no-alternative title

ក្រុមហ៊ុន Hoco បាននាំមកនូវផលិតផលថ្មីៗចំនួនបីទៀតសំំរាប់អ្នកប្រើប្រាស់នៅកម្ពុជា រួមមានដូចជា កែវឡេន កាស Bluetooth និងខ្សែរសាកថ្ម

ក្រុមហ៊ុន Hoco គឺជាក្រុមហ៊ុនធំមួយរបស់ប្រទេសចិន ដែលគេទទួលស្គាល់ថា ជាក្រុមហ៊ុនដែលមានបទពិសោធន៍ខ្ពស់នៅកល្នុងការផលិតចេញនូវ ឧបករណ៍ Accessories សំរាប់ប្រើប្រាសជាមួយនឹងទូរស័ព្ទ ថេប្លេត Notebook រួមជាមួយនឹងផលិតផលអេឡិចត្រូនិកមួយចំនួនទៀត។ ពេលនេះ ក្រុមហ៊ុននេះ បាននាំមកនូវផលិតផលថ្មីៗចំនួនបីទៀតសំំរាប់អ្នកប្រើប្រាស់នៅកម្ពុជា ដែលរូមមានដូចជា កែវឡេន កាសប្ល៊ូធូស និងខ្សែរសាកថ្មជាដើម។ ដូច្នេះ ឆ្លៀតនៅក្នុងឱកាសនេះ យើងខ្ញុំសូមបង្ហាញជូនលក្ខណះសម្បតិត្តមួយចំនួនដូចខាងក្រោម៖

 

រូបភាពពាណិជ្ជកម្ម
no-alternative title

1. បន្ថែម​ Len​ សម្រាប់​ទូរស័ព្ទ​អ្នក​ ដើម្បី​ចាប់​យក​រូបភាព​កាន់តែ​ច្បាស់​ HOCO​ Cell​ Phones​ Camera​ Lens​ Clip​ 2​ in​ 1​ Kit​ Wide​ Angle 

កន្លងមក យើងធ្លាប់តែ​លឺ​គេ​បន្ថែម​ Lens​ សម្រាប់​កាមេរ៉ា​ តែ​ពេល​នេះ​ យើង​មក​មើល​ការ​បន្ថែម​ Lens​ សម្រាប់​ទូរស័ព្ទ​វិញ​ម្តង​ តើ​យ៉ាងម៉េច​ទៅ​វិញ​?​ HOCO​ Cell​ Phones​ Camera​ Lens​ Clip​ 2​ in​ 1​ Kit​ Wide​ Angle​ គឺជា​ Lens​ សម្រាប់​ភ្ជាប់​បន្ថែម​ពីលើ​កាមេរ៉ា​របស់​ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន​មួយ​ចំនួន​ដូច​ជា​ iPhone​ Samsung​ Xiaomi​ ជាដើម​ ដើម្បី​បន្ថែម​សមត្ថភាព​ក្នុង​ការ​ចាប់​យក​រូបភាព​កាន់តែ​ច្បាស់​ល្អ​បំផុត​ និង​មាន​សមត្ថភាព​ក្នុង​ការ​ហ្សូ​៊​ម​បាន​រយះ​ចម្ងាយ​ 15X​ បាន​យ៉ាង​ច្បាស់​ មិន​ចាញ់​កាមេរ៉ា​ឡើយ​។​ មិនតែប៉ុណ្ណោះ​ HOCO​ Cell​ Phones​ Camera​ Lens​ Clip​ 2​ in​ 1​ Kit​ Wide​ Angle​ ក៏​ត្រូវ​បាន​បំពាក់​នូវ​សមត្ថភាព​ពិសេស​ គួប​ផ្សំ​ជាមួយនឹង​មុខងារ​ចាប់​យក​រូបភាព​នៅ​លើ​ទូរស័ព្ទ​ កាន់តែ​បន្ថែម​ភាព​ទាក់ទាញ​បំផុត​ ពេល​ថតរូប​ភាព​ម្តង​ ព្រោះ​រូបភាព​ដែល​ទទួល​បាន​គឺ​ពេញចិត្ត​ពេញ​ថ្លើ​តែ​ម្តង​។​ ងាយ​ឯណា​រកបាន​ ផលិតផល​ល្អៗ​បែប​នេះ​ សាកល្បង​ជាមួយ​យើង​ ដើម្បី​ទួល​បាន​បទ​ពិសោធន៍​ថតរូប​ភាព​បាន​កាន់តែ​ស្អាត​ តាម​រយះ​ទូរស័ព្ទ​ដៃ​របស់​លោក​អ្នក​ផ្ទាល់​តែ​ម្តង​។​

 

 

 

2. ​ស្តាប់​កម្សាន្ត​យ៉ាង​ពិ​រោះ​រណ្តំ​ ជាមួយ​កាស​ថ្មី​នេះ​ HOCO​ ES11​ Ear​ Wings​ Magnetic 

ពេលនេះសូមលោអ្នកងាកមកចាប់អារម្មណ៍​ជាមួយ​កាស​ស្តាប់​ត្រ​ចៀក​វិញម្តង កាសនេះ បំពាក់​នូវ​បច្ចេកវិទ្យា​ត​រភ្ជាប់​តាម​រយះ​ Bluetooth​ V4.2​ ដែល​ត្រូវ​បាន​ក្រុមហ៊ុន​ Hoco​ ផលិត​ឡើង​យ៉ាង​ប្រណីត​ ងាយស្រួល​ក្នុង​ការ​ពាក់​ស្តាប់​ក្នុង​ត្រចៀក​ ផ្តល់​ជូន​នូវ​សម្លេង​ឮ​ច្បាស់​ ងាយស្រួល​ក្នុង​ការ​សន្ទនា​បាន​យ៉ាង​ច្បាស់​ ពិសេស​ងាយស្រួល​ក្នុង​កា​រត​ភ្ជាប់​បាន​រហ័ស​ទាន់ចិត្ត​តែ​ម្តង​ និង​មាន​ថាមពល​ថ្ម​ទំហំ​ 120mAh​ ដែល​អាច​ប្រើប្រាស់​បាន​កាន់តែ​យូរ​ផង​ដែរ​ នៅ​ពេល​ដែល​សាក​ថ្ម​ត្រឹម​២​ម៉ោង​ លោក​អ្នក​ប្រើប្រាស់​បាន​រហូត​ដល់​ 6​ ម៉ោង​ ទាំង​ការ​សន្ទនា​ និង​ការ​ស្តាប់​តន្ត្រី​ កាន់តែ​ពិសេស​គឺ​អាច​បើក​ Standby​ បាន​រហូត​ដល់​ 90​ម៉ោង​ឯ​ណ្ណោះ​ ។​

 

 

 

3. មិន​ត្រឹមតែ​ជា​ខ្សែ​ USB​ តែ​វា​ក៏​ជា​ថ្ម​ជំនួយ​ផង​ដែរ​ HOCO​ U22​ Type-C​ USB​ Cable

