no-alternative title

ក្រុមហ៊ុន សែលកាត សហការជាមួយ ក្រុមហ៊ុន Camlife ផ្តល់សេវាធានារ៉ាប់រងអាយុជីរិតឥតគិតថ្លៃដល់ប្រជាជនកម្ពុជា

នៅថ្ងៃទី 11 ខែតុលា ឆ្នាំ 2017  ថ្ងៃនេះ ក្រុមហ៊ុនពីរក្នុងសម្ព័ន្ធ Royal Group គឺក្រុមហ៊ុនសែលកាត និងក្រុមហ៊ុន Camlife  បានចាប់ដៃគូគ្នាប្រកាសពីការដាក់អោយប្រើប្រាស់នូវកម្មវិធីមួយ ដែលអតិថិជនសែលកាតអាចទទួលបានអត្ថប្រយោជន៍ពិសេស រួមទាំងបង្កើតអោយមានការយល់ដឹង និងសារៈសំខាន់នៃសេវាធានារ៉ាប់រងអាយុជីវិតដល់ប្រជាជនកម្ពុជាកាន់តែច្រើន។

លោក Tondy Suradiredja  អគ្គនាយកក្រុមហ៊ុន Camlife បានលើកឡើងថា៖ “ការចាប់ដៃគូសហការនេះ មិនត្រឹមតែមានបំណងចង់អប់រំប្រជាជនកម្ពុជាអោយយល់ពីសេវាធានារ៉ាប់រងអាយុជីវិតប៉ុណ្ណោះទេ ថែមទាំងចង់ឲ្យពួកគេអាចប្រើប្រាស់សេវានេះបានដោយឥតគិតថ្លៃផងដែរ។ គោលបំណងរបស់យើងគឺចង់ពង្រីកវិស័យធានារ៉ាប់រងអាយុជីវិតនៅប្រទេសកម្ពុជា និងបង្កើតយុទ្ធសាស្ត្រជាដៃគូជាមួយសែលកាត ដើម្បីបង្កើនការយល់ដឹងឲ្យបានកាន់តែទូលំទូលាយ និងផ្តល់ការការពារដល់គ្រួសារកម្ពុជាកាន់តែច្រើន។” ប្រជាជនយើងនៅតែគិតថា សេវាធានារ៉ាប់រងអាយុជីវិតមានតម្លៃថ្លៃ ដែលមានតែអ្នកមានទើបសាកសមនឹងប្រើប្រាស់ ឬសេវានេះភ្ជាប់ជាមួយកញ្ចប់អត្ថប្រយោជន៍បុគ្គលិកដែលទទួលបានពីក្រុមហ៊ុន។ ប្រជាជនកម្ពុជាយើង កំពុងតែទទួលបានការធានារ៉ាប់រងអាយុជីវិត កាន់តែច្រើនមកដល់សព្វថ្ងៃនេះបើប្រៀបធៀបទៅកាលពី 5 ឆ្នាំមុន។ ដោយយោងតាមរបាយការណ៍ពីសមាគមន៍ ធានារ៉ាប់រងកម្ពុជា  (IAC) នៅឆ្នាំ 2016  បុព្វលាភធានារ៉ាប់រងដុលបានកើនឡើង  35.6%  ដែលមានទឹកប្រាក់ប្រមាណ 113.6  លានដុល្លារបើប្រៀបធៀប ទៅឆ្នាំមុនដែលមានទឹកប្រាក់ 83.7 លានដុល្លារ។ ហើយវិស័យនេះ នៅតែរំពឹងថានឹងបន្តមានកំណើន។  ប្រភពព័ត៍មាន: https://www.b2b-cambodia.com/news/cambodia-sees-record-growth-in-insurance-in-2016/ លោក Tondy បានបញ្ជាក់ថា កំរិតនៃការអប់រំ និងការទទួលបាននៃការប្រើប្រាស់ គឺជាកត្តាដែលធ្វើឲ្យប្រជាជនយើងមិនប្រើប្រាស់សេវានេះ ហេតុដូច្នេះហើយទើបក្រុមហ៊ុន  Camlife  បង្កើតយុទ្ធសាស្រ្តដៃគូនេះ។

