no-alternative title

QuickDrive បច្ចេកវិទ្យាថ្មីរបស់ Samsung មានសមត្ថភាពអាចជួយកាត់បន្ថយរយៈពេលបោកគក់ បានរហូតដល់ 50%

សព្វថ្ងៃនេះ កាវិវិត្តនៃស្ថានភាពរស់នៅរបស់មនុស្សម្នាក់ៗកាន់តែមានភាពរីកចម្រើន ហើយមនុស្សមួយចំនួនធំ មិនមែនពេលវេលាគ្រប់គ្រាន់ ដើម្បីធ្វើការងារផ្ទះ ដូចជាការបោកគក់សម្លៀកបំពាក់ និងសម្អាតបរស្ថាននៅជុំវិញខ្លួននោះទេ។ ពេលនេះ អស់ក្តីបារម្ភទៀតហើយ ជាមួយនឹងបច្ចេកវិទ្យាកាន់តែទំនើប ក្រុមហ៊ុន Samsung បានបន្ថែមនូវបច្ចេកវិទ្យា QuickDriveTM ថ្មី នៅលើម៉ាស៊ីនបោកគក់ AddWash ស៊េរីថ្មី ដែលអាចធ្វើការបោកគក់ បានកាន់តែលឿន ជាងមុនទ្វេរដង ធ្វើការសម្អាតបានកាន់តែស្អាតល្អ មិនធ្វើឲ្យខូចសាច់ក្រណាត់ ព្រមទាំងធន់ នឹងការប្រើប្រាស់ជាងមុន។ 

លោក B.S. Suh ដែលជាអនុប្រធានប្រតិបត្តិនៃអាជីវកម្មផ្នែកឌីជីថលក្នុងក្រុមហ៊ុនសាមសុងអេឡិចត្រូនិច បានមានប្រសាសន៍ថា «ម៉ាស៊ីនបោកសម្លៀកបំពាក់ WW8800M ថ្មីប្រើបច្ចេកវិទ្យា QuickDrive ដើម្បីផ្តល់នូវការបោកគក់ដ៏លឿន ប្រកបដោយថាមពល ជាមួយនឹងបច្ចេកវិទ្យាឈានមុខគេ និងមុខងារវៃឆ្លាតដែលធ្វើឱ្យការបោកគក់កាន់តែងាយស្រួល។ បច្ចេកវិទ្យា QuickDrive ™ គឺផ្តល់ជូននូវលក្ខណៈពិសេសដ៏ឆ្លាតវៃ និងងាយស្រួលសម្រាប់ ការបោកគក់សម្លៀកបំពាក់។ ម៉ាស៊ីនបោកសម្លៀកបំពាក់ម៉ូដែល WW8800M ដែលមានបំពាក់នូវ ជំនួយការបោកគក់ដែលហៅថា Q-rator ដែលផ្តល់នូវលក្ខណៈពិសេសដ៏សំខាន់បី ដែលជួយគ្រប់គ្រងការបោកគក់ឱ្យកាន់តែងាយស្រួល។

រូបភាពពាណិជ្ជកម្ម
no-alternative title

•លក្ខណៈពិសេសទី១៖ អ្នកបោកគក់អាចគ្រប់គ្រងពេលវេលាបោកគក់ និងបញ្ចប់ការបោកគក់បានយ៉ាងលឿនទាន់ចិត្ត។

•លក្ខណៈពិសេសទី២៖ រូបមន្តបោកគក់ផ្តល់ការណែនាំដោយស្វ័យប្រវត្តិសម្រាប់វដ្តនៃការបោគកក់បានល្អ បំផុតដោយផ្អែកលើព័ត៌មានដូចជាពណ៌ ប្រភេទសាច់ក្រណាត់ និងកម្រិតនៃការកកិត ដែលបានបញ្ចូលដោយអ្នកប្រើប្រាស់។

•លក្ខណៈពិសេសទី៣៖ មេផ្ទះអាចឃ្លាំមើលម៉ាស៊ីនបោកគក់ ដោយតេឡេបញ្ជា ដែលផ្តល់សញ្ញាជូនដំណឹង ដល់អ្នកប្រើប្រាស់នៅពេលមានបញ្ហា និងផ្តល់ការដោះស្រាយយ៉ាងរហ័ស។

បន្ថែមពីនេះទៅទៀត តាមរយៈការពិសោធលើម៉ាស៊ីនបោកសម្លៀកបំពាក់សាមសុង AddWash ម៉ូដែលថ្មី WW8800M ជាមួយនឹងម៉ូដែលចាស់ WW8500K ឃើញថា ការបោកគក់ដោយ ម៉ាស៊ីនម៉ូដែលថ្មី បានសន្សំសំចៃពេលវេលារហូតដល់ 50% និងសន្សំសំចៃភ្លើង រហូតដល់ 20% ។   ដើម្បីដឹងឲ្យកាន់តែច្បាស់ថា តើម៉ាស៊ីនបោកសម្លៀកបំពាក់ Samsung AddWash ដែលមានបំពាក់ បច្ចេកវិទ្យា QuickDriveTM មានសមត្ថភាពពិសេសបែបណាខ្លះ? សូមទស្សនាវីដេអូ តាមរយៈ

អ្នកអាចទៅទស្សនា ឬធ្វើតេស្តដោយផ្ទាល់នៅ Showroom របស់សាមសុងណាមួយដែលនៅជិតលោកអ្នកបំផុត ដើម្បីដឹងច្បាស់ពីលក្ខណៈសម្បត្តិ រូបរាង និងតម្លៃ។  

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន