no-alternative title

TOSHIBA សម្ពោធ និងតាំងបង្ហាញទូរទស្សន៍ ANDROID UHD TV ជំនាន់ថ្មីរបស់ខ្លួននៅផ្សារទំនើប AEON MALL

កាលពីថ្ងៃទី 14 ខែតុលា ឆ្នាំ 2017 ក្រុមហ៊ុន TOSHIBA រួមសហការជាមួយនឹងក្រុមហ៊ុន SKS ELECTRONICS ដែលជាដៃគូរ ពាណិជ្ជកម្ម និងជាអ្នកចែកចាយផលិតផល TOSHIBA របស់ខ្លួននៅក្នុងប្រទេសកម្ពុជា បានរៀបចំពិធីសម្ពោធ និងការដាក់តាំងបង្ហាញផលិតផលទូរទស្សន៍ជំនាន់ថ្មីរបស់ខ្លួននៅផ្សារទំនើប AEON MALL រយៈពេល 2 ថ្ងៃ ចាប់ពីថ្ងៃទី 14 ដល់ថ្ងៃទី 15 ខែតុលា ឆ្នាំ 2017។ ព្រឹត្តការណ៍នេះ មានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំក្រុមហ៊ុន TOSHIBA  និង SKS ELECTRONICS រួមជាមួយអតិថិជន ហើយនិង ដៃគូចែកចាយពីបណ្ដាលខេត្តក្រុងនានាយ៉ាងកុះករ។ 

រូបភាពពាណិជ្ជកម្ម
no-alternative title

តាមការបញ្ជាករបស់ក្រុមហ៊ុន TOSHIBA បានអោយដឹងថា ទូរទស្សន៍ជំនាន់ថ្មីនេះ គឺបំពាក់ដោយបច្ចេកវិទ្យា Ultra HD TV ដែលមាន សម្ថភាពបង្ហាញនូវរូបភាពច្បាស់ ជាមួយអេក្រង់ 4K IPS UHD និងដំណើរការដោយប្រព័ន្ធប្រត្តិបត្តិការណ៍ Android ទំនើបចុងក្រោយ របស់ទូរទស្សន៍ Smart TV និង បច្ចេកវិទ្យា DTS True Sound ដែលធ្វើអោយប្រពន្ធសំឡេងតន្ត្រីនិងភាពយន្តកាន់តែ ច្បាស់ និងពីរោះ រណ្ដំ។

លោក ជេក លី ដែកជាអ្នកទទទួលខុសត្រូវលើមុខជំនួញរបស់ទូរទស្សន៍ TOSHIBA ប្រចាំនៅទ្វីបអាស៊ី និងអាមេរិកឡាទីន បានបង្ហាញចំណាប់អារម្មណ៍ជាពិសេសចំពោះទីផ្សារកម្ពុជា ដោយលោកបានសម្ដែងការអរគុណចំពោះក្រុមហ៊ុន SKS ELECTRONICS ដែលជាដំណាងចែកចាយផលិតផល TOSHIBA ដែលជានិច្ចកាលតែងតែកាំទ្រ និងប្រឹងប្រែងធ្វើការរួមគ្នាដើម្បីបញ្ហាញនូវវត្តមានរាល់ផលិតផល TOSHIBA សំរាប់ទីផ្សារកម្ពុជា។ 

លោក ជេក លី បានថ្លែងទៅកាន់អតិថិជន ក៏ដូចជាដៃគូរចែកចាយផលិតផល TOSHIBA ក្នុងឱកាសនោះថា នេះជាលើកទីពីររបស់លោកដែលបានមកកាន់ប្រទេសកម្ពុជា លោកមានរឿងច្រើនទៀត ដើម្បីរៀនសូត្រពីទីផ្សារមួយនេះ សំរាប់ការមកដល់លើកទីមួយរបស់លោកនៅឆ្នាំទៅមួយ លោកបានឃើញសន្ទុះនៃការរីកចម្រើនផ្នែកបច្ចេកវិទ្យាទូរទស្សន៍ ហើយលោក ក៏អាចដឹងថាប្រជាជន កម្ពុជា មានការពេញនិយមនិងយល់ដឹងច្រើនពីបច្ចេកវិទ្យាថ្មីៗ។ លោកគិតថានេះប្រហែលជាអាចមកពីកត្តា នៃការកើនឡើងនៃចំនួនប្រជាជន វ័យក្មេងនៅក្នុងតំបន់ច្រើន ។ 

