កង្វល់រឿងអស់ថ្ម ល្អប្រើ មិនមែនល្អមើល ប្រើអស់ចិត្ត តែមិនអស់ថ្ម។ ស្មាតហ្វូននេះ នឹងផ្តល់នូវបទពិសោធន៍ថ្មី បច្ចេកវិទ្យាថ្មី អ្វីដែលថ្មី អ្វីដែលប្លែក និងលេចធ្លោរជាង ស្អាតជាង ល្អជាង ស្តើងជាង ស្រាលជាង ថតរូបច្បាស់ជាង អេក្រង់ច្បាស់ជាង ថាមពលថ្មប្រើបានយូរជាង អ៊ីនធឺណែតលឿនជាង សេវាខ្លាំងកប់ជាង កាដូកដ៏ក្រើកកប់ច្រើនជាង តម្លៃពិសេសជាង ស្មាតហ្វូនដ៏ទៃ សំរាប់លោកអ្នកជាមិនខាន។ 

ការកម៉្មងទុកមុននៅពេលនេះ នឹងទទួលកាដូដ៏កក្រើក ធំធំ ថែមថែម: (1) ដងថតរូប (Original Selfie Stick), (2) កាសធំពាក់ក្បាល សម្រាប់ស្តាប់តន្ត្រី (Original Big Head Ear Phone), (3) ក្រវិលទម្រទូរសព្ទ (Phone Ring), (4) អាវយឺតកាលីប (5) ស៊ីមស្មាតមួយ និងកពា្ចប់ធំម៉្មងរយៈពេល 24 សប្តាហ៍ឥតគិតថ្លៃ ជឿអត់! Huawei nova 2i តម្លៃត្រឹមតែ $329 របស់ល្អ តម្លៃល្អ ទាល់តែចាំយូរបន្តិច។ 

លោក អែម យុទ្ធូ ប្រធានផ្នែកទីផ្សារជាន់ខ្ពស់ របស់ Huawei នៅកម្ពុជាបានឲ្យដឹងថា អតិថិជន អាចធ្វើការ កម្ម៉ង់ទុកមុន ស្មាតហ្វូនស៊េរីថ្មី គឺ Huawei nova 2i ដោយគ្រាន់តែសាកសួរព័ត៌មាន តាមបណ្តា ហាងលក់ទូរសព្ទ មានស្លាកសញ្ញា Huawei រឺ បុគ្គលិកលក់ Huawei។  លោក អែម យុទ្ធូ បន្ថែមថា សូមប្រញាប់រួសរាន់ឡើង តម្លៃពិសេស និង កាដូយ៉ាងច្រើនសន្ធឹកសន្ធាប់មាន សម្រាប់តែការកក់ទុកមុន នូវស្មាតហ្វូនល្អប្រណិត Huawei nova 2i តែប៉ុណ្ណោះ”។  គួរបញ្ជាក់ថា រាល់អតិថិជនដែលបានកម្ម៉ង់ទុកមុន នឹងអាចទទួលបានកាដូយ៉ាង ច្រើនសន្ធឹកសន្ធាប់ រួមទាំង ស្មាតហ្វូនស៊េរីថ្មី Huawei nova 2i កាមេរ៉ា 4 គ្រាប់នេះ នៅថ្ងៃទី 25 រឺ 26 ខែតុលា 2017 ខាងមុខនេះ។ សម្រាប់ព័ត៌ មានលម្អិតសូមសាកសួរ ហាងលក់ទូរសព្ទដែលមានស្លាកសញ្ញា Huawei រឺ បុគ្គលិកលក់ Huawei។ 

Huawei nova 2i Video link:

 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន