no-alternative title

Pioneer Z-Series ផលិតផលថ្មី បំពាក់នូវសមត្ថភាពខ្ពស់អស្ចារ្យ សម្រាប់ការស្តាប់តន្រ្តី ខារ៉ាអូខេ និងសន្ទនាទូរស័ព្ទនៅក្នុងរថយន្ត

ប្រិយមិត្តដែលមានរថយន្ត ប្រាកដជាចង់បាននូវប្រភេទឈុតម៉ាញ៉េឡានដែលមានសមត្ថភាពខ្ពស់ក្នុងបំពេញនូវការកម្សាន្តបន្ថែមនៅពេលកំពុងបើកបរ ដើម្បីបំបាត់ភាពអផ្សុក និងកាន់តែរីករាយជាមួយនឹងអមដំណើរ ក៏ដូចជាបន្ថែមនូវមុខងារណែនាំមួយចំនួនផងដែ ។ ដូច្នេះ ជាមួយនឹងឈុតម៉ាញ៉េឡានម៉ដែលថ្មី របស់ក្រុមហ៊ុន Pioneer ដែលទើបប្រកាសចេញលក់ថ្មីៗនេះ គឺពិតជាសាកសមបំផុតសម្រាប់រថយន្តរបស់លោកអ្នក ព្រោះវាមានសមត្ថភាពគ្រប់យ៉ាង ក្នុងការបំពេញតាមតម្រូវការប្រើប្រាស់ និងការកម្សាន្តផងដែរ។ 

ហើយថ្ងៃនេះ ទស្សនាវដ្តីពិភពអេឡិចត្រូនិច សូមណែនាំបង្ហាញជូននូវផលិតផលកម្សាន្តក្នុងរថយន្ត និយាយឲ្យសាមញ្ញគឺឈុតម៉ាញ៉េឡានប្រភេទ Z Series ចំនួន៣ម៉ូដែលមកបង្ហាញ ជឿជាក់ថា ប្រិយមិត្តបានឃើញហើយនឹងចាប់អារម្មណ៍ដែលមានដូចជា Pioneer AVH-Z2050BT , Pioneer AVH-Z5050BT, Pioneer AVH-Z7050BT ដែលត្រូវបានក្រុមហ៊ុនបំពាក់នូវបច្ចេកវិទ្យាថ្មី ងាយស្រួលក្នុងការប្រើប្រាស់ ពិសេសងាយស្រួលក្នុងការបញ្ជាតាមរយះទូរស័ព្ទ បានទាំងប្រភេទ iOS និង Android ផងដែរ។ ចង់ដឹងថា តើមានមុខងារអ្វីខ្លះ ដែលធ្វើឲ្យអ្នកបើកបរត្រូវការសម្រាប់បំពាក់នៅក្នុងរថយន្តរបស់ខ្លួន។ ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញជូនអំពីម៉ូដែលនិមួយៗ ថាតើមានអ្វីដែលពិសេសខ្លះ? 

រូបភាពពាណិជ្ជកម្ម
no-alternative title

1.Pioneer AVH-Z2050BT

នេះជាម៉ូដែលដំបូងដែលយើងខ្ញុំនឹងលើកយកបកស្រាយពីលក្ខណះសម្បត្តិត្រួសៗ បង្ហាញជូនប្រិយមិត្ត។ Pioneer AVH-Z2050BT គឺជាម៉ាញ៉េឡានមួយក្នុងចំណោមម៉ូដែល Z series ទាំងបី ដែលយើងខ្ញុំនឹងបង្ហាញបន្ត ហើយ Pioneer AVH-Z2050BT ត្រូវបានផលិតឡើងយ៉ាងពិសេស ព្រោះតែមានភាពងាយស្រួលក្នុងការតំឡើងភ្ជាប់នៅក្នុងឡាន ។ និយាយពីទំហំអេក្រង់របស់វា គឺមានទំហំ 6.2 អីុង ដែលអាចបញ្ជាតាមរយះថាច់ស្រ្គីនបានយ៉ាងរលូន ប៊ូតុងចុចបញ្ជារហ័សទាន់ចិត្ត កាន់តែពិសេសគឺមានបំពាក់នូវបច្ចេកវិទ្យាតភ្ជាប់តាមរយះ Apple CarPlay និង Bluetooth នឹងអាចភ្ជាប់ជាមួយទូរស័ព្ទ2គ្រឿងក្នុងពេលតែមួយបានថែមទៀតផង។ នៅមិនទាន់អស់វាក៏ត្រូវបានបំពាក់មកជាមួយ REVERSE CAMERA-READY ដែលផ្តល់ភាពងាយស្រួលសម្រាប់ភ្ជាប់ជាមួយកាមេរ៉ា ដើម្បីបន្ថែមការការពារសុវត្ថិភាពក្នុងពេលបើកបរមួយកម្រិតថែមទៀតផងដែរ។

2.Pioneer AVH-Z5050BT

ខុសគ្នាបន្តិចបន្តួច សម្រាប់ម៉ូដែលនេះវិញ គឺមានសមត្ថភាពខ្ពស់ជាងទី១បន្តិច និងមានអេក្រង់ធំជាង ដោយ Pioneer AVH-Z5050BT មានអេក្រង់ទំហំ 7 អីុង ប្រើប្រាស់ថាច់ស្គ្រីនបានយ៉ាងរលូនដូចគ្នា។ ចំែណកមុខងារតភ្ជាប់វិញ គឺអាចភ្ជាប់ជាមួយការកម្សាន្តបានតាមរយះ Apple CarPlay, Android Auto &  Bluetooth ដែលផ្តល់ភាពងាយស្រួលក្នុងការភ្ជាប់ជាមួយទូរស័ព្ទ ដោយវាអាចភ្ជាប់ជាមួយទូរស័ព្ទ២ក្នុងពេលតែមួយបានថែមទៀត។ ពិសេសជាមួយនឹងមុខងារ Android Auto ដែលជាមុខងារពិសេស ដែលអាចបញ្ជាតាមរយះសម្លេង ពិសេសគឺអាចសន្ទនាបានផ្ទាល់តែម្តង អាចឆែកមើល Google Maps និងអាចចាក់ចម្រៀងស្តាប់បានយ៉ាងរហ័ស មួយទៀតគឺការទទួលនិងផ្ញើរសារបានថែមទៀតផង។ Pioneer AVH-Z5050BT ក៏ត្រូវបានបំពាក់មកជាមួយ REVERSE CAMERA-READY ដែលផ្តល់ភាពងាយស្រួលសម្រាប់ភ្ជាប់ជាមួយកាមេរ៉ា ដើម្បីបន្ថែមការការពារសុវត្ថិភាពក្នុងពេលបើកបរមួយកម្រិតថែមទៀតផងដែរ។

3.Pioneer AVH-Z7050BT

មកដល់ម៉ូដែលចុងក្រោយគឺ Pioneer AVH-Z7050BT កាន់តែទំនើប ជាមួយម៉ូដែលនេះ ដោយសារតែវាត្រូវបានផលិតឡើង សម្រាប់អ្នកបើកបរ និងអមដំណើរ ដើម្បីបំបាត់នូវភាពនឿយណាយ ភាពហត់នឿយ ជាមួយនឹងមុខងារពិសេសៗ បន្ថែមភាពរស់រវើកក្នុងការបើកបរ មិនថាទីជិត ឬទីឆ្ងាយគឺមានថាមពលពេញលេញជានិច្ចតែម្តង។ Pioneer AVH-Z7050BT មានការរចនាស្រដៀងគ្នា នឹងពីរម៉ូដែលមុនដែរ ខុសគ្នាបន្តិចបន្តួច ត្រង់ប៊ូតុងចុចតែប៉ុណ្ណោះ ហើយម៉ូដែល Pioneer AVH-Z7050BT នេះ បានអេក្រង់ថាច់ស្គ្រីន ដែលរស់រវើកតែម្តងទំហំ 7 អីុង ងាយស្រួលក្នុងបញ្ជា ទ្រទ្រង់ជាមួយនឹងបច្ចេកវិទ្យា 24-bit True Colour ដែលអាចសម្គាល់ជាមួយនឹងពណ៌ 16,777,216 colours ថែមទៀតផង។ យ៉ាងណាមិញសម្រាប់ការភ្ជាប់ជាមួយនឹងទូរស័ព្ទ ម៉ូដែលនេះ ក៏ដូចម៉ូដែលមុន គឺបំពាក់មកជាមួយបច្ចេកវិទ្យា Apple CarPlay, Android Auto &  Bluetooth ដែលផ្តល់ភាពងាយស្រួលក្នុងការភ្ជាប់ជាមួយទូរស័ព្ទ ដោយវាអាចភ្ជាប់ជាមួយទូរស័ព្ទ២ក្នុងពេលតែមួយបានថែមទៀត។ 

ពិសេសជាមួយនឹងមុខងារ Android Auto ដែលជាមុខងារពិសេស ដែលអាចបញ្ជាតាមរយះសម្លេង ពិសេសគឺអាចសន្ទនាបានផ្ទាល់តែម្តង អាចឆែកមើល Google Maps និងអាចចាក់ចម្រៀងស្តាប់បានយ៉ាងរហ័ស មួយទៀតគឺការទទួលនិងផ្ញើរសារបានថែមទៀតផង។ Pioneer AVH-Z5050BT ក៏ត្រូវបានបំពាក់មកជាមួយ REVERSE CAMERA-READY ដែលផ្តល់ភាពងាយស្រួលសម្រាប់ភ្ជាប់ជាមួយកាមេរ៉ា ដើម្បីបន្ថែមការការពារសុវត្ថិភាពក្នុងពេលបើកបរមួយកម្រិតថែមទៀតផងដែរ។ មួយវិញទៀតគឺមុខងារ WORKS WITH SPOTIFY ដែលយើងខ្ញុំមិនបានបង្ហាញសម្រាប់ពីរម៉ូដែលខាងលើ តែចង់បញ្ជាក់ថា ម៉ូដែលទាំង៣នេះ គឺមានមុខងារនេះដូចគ្នា ហើយមុខងារនេះ មានសមត្ថភាពអាចឲ្យអ្នកប្រើប្រាស់អាចបញ្ជាបានគ្រប់សកម្មភាពនៅលើទូរស័ព្ទដៃ ជាមួយនឹងកម្មវិធី Spotify App ផ្ទាល់តែម្តង៕

អាចរកជាវបាននៅ៖ iCAR Auto Accessories លេខទូរសព្ទ័: 098 232123 / 092 960000 ទីតាំង: ផ្លូវ 608 ក្រោយការ៉ាសសាំង Sokimex រង្វង់មូលទួលគោក 180m

 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

ដោយ ប៉េងលីន
បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

ដោយ ប៉េងលីន
ASUS Zenbook S13 OLED 13.3 អ៊ីង រូបរាងស្អាត កម្រ់ាស់ស្លីម បំពាក់នូវបន្ទះឈីប Intel Core Ultra 7 ដាក់លក់ក្នុងតម្លៃ $1399 ប៉ុណ្ណោះ

ASUS Zenbook S13 OLED 13.3 អ៊ីង រូបរាងស្អាត កម្រ់ាស់ស្លីម បំពាក់នូវបន្ទះឈីប Intel Core Ultra 7 ដាក់លក់ក្នុងតម្លៃ $1399 ប៉ុណ្ណោះ

ដោយ ប៉េងលីន
Leica Leitz Phone 3 បង្ហាញខ្លួនជាមួយសិនស័រកាមេរ៉ាដ៏ពិសេសកម្រិត 1 អ៊ីង និងបន្ទះឈីប Snapdragon 8 Gen 2

Leica Leitz Phone 3 បង្ហាញខ្លួនជាមួយសិនស័រកាមេរ៉ាដ៏ពិសេសកម្រិត 1 អ៊ីង និងបន្ទះឈីប Snapdragon 8 Gen 2

ដោយ ប៉េងលីន
បែកធ្លាយតម្លៃ Huawei P70 Series ខណៈដែលការបង្ហាញវត្តមានស្មាតហ្វូននេះ នៅមិនទាន់ច្បាស់នៅឡើយទេ!

បែកធ្លាយតម្លៃ Huawei P70 Series ខណៈដែលការបង្ហាញវត្តមានស្មាតហ្វូននេះ នៅមិនទាន់ច្បាស់នៅឡើយទេ!

ដោយ ប៉េងលីន
ASUS Zenbook DUO 14 អ៊ីង Dual Screen កុំព្យូទ័រអេក្រង់ភ្លោះ ដំបូងបំផុតរបស់ពិភពលោក បង្ហាញខ្លួននៅកម្ពុជា

ASUS Zenbook DUO 14 អ៊ីង Dual Screen កុំព្យូទ័រអេក្រង់ភ្លោះ ដំបូងបំផុតរបស់ពិភពលោក បង្ហាញខ្លួននៅកម្ពុជា

ដោយ ប៉េងលីន