លោកបានលើកឡើងទៀតថា ដើម្បីឆ្លើយតបទៅនឹងតំរូវការរបស់យុវជនជំនាន់ថ្មី TOSHIBA បានបន្តការប្រឹងប្រែង ដើម្បីនាំយកមកនៅផលិតផលជំនាន់ថ្មី ក៏ដូចជាបច្ចេកវិទ្យាទំនើបមកកាន់ប្រទេសកម្ពុជា ដើម្បីបម្រើនូវតំរូវការរបស់ប្រជាជនកម្ពុជា។ លោកក៏បានលើកឡើង ពីគុណសម្បត្តិទូរទស្សន៍ TOSHIBA ANDROID UHD TV ជំនាន់ថ្មីនេះថា ទូរទស្សន៍ TOSHIBA Android UHD TV គឺជាចម្រើសមួយដែលយើងទាំងអស់គ្នាមានទំនុកចិត្ត លើបច្ចេកវិទ្យាប្រត្តិបត្តិការណ៍ Android ជាមួយគុណភាពច្បាស់នៃរូបភាព និងសម្លេង ក៏ដូចជាការរចនារូងរាងដ៏ទាក់ទាញ សមស្របទៅនឹងសម័យកាលស៊ីវិល័យរបស់ប្រជាជនកម្ពុជាគ្រប់ៗរូប។ លោកអ្នកអាចទាញយកនៅកម្មវិធីកំសាន្តល្បីៗជាច្រើនដូចជា Youtube Netflix និងកម្មវិធី នៅក្នុង Google Play Store របស់ Android TV យ៉ាងងាយស្រួល ហើយជាពិសេសទៅទៀតនោះ លោកអ្នកអាចប្រើប្រាស់សំឡេងជាភាសាខ្មែរ ដើម្បីស្វែងរកអត្ថបទផ្សេងៗបានថែមទៀតផង។ 

TOSHIBA ANDROID UHD TV មិនគ្រាន់តែជាទូរទស្សន៍ដែលប្រើប្រាស់សំរាប់កំសាន្ត យើងក៏អាចប្រើប្រាស់សំរាប់ការ អប់រំផងដែរ ដោយលោកអ្នកអាចទាញយកកម្មវិធីជាច្រើនសំរាប់បង្រៀនបុត្រធីតារបស់លោកអ្នកពីក្នុងទូរទស្សន៍ជំនាន់ថ្មីរបស់យើង។ អតិថិជនកម្ពុជា នឹងទទួលបានបទពិសោធន៍ថ្មីមួយ ជាមួយនិងទូរទស្សន៍ Android UHD TV របស់ក្រុមហ៊ុន TOSHIBA ហើយ TOSHIBA បានសន្យា ថា នឹងនាំយកនូវបច្ចេកវិទ្យាថ្មីៗ ចុងក្រោយ ដើម្បីបម្រើនូវសេចក្តីត្រូវការ លើផ្នែកបច្ចេកវិទ្យារបស់ប្រជាជនកម្ពុជា។ សូមជំរាបថា នៅក្នុងព្រឹត្តការណ៍នោះ ក្រុមហ៊ុន  TOSHIBA  ក៏បានប្រគល់នូវប័ណ្ណសរសើរជូនដល់ម្ចាស់ហាងលក់បន្តនៅកម្ពុជា ដែលលក់បានចំនួនច្រើងជាងគេផងដែរ។ 

 

 

   

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

ដោយ ប៉េងលីន
Samsung ឡើងឈរលើកំពូលតារាងនៅក្នុងត្រីមាសទី 1 ឆ្នាំ 2024 បន្ទាប់ពីការនាំចេញទៅលើ iPhone មានការធ្លាក់ចុះ

Samsung ឡើងឈរលើកំពូលតារាងនៅក្នុងត្រីមាសទី 1 ឆ្នាំ 2024 បន្ទាប់ពីការនាំចេញទៅលើ iPhone មានការធ្លាក់ចុះ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
បញ្ហាការផលិត Huawei Pura 70 Series អាចនឹងធ្វើអោយការផ្គត់ផ្គង់ទៅលើម៉ូដែល Pro មានការលំបាក

បញ្ហាការផលិត Huawei Pura 70 Series អាចនឹងធ្វើអោយការផ្គត់ផ្គង់ទៅលើម៉ូដែល Pro មានការលំបាក

ដោយ ប៉េងលីន