សំរាប់​ឧបករណ៍​មួយ​នេះ​វិញ​ បងប្អូន ​ដែល​តាមដាន​ព័ត៌មាន​បច្ចេកវិទ្យា​ច្រើន​ ប្រាកដជា​បាន​ស្គាល់​ថា​ វា​ត្រូវ​បាន​ផលិត​ឡើង​សម្រាប់​ធ្វើ​អ្វី​?​ HOCO​ U22​ Type-C​ USB​ Cable​ គឺជា​ខ្សែ​ USB​ Type-C​ ដែល​ត្រូវ​បាន​ក្រុមហ៊ុន​ Hoco​ ផលិត​ចេញ​មក​ ដើម្បី​បំពេញតម្រូវការ​ប្រើប្រាស់​ សម្រាប់​អតិថិជន​ដែល​ប្រើប្រាស់​ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន​មួយ​ចំនួន​ដែល​មាន​រន្ធ​ USB​ Type-C​ ដូច​ជា​ Samsung​ HTC​ LG​ Sony​ ជាដើម​ ព្រោះ​ស្មា​ត​ហ្វូ​ន​ជំនាន់​ថ្មី​របស់​ក្រុមហ៊ុន​ទាំងនេះ​ គឺ​មាន​រន្ធ​ប្រភេទ​ថ្មី​នេះ​ សម្រាប់​ការ​សាក​ថ្ម​ ផ្ទុក​និង​ផ្ទេរ​ទិន្នន័យ​ ដោយសារ​រន្ធ​ USB​ ប្រភេទ​ថ្មី​នេះ​ មាន​សមត្ថភាព​ខ្ពស់​ក្នុង​ការ​ផ្ទេរ​ និង​ផ្ទុក​ទិន្ន័យ​បាន​យ៉ាង​រហ័ស​បំផុត​ ។​ នៅ​មិន​ទាន់​អស់​សម្រាប់​ផលិតផល​ HOCO​ U22​ Type-C​ USB​ ដោយសារ​តែ​វា​ត្រូវ​បាន​ក្រុមហ៊ុន​ Hoco​ បំពាក់​បន្ថែម​នូវ​ដុំ​មួយ​នៅ​កណ្តាល​ ដែល​លោក​អ្នក​អាច​មើលឃើញ​ក្នុង​រូបភាព​ផ្ទាល់​ ប្រាកដជា​ឆ្ងល់​ថា​ ជា​ដុំ​អ្វី​?​ បាទ​!​ នេះ​គឺជា​ដុំ​ដែល​មាន​ផ្ទុក​ថាមពល​ថ្ម​ជំនួយ​សម្រាប់​សាក​ទូរស័ព្ទ​ផ្ទាល់​ មាន​ទំហំ​ថ្ម​ 1280mAh​ អាច​សាក​ថ្ម​ទូរស័ព្ទ​បាន​យ៉ាង​ល្អ​បំផុត​។​

អាចរកជាវបាននៅ៖ HOCO Show Room , លេខទូរស័ព្ទទំនាក់ទំនង៖ 092 566 655/ 096 6 566 655

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

ដោយ ប៉េងលីន
ASUS Zenbook S13 OLED 13.3 អ៊ីង រូបរាងស្អាត កម្រ់ាស់ស្លីម បំពាក់នូវបន្ទះឈីប Intel Core Ultra 7 ដាក់លក់ក្នុងតម្លៃ $1399 ប៉ុណ្ណោះ

ASUS Zenbook S13 OLED 13.3 អ៊ីង រូបរាងស្អាត កម្រ់ាស់ស្លីម បំពាក់នូវបន្ទះឈីប Intel Core Ultra 7 ដាក់លក់ក្នុងតម្លៃ $1399 ប៉ុណ្ណោះ

ដោយ ប៉េងលីន
បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

ដោយ ប៉េងលីន
Leica Leitz Phone 3 បង្ហាញខ្លួនជាមួយសិនស័រកាមេរ៉ាដ៏ពិសេសកម្រិត 1 អ៊ីង និងបន្ទះឈីប Snapdragon 8 Gen 2

Leica Leitz Phone 3 បង្ហាញខ្លួនជាមួយសិនស័រកាមេរ៉ាដ៏ពិសេសកម្រិត 1 អ៊ីង និងបន្ទះឈីប Snapdragon 8 Gen 2

ដោយ ប៉េងលីន
បែកធ្លាយតម្លៃ Huawei P70 Series ខណៈដែលការបង្ហាញវត្តមានស្មាតហ្វូននេះ នៅមិនទាន់ច្បាស់នៅឡើយទេ!

បែកធ្លាយតម្លៃ Huawei P70 Series ខណៈដែលការបង្ហាញវត្តមានស្មាតហ្វូននេះ នៅមិនទាន់ច្បាស់នៅឡើយទេ!

ដោយ ប៉េងលីន
កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

ដោយ ប៉េងលីន