no-alternative title

មូលនិធិចំនួន $25,000 ដុល្លារ ត្រូវបានក្រុមហ៊ុន Ford និងក្រុមហ៊ុន RMA Cambodia ប្រគល់អោយអង្គការយុវជនខ្មែរនិងការអិភិវឌ្ឍសង្គម

នៅថ្ងៃនេះ ក្រុមហ៊ុន Ford និង ក្រុមហ៊ុន RMA Cambodia ដែលជាតំណាងនាំចូល និងចែកចាយផ្តាច់មុខនូវរថយន្ត Ford ប្រចាំប្រទេសកម្ពុជាបានផ្តល់មូនិធិដែលមានទឹកប្រាក់ចំនួន 25,000 ដុល្លា ដល់អង្គការយុវជនខ្មែរនិងការអិភិវឌ្ឍសង្គម ក្រោមជំនួយឧបត្ថម្ភនៃមូលនិធិអភិរក្ស និងការពារបរិស្ថានជាសកលរបស់ក្រុមហ៊ុន Ford (Ford Conservation and Environmental Grants Initiative)។ អង្គការយុវជនខ្មែរនិងការអភិវឌ្ឍសង្គម (KYSD) គឺជាអង្គការមិនរកប្រាក់ចំណេញមួយ ដែលមានគោលបំណងកាត់បន្ថយភាពក្រីក្រនៅកម្ពុជាដោយលើកទឹកចិត្តឱ្យយុវជនធ្វើការក្នុងការសម្របសម្រួលជាមួយអ្នកដទៃដើម្បីនាំយកការអភិវឌ្ឍន៍ទៅកាន់តំបន់ដាច់ស្រយាលនៃប្រទេសកម្ពុជា។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

យោងតាមការបញ្ជាក់របស់ក្រុមហ៊ុន Ford បានអោយដឹងថា មូលនិធិនេះ នឹងអនុញ្ញាតឱ្យ KYSD សាងសង់អណ្តូងទឹកចំនួនដប់ប្រាំមួយនៅខេត្ដកំពង់ស្ពឺ និងខេត្តត្បូងឃ្មុំ ដើម្បីផ្តល់ប្រភពទឹកស្អាតដល់ប្រជាជន ដែលរស់នៅក្នុងតំបន់ នឹងចូលរួមជួយកាត់បន្ថយការលំបាកប្រចាំថ្ងៃដែលពួកគេប្រឈមមុខក្នុងការទទួលបានទឹកស្អាត។ ហើយអណ្តូងទាំងនេះ នឹងផ្គត់ផ្គង់ទឹកស្អាតដល់មនុស្សជាង 1200 នាក់ ដែលមកពីគ្រួសារជាង 200។ គួរបញ្ជាក់ថា ក្រុមហ៊ុន Ford និងក្រុមហ៊ុន RMA Cambodia បានរួមគ្នាបន្តជំរុញគំនិតផ្តួចផ្តើមដែល លោកស្រី Elena Ford ដែលបានបង្កើតឡើងនៅពេលធ្វើទស្សនកិច្ចនៅកម្ពុជាក្នុងឆ្នាំ 2012 ដើម្បីដោះស្រាយកង្វះខាតធនធានទឹកសម្រាប់សហគមន៍ជនបទ។

 

តាមប្រសាសន៍របស់លោក សេង វឹង នាយកគ្រប់គ្រងផ្នែករថយន្ត Ford នៃក្រុមហ៊ុន RMA Cambodia បានអោយដឹងថា “យើងមានមោទនភាពចំពោះកិច្ចខិតខំប្រឹងប្រែងនិងការរួមចំណែកជាបន្តបន្ទាប់ដែលជួយផ្តល់អត្ថប្រយោជន៍រយៈពេលវែងដល់ប្រជាជនកម្ពុជា។ ជារៀងរាល់ឆ្នាំយើងបានសហការជាមួយអង្គការមិនស្វែងរកប្រាក់ចំណេញ ក្នុងការស្វែងរកសហគមន៍ជនបទដែលកំពុងខ្វះខាតទឹកស្អាតប្រើប្រាស់ ហើយយើងខិតខំប្រឹងប្រែងដើម្បីជួយសម្រាល ការលំបាកដល់ប្រជាជនក្នុងតំបន់នោះ។

 

ក្រៅពីនេះ ក្រុមហ៊ុន Ford ក៏បានចូលរួមសកម្មភាពសង្គមជាច្រើននៅក្នុងប្រទេសកម្ពុជាក្រោមមូលនិធិគាំពារសហគមន៍ជាសកលប្រចាំឆ្នាំផងដែរ។ បុគ្គលិកក្រុមហ៊ុន Ford និងក្រុមហ៊ុន RMA Cambodia ក៏បានចូលរួមចំនែកជាមួយអង្គការយុវជនខ្មែរនិងការអិភិវឌ្ឍសង្គម ដើម្បីសាងសង់បណ្ណាល័យមួយខ្នង ក្នុងឃុំចក ស្រុកអូររាំងឳ ខេត្តត្បូងឃ្មុំ។ ហើយបណ្ណាល័យនេះនឹងក្លាយជាកន្លែងសិក្សា និងស្រាវជាវដ៏ប្រសើរមួយសម្រាប់សិស្សជាង 600នាក់ដែលស្ថិតក្នុងតំបន់នេះ។

 

សូមជំរាបផងដែរថា គម្រោងមូលនិធិអភិរក្សនិងការពារបរិស្ថានបានបង្កើតតាំងពីឆ្នាំ 1983 មកម្លេះ។ មូលនិធិនេះបង្កើតឡើងក្នុងគោលបំណងដើម្បីជម្រុញបុគ្គលនិងអង្គការនានាដើម្បីធ្វើការសិក្សាស្រាវជ្រាវទៅលើគម្រោងផ្សេងៗ ទៅលើការការពារបរិស្ថាន ដើម្បីណែនាំឲ្យប្រជាពលរដ្ឋចេះស្រលាញ់និងការពារបរិស្ថាននៅក្នុងសហគមន៍ដែលពួកគេរស់នៅ។ ចាប់តាំងពីការបង្កើតនូវគម្រោងនេះមក ក្រុមហ៊ុនហ្វដបានឧបត្ថមទឹកប្រាក់មិនក្រោម 5 លានដុល្លារនោះទេ ដើម្បីអនុវត្តន៍នូវគម្រោងរាប់រយគម្រោងនៅជាង 60 នៅប្រទេសជុំវិញពិភពលោក។ សំរាប់នៅតំបន់អាស៊ីប៉ាស៊ីហ្វិកយើងនេះ ក្រុមហ៊ុន Ford បានដើរតួយ៉ាងសំខាន់ក្នុងការជំរុញគំនិតផ្តួចផ្តើមផ្នែកការពារបរិស្ថានអស់រយៈពេលជាងមួយទសវត្សមកហើយ ដែលរួមមានការការពារសត្វព្រៃនិងការពារ ព្រៃឈើ និងផ្តល់មូលនិធិដល់គម្រោងអភិរក្សបេតិកភណ្ឌវប្បធម៌ជាតិ រួមនិងការបង្កើនធនធាននៅតាមជនបទផងដែរ។

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន