no-alternative title

ធនាគារ ABA និង ផាយ ផេ បានចុះហត្ថលេខាស្តីពីការប្រកាសចាប់ដៃគូ ផ្តល់សេវាកម្មថ្មី ដោយអនុញាតអោយអតិថិជនអាចភ្ជាប់គណនីរួមគ្នាបាន

នៅថ្ងៃទី 11 ខែតុលានេះ ផាយ ផេ (Pi Pay) ដែលជាសេវាទូទាត់ ដោយមិនប្រើសាច់ប្រាក់ និងធនាគារ ABA បានចាប់ដៃគូផ្តល់សេវាកម្មថ្មីមួយ ដោយអនុញ្ញាតឲ្យអតិថិជនរបស់ភាគីទាំងពីរ អាចធ្វើការភ្ជាប់គណនីរបស់ពួកគេបាន ដើម្បីបង្កើនភាពងាយស្រួលដល់កម្មវិធីធនាគារចល័ត និងកម្មវិធីទូទាត់ដោយមិនប្រើសាច់ប្រាក់របស់ស្ថាប័នទាំងពីរ។ និយាយរួមទៅ អតិថិជន នឹងអាចផ្ទេរប្រាក់បានយ៉ាងងាយស្រួលរវាងគណនីចល័ត ផាយ ផេ និងគណនីធនាគារ ABA ដោយប្រើកម្មវិធីទូរស័ព្ទ ផាយ ផេ និងកម្មវិធី ABA Mobile។

រូបភាពពាណិជ្ជកម្ម
no-alternative title

លោក ថូម៉ាស ផូកូនី នាយកប្រតិបត្តិក្រុមហ៊ុន ផាយ ផេ បានមានប្រសាសន៍ថា នេះគឺជាការបោះជំហានដ៏ធំមួយសម្រាប់ក្រុមហ៊ុន ផាយ ផេ ហើយក្រុមហ៊ុនយើងពិយជាមានសេចក្តីរំភើប នៅពេលបានចុះហត្ថលេខាធ្វើជាដៃគូជាមួយធនាគារ ABA ដែលត្រូវបានទទួលស្គាល់យ៉ាងទូលំទូលាយថា ជាធនាគារដែលមានការច្នៃប្រឌិតថ្មី ឈានមុខគេបំផុតនៅកម្ពុជា។ នៅពេលនេះ យើងអាចនិយាយបានថា ផាយ ផេ គឺជាកម្មវិធីមិនប្រើសាច់ប្រាក់ពិតៗ ពីព្រោះអតិថិជនអាចផ្ទេរប្រាក់ រវាងគណនីធនាគារ ABA ជាមួយនឹងគណនី ផាយ ផេ ហើយបន្ទាប់មកពួក គាត់អាចប្រើប្រាស់ប្រាក់នោះ ដើម្បីទិញទំនិញ និងសេវាកម្មផ្សេងៗពីពាណិជ្ជករដៃគូដោយពុំចាំបាច់កាន់ក្រដាសប្រាក់ឡើយ។ ភាគីទាំងពីរ បានប្តេជ្ញាចិត្តគាំទ្រចក្ខុវិស័យរយៈពេលវែងរបស់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់វិស័យហិរញ្ញវត្ថុ ដើម្បីជាការឆ្លើយតបតាមតម្រូវការរបស់អ្នកប្រើប្រាស់ ហើយនិងជួយកៀងគរប្រជាពលរដ្ឋ ដែលមិនប្រើប្រាស់សេវាធនាគារឲ្យចូលក្នុងវិស័យសេវាកម្មហិរញ្ញវត្ថុផ្លូវការមួយនេះផងដែរ។

នាយកប្រតិបត្តិរបស់ធនាគារ ABA លោក Askhat Azhikhanov បានមានប្រសាសន៍ថា ធនាគារ ABA តែងនាំមុខគេក្នុងការអភិវឌ្ឍសេវាកម្មហិរញ្ញវត្ថុបែបឌីជីថលនៅកម្ពុជា ហើយកម្មវិធីធនាគារចល័ត និងធនាគារតាមអ៊ីនធឺណិតរបស់យើង ក៏បានផ្លាស់ប្ដូររបៀបដែលប្រជាជនប្រើប្រាស់សេវាធនាគារនៅកម្ពុជាផងដែរ។ ភាពជាដៃគូ ជាមួយក្រុមហ៊ុន ផាយ ផេ នេះ គឺជាការបោះជំហានមួយទៀតសម្រាប់យើង ដើម្បីផ្តល់ជម្រើសនៃមធ្យោបាយ ទូទាត់ចល័តបន្ថែមដល់អតិថិជនរបស់យើង ដោយក្នុងនោះក៏មានការបញ្ចុះតម្លៃពិសេសៗ ដែលមានផ្ដល់ជូនដោយដៃ គូអាជីវកម្មរបស់ក្រុមហ៊ុន ផាយ ផេ ថែមទៀតផងដែរ”។

លោក Askhat Azhikhanov បានបញ្ជាក់បន្ថែមទៀតថា ភាពជាដៃគូនេះ គឺជាគ្រឹះសម្រាប់បង្កើតឲ្យមានសេវាកម្មប្រកបដោយភាពច្នៃប្រឌិតថ្មីបន្ថែមលើសពីការទូទាត់ដោយមិនប្រើសាច់ប្រាក់ទៅទៀត ហើយយើងពិតជាពេញចិត្តខ្លាំងណាស់ដែល ផាយ ផេ បើកប្រាក់បៀវត្សរ៍ជូនបុគ្គលិករបស់ខ្លួនតាមរយៈកម្មវិធី ផាយ ផេ ដោយភ្ជាប់ទៅកាន់គណនី ABA របស់បុគ្គលិក។ នេះគឺជាមធ្យោបាយមួយដែលកាន់តែមានប្រសិទ្ធភាព និងមានសុវត្ថិភាពក្នុងការគ្រប់គ្រងបញ្ជីបៀវត្សរ៍ ហើយយើងជឿថាប្រតិបត្តិការបែបនេះនឹងក្លាយជាទីចំណាប់អារម្មណ៍នៃបណ្ដាក្រុមហ៊ុនអាជីវកម្មជាច្រើននៅកម្ពុជា”។

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
 HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

ដោយ ប៉េងលីន
ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

ដោយ ប៉េងលីន
នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

ដោយ ប៉េងលីន
Hongqi EH7 Sedan EV រថយន្តអគ្គិសនីសុទ្ធ ប្រកាសលក់ផ្លូវការនៅទីផ្សារជាមួយតម្លៃ $31,900 ដុល្លារ

Hongqi EH7 Sedan EV រថយន្តអគ្គិសនីសុទ្ធ ប្រកាសលក់ផ្លូវការនៅទីផ្សារជាមួយតម្លៃ $31,900 ដុល្លារ

ដោយ ប៉េងលីន