no-alternative title

លេចចេញរូបរាងថ្មីរបស់ស្មាតហ្វូន Huawei P11 បង្ហាញថា ស្មាតហ្វូននេះ នឹងបំពាក់ប្រព័ន្ធកាមេរ៉ា 4 និងរ៉េមទំហំ 6GB

កាលពីខែសីហាកន្លងទៅ លោកអ្នកប្រាកដជាបានដឹងរូចមកហើយថា មានការបែកធ្លាយនូវគំនិតនៃការរចនាមួយរបស់ស្មាតហ្វូន Huawei P11 ដែលបង្កើតឡើងដោយ DBS DESIGNING ហើយឥឡូវនេះ គឺយើងទទួលបាននូវគំនិតនៃការរចនាថ្មីមួយទៀតហើយរបស់ស្មាតហ្វូននេះ ដែលគឺជាគំនិតនៃការរចនារបស់ Concept Creator។ ការរចនាទៅលើគំនិតថ្មីនេះ ក៏មានបង្ហោះនៅក្នុងបណ្តាញសង្គម YouTube ផងដែរ តាមរយៈវីដេអូខាងក្រោមនេះ។

រូបភាពពាណិជ្ជកម្ម
no-alternative title

បើយើងផ្អែកទៅលើគំនិតនៃការរចនារូបរាងស្មាតហ្វូនស៊េរីថ្មីនេះ មើលទៅគឺពិតជារលោង និងទាក់ទាញចិត្តរបស់អ្នកប្រើប្រាស់មែនទែន។ ស្មាតហ្វូន Huawei P11 ដែលបង្ហាញខ្លួននៅក្នុងវីដេអូនេះ មិនមានស៊ុមព័ទ្ធអេក្រង់នោះទេសម្រាប់ផ្នែកគែមរបស់វា ហើយនៅផ្នែកខាងលើ និងផ្នែកខាងក្រោមគឺមានស៊ុមតូចស្តើងបំផុត។ ស្មាតហ្វូននេះ ត្រូវបានផលិតឡើងពីលោហៈធាតុ ហើយវាបំពាក់នូវប្រព័ន្ធកាមេរ៉ាភ្លោះនៅផ្នែកខាងក្រោយជាប់ជាមួយនឹងភ្លើង LED Flash ភ្លោះ ភ្លើង Dual-Tone Flash ភ្លោះ និង Laser Autofocus ផងដែរ។ 

ចំនែកនៅផ្នែកខាងក្រោមរបស់ស្មាតហ្វូននេះវិញ គេសង្កេតឃើញថា មានរន្ធដោតថាមពលថ្ម 3.5mm Headphone Jack ជាមួយនឹងឧបាល័រ និងរន្ធសាកថាមពលថ្មប្រភេទ Type-C USB ថែមទៀតផង។ លោកអ្នក នឹងនៅតែមើលឃើញនូវម៉ាកយីហោរបស់ Huawei នៅផ្នែកខាងក្រោមរបស់ទូរស័ព្ទនេះ ហើយប្រព័ន្ធស្កេនក្រយ៉ៅដៃក៏ស្ថិតនៅផ្នែកខាងក្រោយដែរ។ សម្រាប់ម៉ាកយីហោរបស់ LEICA អាចមើលឃើញយ៉ាងច្បាស់នៅផ្នែកខាងក្រោយផងដែរ។ ស្មាតហ្វូននេះ នឹងមាន 4 ពណ៌សម្រាប់ជ្រើសរើសគឺពណ៌ខ្មៅ ពណ៌ខៀវ ពណ៌ក្រហម និងពណ៌បៃតង។

អ្វីដែលគួរឱ្យកត់សម្គាល់ទៀតនោះគឺថា ស្មាតហ្វូននេះ ថែមទាំងមានភ្ជាប់ជាមួយនឹងប្រព័ន្ធកាមេរ៉ាភ្លោះ នៅផ្នែកខាងមុខដែលមានន័យថា ស្មាតហ្វូននេះមានកាមេរ៉ាចំនួន 4 គ្រាប់។ ស្មាត ហ្វូននេះ មានរូបរាងស្តើង ប៉ុន្តែប្រភពនេះ នៅមិនទានទម្លាយអំពីទំហំប្រវែងរបស់វានៅឡើយទេ។ អ្នករចនាម៉ូដទៅលើស្មាតហ្វូននេះ បានសន្មត់ថា ស្មាតហ្វូននេះ នឹងមានរ៉េមផ្ទុកទិន្នន័យបណ្តោះអាសន្នទំហំ 6GB និងម៉េមូរីក្នុងម៉ាស៊ីនទំហំ 128GB។ បន្ថែមពីនេះទៀត ស្មាតហ្វូននេះនឹងមិនបង្ហាញខ្លួននៅក្នុងប៉ុន្មានខែខាងមុខនេះ នោះទេ គឺប្រហែលជាបង្ហាញខ្លួននៅក្នុងខែកុម្ភៈឆ្នាំក្រោយ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
 HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

ដោយ ប៉េងលីន
ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ដោយ ប៉េងលីន
Geely Radar RD6 Horizon នឹងក្លាយជារថយន្តអគ្គិសនីប្រភេទ Pick Up Truck ដែលមានសន្ទុះល្បឿនលឿនបំផុត ហើយនឹងបង្ហាញវត្តមានលើទីផ្សារឆាប់ៗនេះ

Geely Radar RD6 Horizon នឹងក្លាយជារថយន្តអគ្គិសនីប្រភេទ Pick Up Truck ដែលមានសន្ទុះល្បឿនលឿនបំផុត ហើយនឹងបង្ហាញវត្តមានលើទីផ្សារឆាប់ៗនេះ

ដោយ ប៉េងលីន
នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

ដោយ ប៉េងលីន