no-alternative title

ភោជនីយ៍ដ្ឋាន ParkCafe បើកសម្ពោធសាខាថ្មី ហើយនឹងពង្រីកខ្លួននៅតាមខេត្តមួយចំនួនទៀតឆ្នាំ 2018 ខាងមុខនេះ

កាលពីថ្ងៃទី 19 ខែតុលានេះ ភោជនីយ៍ដ្ឋាន Park Cafe បានសម្ពោធសាខាថ្មីមួយបន្ថែមទៀត នៅទល់នឹងមុខព្រលានយន្តហោះអន្តរជាតិភ្នំពេញ ដែលពិធីនេះ មានការអញ្ជើញចូលរួមពីសំណាក់ភ្ញៀវកិត្តិយស និងអ្នកសារព័តមានជាច្រើនរូប។ តាមប្រសាសន៍របស់លោក ហេង សេងលី នាយកគ្រប់គ្រង Park Cafe បានលើកឡើងថា ដើម្បីដំណើរការអាជីវកម្ម 1 ឲ្យទទួលបានជោគជ័យនោះ ម្ចាស់អាជីវកម្ម គួរតែសិក្សាពីភាពលេចធ្លោ ខុសប្លែកពីគេ ដែលមិនទាន់មានច្រើនហូរហ៊ាខ្លាំងពេកនៅលើទីផ្សារ។  

រូបភាពពាណិជ្ជកម្ម
no-alternative title

លោក បានបញ្ជាក់ថា អាជីវកម្មក្នុងស្រុក ដែលប្រើប្រាស់យីហោផ្ទាល់ខ្លូន ដោយមិនទិញសិទ្ធិធ្វើអាជីវកម្ម ឬ Franchise (ហ្វ្រេនឆាយ) ពីក្រៅប្រទេសនោះ មុនបើកដំណើរការ ម្ចាស់អាជីវកម្មត្រូវសិក្សាអោយបានស៊ីជម្រៅពីភាពលេចធ្លោ ខុសប្លែកពីគេលើផលិតផលខ្លួននៅលើទីផ្សារ និងត្រូវពិភាក្សាជាមួយនឹងអ្នកជំនាញឲ្យបានច្បាស់លាស់ទៅលើវិស័យ ដែលខ្លួនចង់ធ្វើ ហើយចំណុចសំខាន់ គឺត្រូវតែមានការតាំងចិត្តខ្ពស់លើការងារនេះ។ សំរាប់ទិសដៅរបស់ Park Café បន្ទាប់ពីការសម្ពោធនេះ គឺនឹងបន្តស្វែងរកកន្លែងសំខាន់ៗមួយចំនួនទៀត ដូចជា Office Building, Shopping Mall ដូចជា Aeon Mall, TK Avenue និង Exchange Square ជាដើម។

លោកបន្ថែមថា បើសិននិយាយពី Park Cafe វិញ ដើម្បីឈរជើងបានរឹងមាំនៅក្នុងទីផ្សារកម្ពុជានោះ គឺភោជនីយដ្ឋានមួយនេះ តែងតែបានផ្តោតសំខាន់ទៅលើគុណភាពអាហារ សេវាកម្ម និងអម័នាម័យទូទៅនៅក្នុងហាង ជាពិសេស គឺអាហារមិនប្រើប្រាស់នូវប៊ីចេង ដែលមិនមានអាហារដ្ឋានធ្លាប់មានពីមុនមកនោះទេ។ គួរបញ្ជាក់ថា Park Cafe គឺបានបើកសាខាដំបូងនៅឆ្នាំ 2004 ហើយមកដល់បច្ចុប្បន្ននេះ ផាកកាហ្វេមានបទពិសោធន៍ក្នុងវិស័យម្ហូបអាហារជាពិសេស គុយទាវភំ្នពេញ និងកាហ្វេបែបបុរាណ ជាង 13 ឆ្នាំ និងមានសាខាចំនួន 11 កន្លែងក្នុងទីក្រុងភ្នំពេញ។ 

បច្ចុប្បន្ននេះ Park Cafe បានផ្តល់ការងារជូនដល់ប្រជាពលរដ្ឋកម្ពុជាប្រមាណ 370 នាក់ និងបង្កើនការងារប្រមាណ 100 កន្លែងទៀតនៅតាមបណ្ដាលខេត្តដែលរួមមានដូចជា ខេត្តកំពង់ចាម សៀមរាប បន្ទាយមានជ័យ និង ខេត្តបាត់ដំបងនៅកំទ្បុងឆ្នាំ 2018 ផងដែរ។ លោក ហេង សេងលី នាយកគ្រប់គ្រងរបស់ Park Cafe បានបន្តទៀតថា ភោជនីយ៍ដដ្ឋាន នឹងបន្តពង្រីកខ្លួនមោយក្លាយជាភោជនីដ្ឋានលំដាប់លេខមួយនៅក្នុងប្រទេសកម្ពុជាតាមរយៈការអភិវឌ្ឍន៍ គុណភាពម្ហូបអាហារ និងការរចនាកាន់តែទំនើប ហើយនឹងបន្ថែមអោយបានចំនួន 31 សាខា ត្រឹមឆ្នាំ 2020 ខាងមុខ។ 

 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

ដោយ ប៉េងលីន
បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

ដោយ ប៉េងលីន
ASUS Zenbook S13 OLED 13.3 អ៊ីង រូបរាងស្អាត កម្រ់ាស់ស្លីម បំពាក់នូវបន្ទះឈីប Intel Core Ultra 7 ដាក់លក់ក្នុងតម្លៃ $1399 ប៉ុណ្ណោះ

ASUS Zenbook S13 OLED 13.3 អ៊ីង រូបរាងស្អាត កម្រ់ាស់ស្លីម បំពាក់នូវបន្ទះឈីប Intel Core Ultra 7 ដាក់លក់ក្នុងតម្លៃ $1399 ប៉ុណ្ណោះ

ដោយ ប៉េងលីន
Leica Leitz Phone 3 បង្ហាញខ្លួនជាមួយសិនស័រកាមេរ៉ាដ៏ពិសេសកម្រិត 1 អ៊ីង និងបន្ទះឈីប Snapdragon 8 Gen 2

Leica Leitz Phone 3 បង្ហាញខ្លួនជាមួយសិនស័រកាមេរ៉ាដ៏ពិសេសកម្រិត 1 អ៊ីង និងបន្ទះឈីប Snapdragon 8 Gen 2

ដោយ ប៉េងលីន
បែកធ្លាយតម្លៃ Huawei P70 Series ខណៈដែលការបង្ហាញវត្តមានស្មាតហ្វូននេះ នៅមិនទាន់ច្បាស់នៅឡើយទេ!

បែកធ្លាយតម្លៃ Huawei P70 Series ខណៈដែលការបង្ហាញវត្តមានស្មាតហ្វូននេះ នៅមិនទាន់ច្បាស់នៅឡើយទេ!

ដោយ ប៉េងលីន
ASUS Zenbook DUO 14 អ៊ីង Dual Screen កុំព្យូទ័រអេក្រង់ភ្លោះ ដំបូងបំផុតរបស់ពិភពលោក បង្ហាញខ្លួននៅកម្ពុជា

ASUS Zenbook DUO 14 អ៊ីង Dual Screen កុំព្យូទ័រអេក្រង់ភ្លោះ ដំបូងបំផុតរបស់ពិភពលោក បង្ហាញខ្លួននៅកម្ពុជា

ដោយ ប៉េងលីន