no-alternative title

Toyota បើកសម្ពោធទីស្នាក់ការកណ្តាលបណ្តោះអាសន្នរបស់ខ្លួននៅក្បែរសាលាបាក់ទូកជាមួយនឹងវត្តមានរបស់ Fortuner TRD ស៊េរីថ្មីឆ្នាំ 2018

នៅថ្ងៃទី 07 ខែតុលា ឆ្នាំ 2017 នេះ ក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា) បានរៀបចំឡើងនូវពិធីសម្ពោធ ទីស្នាក់ការកណ្តាលបណ្តោះអាសន្ន សាខាបាក់ទូក ដែលកម្មវិធីនេះត្រូវបានប្រព្រឹត្តឡើងនៅក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា)  សាខាបាក់ទូក ដែលមានអាសយដ្ឋានស្ថិតនៅផ្លូវលេខ 169 សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ ដោយមានការអញ្ជើញចូលជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ពីសំណាក់ លោក ឧកញ៉ា គង់ នួន ប្រធានក្រុមហ៊ុនតូយ៉ូតា(ខេមបូឌា) ព្រមទាំងភ្ញៀវកិត្តិយសយ៉ាងច្រើនកុះករទៀត។

រូបភាពពាណិជ្ជកម្ម
no-alternative title

មានប្រសាសន៍នៅក្នុងពិធីនោះ លោក ឧកញ៉ា គង់ នួន បានបញ្ជាក់អោយដឹងដែរថា សាខាបាក់ទូកនេះ គឺជាទីស្នាក់ការកណ្តាលបណ្តោះអាសន្ន ក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា) នៅកំឡុងពេលដែលត្រៀមរៀបចំសាងសង់ថ្មីនូវទីស្នាក់ការកណ្តាល ក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា) ស្ថិតនៅលើមហាវិថីសហព័ន្ធរុស្ស៊ី។ ទីស្នាក់ការកណ្តាលបណ្តោះអាសន្ននេះ បង្កើតឡើងនៅក្នុងគោលបំណង ផ្តល់ភាពងាយស្រួលចំពោះ អតិថិជនក្នុងការស្វែងរកទិញ និងលក់នូវរថយន្តគ្រប់ម៉ូដែលរបស់ក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា)។ 

បន្ថែមពីនេះ ការបង្កើតឡើងទីស្នាក់ការកណ្តាលបណ្តោះអាសន្ននេះ  ក៏ដើម្បីបំរើដល់សេចក្តីត្រូវការរបស់អតិថិជនបន្ថែមទៀត ពាក់ព័ន្ធនឹងសេវាកម្ម ជួសជុលរថយន្តតូយ៉ូតាគ្រប់ម៉ូដែល និងសំរាប់ការទិញគ្រឿងបន្លាស់រថយន្តតូយ៉ូតាផងដែរ។ ដោយឡែកចំពោះសេវាកម្មតោន និងបាញ់ថ្នាំ ក្រុមហ៊ុន តូយ៉ូតា  (ខេមបូឌា) នៅតែទទួលធ្វើនូវសេវាកម្មជាធម្មតានៅទីស្នាក់ការកណ្តាលចាស់ ដែលស្ថិតនៅលើមហាវិថីសហព័ន្ធរុស្សី។ 

លោក ឧកញ៉ា គង់ នួន បានមានប្រសាសន៍បន្ថែមទៀតថា ទីស្នាក់ការកណ្តាល បណ្តោះអាសន្ននេះ នឹងបើកបំរើសេវាកម្មជារៀងរាល់ថ្ងៃ គិតចាប់ពីម៉ោង 8ៈ00 ព្រឹក ទៅដល់ម៉ោង 7:00 យប់ សំរាប់សេវាកម្មផ្នែកលក់រថយន្ត និងចាប់ពីម៉ោង 8:00 ព្រឹក ទៅដល់ម៉ោង 5:00 ល្ងាច សំរាប់សេវាកម្មផ្នែកជួសជុលរថយន្ត។ បន្ទាប់ពីការពង្រីកសាខាជាច្រើនបន្តបន្ទាប់រួចមក ក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា) មានសង្ឃឹមយ៉ាងមុតមាំថា ទីស្នាក់ការកណ្តាលបណ្តោះអាសន្ន សាខាបាក់ទូកនេះ នឹងចូលរួមចំណែកយ៉ាងសំខាន់ក្នុងការបំពេញសេចក្តីត្រូវការរបស់អតិថិជន ប្រកបទៅដោយគុណភាព និងប្រសិទ្ធភាពខ្ពស់ ស្របពេលដែលចំនួនអ្នកប្រើប្រាស់យានយន្ត ក្នុងប្រទេសកម្ពុជាកំពុងតែមានការកើនឡើងខ្លាំងគួរអោយកត់សម្គាល់ផងដែរនោះ។