រូបភាពពាណិជ្ជកម្ម
no-alternative title

នាយកប្រតិបត្តិក្រុមហ៊ុនសែលកាត លោក អៀន វ៉ាតសុន មានប្រសាសន៍ថា ការសហការរវាង ក្រុមហ៊ុន Camlife និងក្រុមហ៊ុន សែលកាត ដែលជាក្រុមហ៊ុនទូរគមនាគមន៍ខ្មែរតែមួយគត់ព្រមទាំងជាក្រុមហ៊ុនក្នុងសម្ព័ន្ធតែមួយផងនោះ យើងបានបង្កើនអត្ថប្រយោជន៍តាមរយៈសេវាធានារ៉ាប់រងអាយុជីរិតកាន់តែច្រើនដល់ប្រជាជនកម្ពុជាដោយចាប់ផ្តើមពីអតិថិជនសែលកាតដោយឥតគិតថ្លៃ។  យើងកំពុងតែធ្វើឲ្យសេវាធានារ៉ាប់រងអាយុជីវិតកាន់តែមានភាពសាមញ្ញ ហើយងាយស្រួលទទួលបាន ដូច្នេះប្រជាជនយើងអាចទទួលបានអត្ថប្រយោជន៍នេះ។ ចាប់ពីថ្ងៃ 11 ខែតុលា ឆ្នាំ 2017 នេះ អតិថិជនសែលកាតទាំងអស់ ដែលមានអាយុចាប់ពី  18 ដល់ 50 ឆ្នាំ ហើយបញ្ចួលទឹកប្រាក់សរុប $4 ក្នុង 1 ខែរហូតដល់ ថ្ងៃ 3 មីនា ឆ្នាំ 2018 អាចទទួលបានសេវាធានារ៉ាប់រងអាយុឥតគិតថ្លៃដែលមានតម្លៃសរុប $300 ក្នុងរយះពេល 6ខែ។ អតិថិជនដែលអាចទទួលបានសេវានេះ នឹងទទួលបានសារជូនដំណឹង និងការណែនាំពីរបៀបនៃដំណើរការសេវាធានារ៉ាប់រងអាយុជីវិតឥតគិតថ្លៃនេះ។

 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
ក្រសួងព័ត៌មាន និងក្រុមហ៊ុន OPPO បានធ្វើសន្និសីទកាសែតពីការប្រកួតថតរូបទូរស័ព្ទដៃ SEE CAMBODIA 2024 នៅក្នុងប្រទេសកម្ពុជា ដែលមានរង្វាន់ធំជាទឹកប្រាក់រហូតដល់ 12 លានរៀល

ក្រសួងព័ត៌មាន និងក្រុមហ៊ុន OPPO បានធ្វើសន្និសីទកាសែតពីការប្រកួតថតរូបទូរស័ព្ទដៃ SEE CAMBODIA 2024 នៅក្នុងប្រទេសកម្ពុជា ដែលមានរង្វាន់ធំជាទឹកប្រាក់រហូតដល់ 12 លានរៀល

ដោយ ប៉េងលីន
iPhone 17 Pro ទំនងជានឹងប្រើបន្ទះឈីបស្តង់ដារថ្មីខ្នាត 2nm ដំបូងគេរបស់ក្រុមហ៊ុន TSMC

iPhone 17 Pro ទំនងជានឹងប្រើបន្ទះឈីបស្តង់ដារថ្មីខ្នាត 2nm ដំបូងគេរបស់ក្រុមហ៊ុន TSMC

ដោយ ប៉េងលីន
iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

ដោយ ប៉េងលីន
Redmi Turbo 3 និង Redmi Pad Pro Harry Potter Edition បានបង្ហាញវត្តមានជាផ្លូវការណ៍

Redmi Turbo 3 និង Redmi Pad Pro Harry Potter Edition បានបង្ហាញវត្តមានជាផ្លូវការណ៍

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Xiaomi SU7 មានការបំពាក់នូវបច្ចេកវិទ្យា Super Power-Saving Mode អាចកំណត់ល្បឿនបានទៀតផង

រថយន្តអគ្គិសនី Xiaomi SU7 មានការបំពាក់នូវបច្ចេកវិទ្យា Super Power-Saving Mode អាចកំណត់ល្បឿនបានទៀតផង

ដោយ ប៉េងលីន
បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

ដោយ ប៉េងលីន