no-alternative title

Xperia XZ1 និង XA1 Plus ស្មាតហ្វូនជំនាន់ថ្មីរបស់ Sony មានដាក់លក់នៅក្នុងប្រទេសកម្ពុជាហើយ

នេះគឺជាដំណឹងដ៏រីករាយមួយ សំរាប់ Fans របស់ Xperia ដោយសារថ្ងៃនេះ ក្រុមហ៊ុន Sony បានដាក់លក់ស្មាតហ្វូនស៊េរីថ្មី Xperia XZ1 និង XA1 Plus ដែលជាស៊េរីចុងក្រោយបំផុតរបស់ខ្លួន ដែលដំណើរការប្រព័ន្ធប្រតិបត្តិការ Android 8.0 Oreo នៅកម្ពុជាហើយ ស្មាតហ្វូនស៊េរីថ្មីនេះ បានបង្ហាញខ្លួនជាផ្លូវការនៅក្នុងព្រឹត្តិការណ៍តាំងពិពរណ៍ IFA នៅឆ្នាំ 2017 ប៉ុន្តែ វានៅមិនទាន់បានដាក់លក់នៅលើទីផ្សារនៅឡើយ។ ស្មាតហ្វូន Xperia XZ1 ថ្មីនេះ មានអេក្រង់ទំហំ 5.2 អ៊ីង ជាមួយកម្រិតភាពច្បាស់ Full HD និងកម្រិត Aspect Ratio 16:9 ថាមពលថ្ម 2700mAh និងប្រព័ន្ធ IP68 សម្រាប់ការពារការជ្រាបទឹក និងការជ្រាបចូលនៃធូលីជាដើម។ កាន់តែពិសេសជាងនេះទៀត ស្មាតហ្វូននេះភ្ជាប់ជាមួយនឹងបន្ទះឈីប Snapdragon 835 រ៉េមទំហំ 4GB ម៉េមូរីក្នុងម៉ាស៊ីនទំហំ 64GB  និងការបន្ថែមនូវម៉េមូរីប្រភេទ microSD ទំហំបានដល់ទៅ 256GB ។

ស្មាតហ្វូន Xperia XZ1 បំពាក់នូវកាមេរ៉ា 19MP f/2.0 ភ្ជាប់ជាមួយនឹងមុខងារ 3D Scanning ដែលអនុញ្ញាតអោយអ្នកប្រើប្រាស់ថតរូបភាពប្រភេទ 3D បានដោយមិនចាំបាច់ប្រើប្រាស់ឧបករណ៍ជំនួយបន្ថែមនោះទេ។ សម្រាប់កាមេរ៉ាខាងមុខវិញមានទំហំ 13MP (f/2.0) ងាយស្រួលក្នុងការថតរូប Selfies បានស្រស់ស្អាតបំផុត។ Xperia XZ1 ចាប់មានលក់នៅថ្ងៃនេះ តម្លៃ 599 ដុល្លារ នឹងមានបួនពណ៌ដូចជា ពណ៌ទឹកប្រាក់, ពណ៌ខ្មៅ, ពណ៌ផ្កាឈូក, និងពណ៌ទឹកសមុទ្រ។

សំរាប់ Xperia XA1 Plus វិញ ជាស្មាតហ្វូនដ្នាក់កណ្តាលមានអេក្រង់ទំហំ 5.5 អ៊ីង ទ្រទ្រង់បាននៅក្នុងកម្រិត Full HD 1080p។ Xperia XA1 Plus មានកាមេរ៉ាក្រោយទំហំ 23 មេហ្កាភិចសែល មានកម្រិត f/2.0 ប្រើប្រាស់ស៊េនស័រ Exmor RS ទំហំ 1/2.3 អ៊ីង និងមានបច្ចេកវិទ្យា Digital Image Stabilization ហើយថែមទាំងមានមុខងារ Digital Zoom ថែមទៀតផង។ រីឯកាមេរ៉ាមុខវិញ គឺមានទំហំ 8 មេហ្កាភិចសែល អមមកនូវមុខងារ HDR សម្រាប់ជំនួយការថត Selfie បានឱ្យកាន់ស្អាត។ XA1 Plus ចាប់មានដាក់លក់ជាផ្លូវការនៅថ្ងៃនេះតម្លៃ 339 ដុល្លារជាមួយនឹងជម្រើស ពណ៌មាស, ពណ៌ខ្មៅ, និងពណ៌ទឹកសមុទ្រ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
 HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

ដោយ ប៉េងលីន
ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

ដោយ ប៉េងលីន
នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

ដោយ ប៉េងលីន
Hongqi EH7 Sedan EV រថយន្តអគ្គិសនីសុទ្ធ ប្រកាសលក់ផ្លូវការនៅទីផ្សារជាមួយតម្លៃ $31,900 ដុល្លារ

Hongqi EH7 Sedan EV រថយន្តអគ្គិសនីសុទ្ធ ប្រកាសលក់ផ្លូវការនៅទីផ្សារជាមួយតម្លៃ $31,900 ដុល្លារ

ដោយ ប៉េងលីន