លោក ឧកញ៉ា គង់ នួន បានបន្តទៀតថា ក្រុមហ៊ុនតូយ៉ូតា (ខេមបូឌា)  បានត្រៀមខ្លួនរួចជាស្រេចក្នុងការបំរើសេវាកម្មយ៉ាងរហ័សទាន់ចិត្តជូនដល់អតិថិជន តាមរយៈការបំពាក់នូវសម្ភារៈនិងឧបករណ៍ទំនើបៗ ដែលជាបច្ចេកវិទ្យាចុងក្រោយ ក្នុងការជួសជុលរថយន្តតូយ៉ូតាគ្រប់ម៉ូដែល ប្រកបទៅដោយគុណភាពគួរជាទីទុកចិត្ត។ លើសពីនេះទៅទៀត  ក្រុមហ៊ុន តូយ៉ូតា  (ខេមបូឌា) ក៏មានការនាំចូលនូវ រថយន្តតូយ៉ូតាម៉ូដែលថ្មីៗ ដែលមានគុណភាពខ្ពស់សំរាប់បំពេញសេចក្តីត្រូវការរបស់អតិថិជនផងដែរ។

សូមជំរាបថា នៅក្នុងថ្ងៃនេះ ក៏មានការបង្ហាញនូវវត្តមាននៃរថយន្តតូយ៉ូតា Fortuner TRD ស៊េរីថ្មីឆ្នាំ 2018 បន្ថែមពីលើរថយន្ត Fortuner ដែលទើបតែធ្វើការសម្ពោធកាលពីដើមខែកញ្ញាកន្លងទៅនេះផងដែរ។ រថយន្ត Fortuner TRD នេះគឺជាប្រភេទរថយន្តដែលសាកសមឥតខ្ចោះ សម្រាប់ អតិថិជន ដែលនិយមគ្រឿងតុបតែង បន្ថែមបែបស្ព័រ ដោយមានការរំលេចឡើងនូវអក្សរ TRD លើកាងបន្ថែម នៅផ្នែកខាងមុខ ខាងក្រោយ និងចំហៀងនៃតួ រថយន្ត។  លើសពីនេះទៅទៀត ការរចនានៃតែមអក្សរ TRD នេះ ក៏មានច្រើនពណ៍ដូចជាៈ ពណ៍ស ក្រហម ខ្មៅ ដែលធ្វើឲ្យរថយន្តទាំងមូលកាន់តែទំនើប និងទាន់សម័យមួយកម្រិតទៀតផងដែរ។ រថយន្តប្រភេទTRD នេះ គឺមានភាពពេញនិយមខ្លាំង មិនត្រឹមតែនៅប្រទេសកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែនៅតាមបណ្តាប្រទេសនានា នៅតំបន់អាស៊ីផងដែរ។

គួរបញ្ជាក់ថា បច្ចុប្បន្ននេះ ក្រុមហ៊ុនតូយ៉ូតា (ខេមបូឌា) មានសាខាសរុបចំនួនប្រាំបី និងទីស្នាក់ការកណ្តាលបណ្តោះអាសន្នមួយ។ សាខាទីមួយគឺ “សាខាចំការមន” ស្ថិតនៅ ផ្លូវលេខ 360 ភូមិ៥ សង្កាត់បឹងកេងកងទី 3 ខណ្ឌចំការមន រាជធានីភ្នំពេញ, សាខាទីពីរគឺ “សាខាបាត់ដំបង” ស្ថិតនៅ ភូមិរំចេក 4 ឃុំរតនៈ ស្រុកបាត់ដំបង ខេត្តបាត់ដំបង, សាខាទីបីគឺ “សាខាសៀមរាប” ស្ថិតនៅ ភូមិគោកត្នោត ឃុំកណ្តែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប, សាខាទីបួនគឺ “សាខាបឹងកេងកង” ស្ថិតនៅ ផ្លូវមហាវិថីព្រះមុន្នីវង្ស សង្កាត់បឹងកេងកង 1 ខណ្ឌចំការមន រាជធានីភ្នំពេញ, សាខាទីប្រាំគឺ “សាខាទួលគោក” ស្ថិតនៅ ផ្លូវលេខ 273 សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ, សាខាទីប្រាំមួយគឺ “សាខាសែនសុខ” ស្ថិតនៅ មហាវិថីសហព័ន្ធរុស្សី សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ, សាខាទីប្រាំពីរគឺ “សាខាសែនសុខទី 2 ” ស្ថិតនៅមហាវិថីសហព័ន្ធរុស្សី សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ, សាខាទីប្រាំបីគឺ “សាខាតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ” ស្ថិតនៅ ក្នុងតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ ផ្លូវជាតិលេខ 4 ភូមិកំរៀង និងត្រពាំងគល់ សង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ និងទីស្នាក់ការកណ្តាលបណ្តោះអាសន្នគឺ “សាខាបាក់ទូក” ស្ថិតនៅ ផ្លូវលេខ 169 សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ។

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន