no-alternative title

ក្រុមហ៊ុន សែលកាត ទទួលបាននូវពានរង្វាន់ អាស៊ាន CIO AWARDS ប្រចាំឆ្នាំ 2017 ដែលរៀបចំនៅប្រទេសវៀតណាម

កាលពីថ្ងៃទី 10 ខែតុលា កន្លងទៅនេះ លោក លឹម សុខសុផៃ ដែលជានាយកផ្នែកព័ត៌មានវិទ្យារបស់សែលកាត បានទទួលបានពានរង្វាន់ជាអ្នកដឹកនាំដ៏ឆ្នើមបំផុតម្នាក់ក្នុងវិស័យព័ត៌មានវិទ្យា និងសន្តិសុខព័ត៌មាន នៅក្នុងកម្មវិធីអាស៊ាន CIO Awards (Chief Information Officers) ឆ្នាំ 2017 ដែលនេះគឺជាព្រឹត្តិការណ៍ប្រចាំឆ្នាំមួយ ដែលរៀបចំឡើងដោយក្រុមហ៊ុន IDG អាស៊ាន ដែលប្រមូលផ្តុំមេដឹកនាំលើវិស័យព័ត៌មានវិទ្យា និងសន្តិសុខព័ត៌មាន ដែលកំពុងមានឥទ្ធិពលនៅក្នុងអង្គភាព និងសហគមន៍របស់ខ្លួន។ ក្នុងនោះមានវិស័យហិរញ្ញវត្ថុ អប់រំ សុខភាព និងទូរគមនាគមន៍។ ពានរង្វាន់នេះ គឺផ្ដល់ឲ្យដល់សមិទ្ធផលណាដែលឆ្នើម និងមានភាពប៉ិនប្រសប់ ក្នុងការទ្រទ្រង់អាជីវកម្មកាត់បន្ថយហានិភ័យអាជីវកម្ម និងបង្កើនឱកាសអាជីវកម្មនៅក្នុងសហគ្រាស ទាំងសហគ្រាសរបស់រដ្ឋ និងឯកជន។

យោងតាមការបញ្ជាក់ពីអ្នករៀបចំ បានអោយដឹងថា ការវាយតម្លៃរបស់បេក្ខជនគឺ ផ្អែកលើលក្ខណៈវិនិច្ឆ័យ ដែលមាន 3 កម្រិត គឺ “ល្អណាស់’’ (3 ពិន្ទុ) “ល្អ” (2 ពិន្ទុ) និង “មធ្យម” (1 ពិន្ទុ) ហើយលក្ខខណ្ឌក្នុងការវាយតម្លៃពានរង្វាន់អាស៊ាន CIO គឺមានចំណុចសំខាន់ៗដូចជា: មាត្រដ្ឋាននៃអង្គភាព សមត្ថភាពនិងបទពិសោធន៍របស់បេក្ខជន បទបង្ហាញពីគម្រោងនិងផលវិបាក រួមជាមួយនឹងទំនួលខុសត្រូវសង្គម ដោយមានក្រុមគណៈកម្មការធ្វើការកាត់សេចក្ដីនៅវគ្គផ្ដាច់ព្រ័ត។ ពិធីប្រគល់ពានរង្វាន់អាស៊ាន CIO បានប្រារព្ធឡើង កាលពីថ្ងៃទី ០6 ខែតុលាឆ្នាំ 2017 នៅសណ្ឋាគារ Melia Hanoi ប្រទេសវៀតណាម។ ជាមួយនឹងបទពិសោធន៍ការងាររយៈពេល 14 ឆ្នាំ នៅក្នុងវិស័យបច្ចេកវិទ្យាព័ត៌មានវិទ្យា លោកលឹម សុខសុផៃ នាយកផ្នែកព័ត៌ មានវិទ្យារបស់សែលកាត បានចាប់ផ្តើមអាជីពរបស់ខ្លួននៅក្រុមហ៊ុនសែលកាតតាំងពីឆ្នាំ 2003 ជាអ្នកហាត់ការផ្នែកគ្រប់គ្រងប្រព័ន្ធព័ត៌ មានវិទ្យា ហើយលោកបានបន្តបង្ហាញពីភាពខ្លាំងរបស់ខ្លួនរហូតក្លាយជាថ្នាក់ដឹកនាំកម្រិតខ្ពស់មួយរូបនៅក្នុងស្ថាប័ន ដែលបច្ចុប្បន្ននេះលោកជានាយកផ្នែកព័ត៌មានវិទ្យានៃក្រុមហ៊ុនសែលកាត។

រូបភាពពាណិជ្ជកម្ម
no-alternative title

លោកលឹម សុខសុផៃ នាយកផ្នែកព័ត៌មានវិទ្យារបស់សែលកាត បានបង្ហាញចំណាប់អារម្មណ៍ថា៖ «ពានរង្វាន់អាស៊ាន CIO Awards ឆ្នាំ 2017 គឺជាសមិទ្ធផលមួយដែលខ្ញុំគិតថាវាពិតជាអស្ចារ្យ ហើយវាមិនមែនជាសមិទ្ធផលរបស់ខ្ញុំតែម្នាក់នោះទេ ប៉ុន្តែវាជាការសម្រេចបានសម្រាប់ក្រុមរបស់ខ្ញុំ និងសែលកាតទាំងមូល»។ លោកសុផៃ បានបន្តទៀតថា៖ «ពានរង្វាន់នេះ គឺជាភស្តុតាងនៃសមិទ្ធផលការងារដ៏អស្ចារ្យ និងប្រកបដោយភាពច្នៃប្រឌិតនៃក្រុមព័ត៌មានវិទ្យាទាំងមូលដោយមានការជ្រោមជ្រែង និងលើកទឹកចិត្តពីថ្នាក់ដឹកនាំខាងលើរបស់ក្រុមហ៊ុន។ គោលដៅសំខាន់របស់យើង គឺផ្តល់ជូននូវសេវាទំនាក់ទំនងចល័តដ៏ល្អឥតខ្ចោះជាមួយនឹងបទពិសោធន៍ប្រើប្រាស់ដ៏ល្អបំផុតដល់អតិថិជនរបស់យើង»។ ក្រៅពីជ័យលាភីនេះ លោកសុផៃក៏បាននាំមកនូវការទទួលស្គាល់មួយផ្សេងទៀតដល់ក្រុមហ៊ុនសែលកាត និងបង្ហាញឲ្យឃើញពីកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមហ៊ុនសែលកាតក្នុងការបន្តបណ្ដុះបណ្ដាលធនធានមនុស្សដែលប្រកបដោយវិជ្ជាជីវៈ ជំនាញ និងឆន្ទៈខ្ពស់។

លោកសុផៃ ប្រាប់ថា៖ «ខ្ញុំពិតជាមានកិត្តិយសខ្លាំងណាស់ដែលបានចូលរួមកម្មវិធីឆ្នាំនេះ ហើយជាពិសេសនោះ គឺមានឱកាសនាំយកនូវការទទួលស្គាល់ថ្មីមួយទៀតដល់ក្រុមហ៊ុនសែលកាត។ ក្រៅពីពានរង្វាន់នេះ សែលកាត បានឈ្នះពានរង្វាន់ 6 ឆ្នាំជាប់គ្នារួចមកហើយ ជាពានរង្វាន់ក្រុមហ៊ុនឆ្នើមបំផុតនៅអាស៊ី តាំងពីឆ្នាំ 2012 រហូតដល់ឆ្នាំ2017។ ហើយត្រូវបានគេទទួលស្គាល់ជាក្រុមហ៊ុនដែលផ្ដោតសំខាន់លើការវិវឌ្ឍរបស់បុគ្គលិក ព្រមទាំងលើកកម្ពស់ឲ្យមានតុល្យភាពការងារ និងជីវិតផ្ទាល់ខ្លួន។ ជ័យលាភីពានរង្វាន់អាស៊ានដែលផ្ដល់ឲ្យដោយស្ថាប័នIDGនេះ បានសបញ្ជាក់ពីផលវិជ្ជមានដែលកើតចេញពីថ្នាក់ដឹកនាំគ្រប់គ្រងធនធានមនុស្សរបស់ក្រុមហ៊ុន។ គួររំលឹកផងដែរថា នាពេលថ្មីៗនេះស្ថាប័ន IDG ក៏បានផ្តល់ពានរង្វាន់ដល់ក្រុមហ៊ុនសែលកាតថាជា “ក្រុមហ៊ុនទូរគមនាគមន៍ជាទីទុកចិត្តបំផុតនៅកម្ពុជា" នៅក្នុងសន្និសីទ 4G ដែលបានធ្វើឡើងកាលពីខែមិថុនាកន្លងទៅនេះ ។

 

 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

ដោយ ប៉េងលីន
Samsung ឡើងឈរលើកំពូលតារាងនៅក្នុងត្រីមាសទី 1 ឆ្នាំ 2024 បន្ទាប់ពីការនាំចេញទៅលើ iPhone មានការធ្លាក់ចុះ

Samsung ឡើងឈរលើកំពូលតារាងនៅក្នុងត្រីមាសទី 1 ឆ្នាំ 2024 បន្ទាប់ពីការនាំចេញទៅលើ iPhone មានការធ្លាក់ចុះ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
បញ្ហាការផលិត Huawei Pura 70 Series អាចនឹងធ្វើអោយការផ្គត់ផ្គង់ទៅលើម៉ូដែល Pro មានការលំបាក

បញ្ហាការផលិត Huawei Pura 70 Series អាចនឹងធ្វើអោយការផ្គត់ផ្គង់ទៅលើម៉ូដែល Pro មានការលំបាក

ដោយ ប៉េងលីន